Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេច​សញ្ញា​បញ្ជាក់​ថា ៖ កូរ៉េខាងជើង ត្រៀម​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ​ទៀតហើយ​

spot_img

គេហទំព័រ​ជំនាញ​ឃ្លាំមើល​គ្រប់​សកម្មភាព​របស់​កូរ៉េខាងជើង លើកឡើងថា បណ្តា​រូបភាព​ផ្កាយរណប​ថត​បាន​រយៈ​ពេល​ថ្មីៗ​នេះ នៅ​ទីលាន​សាកល្បង​នុយក្លេអ៊ែរ Punggye-ri ឲ្យឃើញថា មាន​កំណើន​នៃ​បណ្តា​សកម្មភាព​ជុំវិញ​ក្លោងទ្វារ​ខាងលិច ពេញ​១​ខែ ១២/២០១៧ តែម្តង​។​

​គេហទំព័រ Web 38 North លើក​ច្បាស់ៗ​ថា ៖ ក្លោងទ្វារ​ខាងជើង ដែល​ជា​កន្លែង​សាកល្បង​នុយក្លេអ៊ែ​រ ៤​លើក​ថ្មីៗ​នេះ នៅ​ពុំ​មាន​សកម្មភាព​អ្វី​ទេ ខណៈ​ពេល​នៅ​ក្លោងទ្វារ​ខាងលិច ត្រូវបាន​បង្កើន​សកម្ម​ភាព​ទៅវិញ​។ រថយន្ត​ដឹក​ជញ្ជូន និង​កម្មករ​មាន​វត្ត​មាន​នៅ​ទីនេះ ហើយ​ក៏​ឃើញ​មាន​សំណល់​ថ្ម ដី ត្រូវបាន​កើប​ចេញ​។​

​គេហទំព័រ​ដដែល​ឲ្យដឹងថា នៅ​ថ្ងៃ​ទី ២៨/១២/២០១៧ មាន​មនុស្ស 120​នាក់ ចែកជា ៧​ក្រុម នៅ​តំបន់​គាំទ្រ​ផ្នែក​ក្លោងទ្វារ​ខាងត្បូង​នៃ​ទីលាន​សាកល្បង Punggye-ri តែ​ពុំ​ដឹង​ច្បាស់​ថា មាន​គោលបំណង​អ្វី​។​

​បណ្តា​សកម្មភាព​ទាំងនេះ បង្ហាញឲ្យឃើញថា កូរ៉េខាងជើង​កំពុង​បន្ត​កិច្ច​ខិតខំ​រក្សា​សមត្ថភាព ត្រៀម​លក្ខណៈ​នៃ​ទីលាន Puggye-ri សម្រាប់​បម្រើឲ្យ​ការសាកល្បង​នុយក្លេអ៊ែរ ថ្ងៃ​ខាង​មុខ​៕ សូ​យ​ន​

spot_img
×