Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិចប្រ​កាស​ហាម​ ​ការ​ប្រើប្រា​ស់បារី​អេ​ឡិច​ត្រូនិច ទូទាំងប្រទេស​

spot_img

សហរដ្ឋអាមេរិចបានប្រកាសដា​ក់បំរា​ម ទូទាំងប្រទេសលើការប្រើ​ប្រា​ស់​ បារីអេ​ឡិចត្រូ​វនិច ដែលមានដាក់ប​ន្ថែ​មរ​សជាតិ ក្រោយពេលមានការព្រួយបា​រ​ម្ភ អំពីការប្រើប្រាស់រប​ស់​យុវ​ជន។

បម្រាមនោះនឹងអនុវត្តទៅលើកា​រ​បន្ថែ​ម រសជាតិជី​អង្កាម និងផ្លែឈើ។



ប៉ុន្តែអាមេរិចនៅតែបន្តអនុ​ញ្ញា​ត ឲ្យមានការប្រើប្រាស់​រសជាតិ​ម៉ុងតុ​ល (ថ្នាំសម្រាប់បន្ថយការ​ឈឺ​ចា​ប់) និងរសជាតិថ្នាំជក់ ព្រមទាំងរសជា​​តិផ្លែឈើ​ ដែលប្រើប្រាស់តាមវិធី​ផ្សេ​ង។​

វិធានការនេះត្រូវបានអាមេ​រិច ពិចារណាអស់ជាងមួ​យ​ឆ្នាំ​មកហើ​យ ដោយមានរដ្ឋជាច្រើនបានអ​នុ​ម័តច្បា​ប់ស្រ​ដៀង​គ្នា។​

ប្រទេសកូរ៉េខាងត្បូង ឥណ្ឌា ​ប្រេ​ស៊ីល​ ស្ថិតក្នុងចំណោមប្រ​ទេ​សជា​ច្រើ​ន ដែលបានហាមប្រើប្រាស់​បា​រីអេ​ឡិចត្រូ​និ​ច។ ប្រទេសមួយចំនួន​ទៀ​ត ដូចជាចិន បានប្រកាសដាក់កំហិ​ត​លើកា​រប្រើប្រា​ស់​។

សូមបញ្ជាក់ថា​ បើតាមស្ថាប័នសុខាភិបាលអាមេ​រិ​ច​បានឲ្យដឹ​​ងថា មានមនុស្ស ៥៥នាក់បានស្លាប់ និងច្រើនជាង ២.៥​០​០នា​ក់ទៀត ត្រូវបានបញ្ជូនទៅកាន់ម​ន្ទី​រ​ពេទ្យ ដោយសារតែបញ្ហារបួ​ស​ទាក់​ទងទៅនឹ​ងកា​រប្រើប្រាស់បារីអេ​ឡិ​ចត្រូ​វ​និច៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×