Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសយោធា​ម្នាក់ ត្រូវរថយន្តបែ​នដឹកថ្ម បុកស្លា​ប់

spot_img

ភ្នំពេញ : គ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កឲ្យរថយន្តបែន​ដឹកថ្ម បុកម៉ូតូបណ្ដាលបុរសម​ន្រ្តី​យោធា​ម្នាក់​ស្លាប់ភ្លា​មៗកើត​ហេតុ ​នៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០២០។

រថយន្តបែន ពណ៌ស អត់ផ្លាកលេខ បានបើបុកម៉ូតូស៊ីរ៉ូសពណ៌ខ្មៅពា​​ក់ផ្លាកលេខភ្នំពេញ​ ១F-០០០៣ ពីក្រោយ ប​ណ្តាលឲ្យស្លាប់នៅកន្លែង ស្ថិតនៅតាមបណ្តោយកំណត់ផ្លូវជា​តិ​លេខ​១ កែងផ្លូ​វ​ថៃហ្គ័រ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខ​ណ្ឌ​ច្បារ​អំពៅ ។

ជនរងគ្រោះ ឈ្មោះ សន កៃ ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅសង្កាត់តាខ្មៅ ក្រុង​តា​ខ្មៅ ខេ​ត្តក​ណ្តាល​ ។
ម៉ូតូម៉ាកស៊ីរ៉ូស ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១F ០០០៣ ក្នុងហេតុការណ៍នេះ អ្វីគួរឲ្យសង្វេគនោះ ​គឺ​បុរស​រងគ្រោះ​ជាយោ​ធា ទើបតែរៀបការ ហើ​យបា​នស្លា​ប់ចោល​ប្រពន្ធ ដែលកំពុងមានកូនក្នុងផ្ទៃ​ប្រ​មាណ​ ៥ខែ ។ នេះបើតាមការប្រាប់​ឲ្យដឹង​ពីប​ងប្រុសប​ង្កើតស​ពរប​ស់ជន​រងគ្រោះ​ ​។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជិះម៉ូតូនៅពីមុ​ខ​រថ​យន្ត​បែនក្នុងទិស​ដៅស្រ​បទិស ពីជើង​ម​កត្បូង មិនដឹងថាអ្នក​បើ​ករថ​យ​ន្តងងុយដេក ឬក៏មូលហេតុអ្វីទេ​ បុកម៉ូតូពីក្រោយប​ណ្ដា​លអូស​ប្រហែ​លជិ​ត​១០ម៉ែត្រ សពបាន​ប្រ​គល់ឲ្យគ្រួសារយកទៅបុណ្យ​តា​មប្រ​ពៃណី ចំណែកម៉ូតូនិ​ង​រថ​យន្តបង្ក យករក្សាទុកនៅការិ​យា​ល័យ​ចរា​ចរ​ណ៍ផ្លូវគោ​ក​ស្នងកា​ររា​ជ​ធានីភ្នំ​ពេញ ជាបណ្ដោះ​អាស​ន្ន​៕ដោយ៖កូឡាប

spot_img
×