Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ស៊ីន ទ្រី បញ្ឈប់បុគ្គលិកការិយាល័យ៨៧នាក់ ធ្វើឲ្យមានការផ្ទុះការតវ៉ា

spot_img

ភ្នំពេញ៖ បុគ្គលិកការិយាល័យ៨៧នាក់ របស់ក្រុមហ៊ុន ស៊ីន ទ្រី ផ្ទុះការតវ៉ាមុខក្រុមហ៊ុន នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២ខែមករានេះ បន្ទាប់ពីថៅកែបញ្ឈប់ពួកគេ ពីការងារដោយមិនបានប្រាប់មូលហេតុច្បា​ស់​លាស់​។​

ជាមួយនឹងករណីនេះ លោកជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីព ជាតិកម្ពុជា (CCTU) បានសរសេរសារលើហ្វេសប៊ុកផ្លូវការថា “សិទ្ធិទាមទារបានធានាដោ​យ​ច្បាប់​ តែនីតិវិធី មុនឈានដល់កូដក​ម្ម​ ក៏ត្រូវតែអន​វ​ត្ត”។

ក្រុមអ្នកតវ៉ា បានលើកបដាទាមទារឲ្យក្រុមហ៊ុន ស៊ីន ទ្រី ទូទាត់សំណង ១០០ភាគរយ តាមច្បាប់ការងារ និងសូមឲ្យសាលារាជធានីភ្នំពេញ ទទួលយកពួកខ្ញុំទៅធ្វើការបន្តទៀត។ ពួកគេបានស្រែកថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុនបានជូនដំណឹងទៅបុគ្គលិក និងបានបញ្ឈប់បុគ្គលិកផ្នែកការិយា​ល័យ​ចំនួ​ន៨៧នាក់ ចំណែកកម្មករប្រមូលសំរាមផ្សេងទៀត មិនត្រូវបានក្រុមហ៊ុនបញ្ឈប់ទេ គឺនៅធ្វើការធម្មតា។ ការបញ្ឈប់បុគ្គលិកភ្លាម​ៗបែ​បនេះ ធ្វើឱ្យប៉ះពាល់ដល់ជីវភាព និ​ង​ធ្វើឱ្យពួកគាត់ពិបាករ​ក​ការងា​រថ្មី​សម្រាប់​ធ្វើជា​ដើម​។

ដោយពួកគេ បានតវ៉ាថា ការបញ្ឈប់បុគ្គលិកភ្លាម​ៗបែ​បនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសាររបស់ពួកគេទាំ​ងអ​ស់គ្នា​ ដែលត្រូវមា​នចំណូ​លចំ​ណាយប្រចាំ​ថ្ងៃ​។ ហើយការបញ្ឈប់ភ្លាមៗ​អ៊ី​ចឹង មិនដឹងជាយើងទៅរ​ក​ការងា​រអ្វីបា​នធ្វើភ្លាមៗដែរ​។

ពួកគេថា ការបញ្ឈប់ពួកគាត់ភ្លាម​ៗ​នេះ គឺធ្វើឡើងផ្ទុយពីប្រសាសន៍​របស់សម្តេចនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា ពេ​លដកអាជ្ញាប័​ណ្ណ​ពីក្រុ​មហ៊ុននេះ គឺត្រូវរក្សាបុគ្គលិកនៅដដែ​ល​ ហើយក្រុមហ៊ុនបញ្ឈប់បុគ្គលិកពី​ការ​ងារ​នេះ គឺផ្តល់សំណង​រំ​លឹកអ​តីតភា​ព​ការ​ងារ ជូនពួកគាត់តែ៥០ភាគ​រ​យប៉ុណ្ណោះ​ ដែលបុគ្គលិកមិនអា​ច​ទទួ​លយកបានទេ ព្រោះបុគ្គលិកទាំងអស់ទាមទារសំណង១០០ភាគរយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសដកសិទ្ធិប្រមូ​លសំ​រាមរ​បស់​ក្រុមហ៊ុន ស៊ីន ទ្រី​ មកគ្រប់គ្រងជាបណ្ដោះអាស​ន្ន​ ។ សម្តេច ហ៊ុន សែន បានថ្លែងថា ការដកហូតសិទ្ធិពីក្រុមហ៊ុ​ន​ ស៊ីន ទ្រី មកគ្រប់គ្រងបណ្តោះ​អាស​ន្ន​នេះ គឺរដ្ឋត្រូវគ្រប់​គ្រ​ង​ទាំ​ង​សម្ភារ និងបុគ្គលិកទាំងអស់៕ដោយ៖កូឡាប

spot_img
×