Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីនគរបាល ឌួង ណាគ្រី ជាប់ពន្ធនាគារ១០ឆ្នាំ ករណីប៉ងបាញ់សម្លាប់ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ

spot_img

ភ្នំពេញ៖ វរសេនីយ៍ទោ ឌួង ណាគ្រី ត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំ ​ករ​ណីបា​ញ់ប្រ​ហារ​ប៉ង សម្លាប់ជនរងគ្រោះពីរនាក់ ប្ដី​ប្រពន្ធ​ ។

លោក កូយ សៅ អនុប្រធានសាលាដំបូងរាជ​ធា​នីភ្នំ​ពេញ និងជាប្រធានក្រុមប្រឹក្សាជំ​នុំ​ជ​ម្រះ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ បានបើកសវនា​កា​រប្រកា​សសាល​ក្រ​មលើសំ​ណុំរឿងជ​ន​ត្រូវចោទ វរសេនីយ៍ទោ ឌួង ណាគ្រី អតីត​មា​នតួ​នាទី ជាអនុប្រធាននាយកដ្ឋា​ន​ នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារកំណត់១​០​ឆ្នាំ ពីបទប៉ុនប៉ងឃាតក​ម្ម​ និងពីបទប្រើប្រាស់អា​វុ​ធដោ​យគ្មាន​ការ​អ​នុ​ញ្ញាត តាមបញ្ញត្តិមាត្រា​១​៩៩ នៃក្រមព្រហ្មទណ្ឌ និ​ងមាត្រា២​០ បញ្ញត្តិច្បាប់ស្តីពី​ ​ការគ្រ​ប់គ្រ​ងអាវុធ និងគ្រាប់រំសេ​វ។

សូមបញ្ជាក់ថា ករណីប៉ុនប៉ងឃាតក​​ម្មនេះ​ កើតឡើងនៅវេលាម៉ោង១យប់រំលងអធ្រាត្រ​ ​ឈានចូ​លថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ២០១៩ ដែលមានទីតាំ​ង​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ៣​៦​៣ ស្ថិតនៅចំណុចអធិកា​រ​ខណ្ឌច្បា​រអំ​ពៅ ស្ថិតក្នុងសង្កាត់ច្បារ​អំ​ពៅ​ទី១ ខណ្ឌច្បារ​អំ​ពៅ រាជធានី​ភ្នំ​ពេញ។

ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ា​ន់​ ភេ​ទ​ប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែ​ក​ប្រា​ ខណ្ឌច្បារអំពៅ​។​ ចំណែ​កជ​នបង្ក ឈ្មោះ ដួង ណាគ្រី​ ភេទ​ប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុ​ប្រ​ធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួង​ម​ហាផ្ទៃ​ មានទីលំនៅ​ស្នា​ក់នៅផ្ទះ​លេខ៩​៤​៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹ​ង​កេ​ងកងទី៣ ខណ្ឌចំការមន រាជធា​នីភ្នំពេញ​។ នៅមុនពេលកើតហេតុ ជន​បង្ក បានបើករថយន្ត មកពីក្រោយដេញតាមរថយន្តរបស់ជនរងគ្រោះ តាមបណ្តោយផ្លូវព្រះមុនីវង្ស ហើយមកឈប់រថយន្តពីខាងមុខរថយន្តជនរងគ្រោះ ។ ករណីនេះ ជនបង្ក និងជនរងគ្រោះទាំង ​២នាក់​ប្តីប្រពន្ធ ក៏ បានឈ្លោះ​ប្រកែ​គ្នានៅពីមុ​​ខ​មជ្ឈ​ម​ណ្ឌលកំសា​ន្តរ៉ុក​ រហូតមកដល់ក្បែរអធិការដ្ឋា​ន​នគ​រ​បា​លខណ្ឌ​ច្បារ​អំពៅ​ ។ ជនបង្ក​បា​ន​ចុះពី​លើរថ​យន្ត បាញ់ទៅលើរថយន្តជន​រ​ង​គ្រោះ ពីក្រោយ ចំនួ​ន៥គ្រា​ប់។ ក្រោយបាញ់ហើ​យ​ ជនបង្ករូបនេះ ​បា​នបើករ​ថយ​ន្តគេច​ខ្លួ​នបាត់ តែមួយសន្ទុះក្រោយមក​ ​បានបើករថយន្តមកក​ន្លែ​ងកើត​ហេ​តុវិញ ដើម្បីមករករឿងបង្កជម្លោះជាមួយជនរងគ្រោះទៀត ហើយក៏ត្រូវកម្លាំងនគរបាល​ខ​ណ្ឌច្បា​រអំ​ពៅឃា​ត់ខ្លួ​នវាយខ្នោះ៕ ដោយ៖កូឡាប

spot_img
×