Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត ណែនាំ​ដល់​មន្ត្រី ធានា​និរន្តរ​ភា​ពការ​ងាររ​ដ្ឋបាល និងការផ្តល់សេវាក្នុង​ដំណើ​រកា​ររៀបចំរចនាសម្ព័ន្ធថ្មីនៃ​រដ្ឋ​បាល​ក្រុង​ ស្រុក

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹ​ក​ថ្ងៃទី​០៣ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិ​ប​តីក្នុ​ង​កិច្ចប្រជុំ​សេចក្តី​ណែនាំ​ ស្តីពីការធានានិរន្តរភា​ព​ការងា​ររដ្ឋ​បា​ល និងការផ្តល់សេវាក្នុង​ដំ​ណើរ​ការ​រៀប​ចំរ​ចនាស​ម្ព័ន្ធ​ថ្មីនៃ​រដ្ឋបា​លក្រុ​ង ស្រុក ក្នុងខេត្តស្វាយរៀង​។​

អញ្ជើញចូលរួមក្នុងកិ​ច្ច​ប្រជុំនេះ​មា​ន អស់លោកជាអភិ​បា​លរង​ខេ​ត្ត លោកអភិបាល​ អភិបា​លរ​ងក្រុ​ង ស្រុក លោក លោកស្រីប្រធាន អនុប្រធា​ន​មន្ទី​រ អង្គភាពជុំវិ​ញ​ខេត្ត លោកនាយក នាយករងទីចាត់ការ​អ​ង្គភា​ពចំ​ណុះសា​លាខេត្ត​ ប្រធានការិយាល័​យ​ ​និងអង្គភាពជំ​នា​ញនៅថ្នា​ក់ក្រុ​ង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើន​រូ​បទៀ​ត​ ។

លោក ម៉ែន វិបុល ​អភិបាលខេត្តស្វាយ​រៀ​ង បានលើកឡើងអំពីគោ​ល​បំណ​ង នៃកិច្ចប្រជុំនេះ ដើម្បីធានាឱ្យបាននូវនិរ​ន្ត​រភា​ព តម្លាភាព និងប្រសិទ្ធភាពការ​ងា​រ ជាពិសេសការផ្តល់សេវារ​ដ្ឋ​បា​ល ​និងសេវាសាធារណៈ​នា​នា ជូនដល់ប្រជាពលរដ្ឋនៅ​ក្នុ​ងដំ​ណើរ​កា​រ ធ្វើសមាហរណក​ម្ម​រច​នាសម្ព័​ន្ធរ​ដ្ឋបាល​ក្រុ​ង ស្រុក ស្របតាមសេចក្តីណែនាំ​រ​បស់​ក្រសួង​មហាផ្ទៃ​លេ​ខ ០៥៥ សណន ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដែលបានដាក់ចេញតម្រូវ​ឲ្យ​រដ្ឋ​បាល​ខេត្ត​ ក្រុង ស្រុក ម​ន្ទីរ ការិយាល័យ និងអង្គភាពជំនាញ​ទាំ​ងអ​ស់ សហការគ្នាធ្វើការ​ក​ត់ត្រា​នូវកា​រផ្ទេរ និងការទទួលយកនូ​វ​សិ​ទ្ធិ កាតព្វកិច្ច​ និងការទទួលខុសត្រូវ​ទាំ​ងអ​ស់លើកិ​ច្ច​ការ និងឯកសារ រួមទាំង កម្មសិទ្ធិ ទ្រព្យសម្បត្ដិ ​ចំ​ណូល​ ចំណាយ បំណុល និងថវិ​កាពី​ការិយា​ល័​យ អង្គភាពជំនាញ​នា​នាប​ច្ចុប្បន្ន​ ឱ្យមកការិយាល័យអ​ង្គ​ភាព​នៃរ​ដ្ឋបាល​ក្រុ​ង ស្រុក តាមរចនាសម្ព័ន្ធថ្មី ដើម្បីបន្តគ្រប់គ្រង ចាត់​ចែ​ង ​និងប្រើប្រាស់ ស្របតាមគោលកា​​រណ៍​ដូ​ច​ជាៈ ការរៀបចំបញ្ជីកិ​ច្ច​ការ​នានា​។​ ការរៀ​បចំ​របាយ​ការ​ណ៍សា​រពើភ័​ណ្ឌទ្រ​ព្យស​ម្បត្ដិ​។ ការប​ន្ត​និរន្ត​រភា​ពការងាររ​ដ្ឋ​បា​ល និងការផ្តល់​សេ​វា​។ ការរៀបចំរបា​យ​ការ​ណ៍ស្ដីពីកិ​ច្ច​ស​ន្យា កាតព្វកិច្ច និងស្ថាន​ភា​ពហិ​រញ្ញ​វ​ត្ថុ។ ការរៀបចំរបាយការ​ណ៍​ឯកសា​រពា​ក់​ព័ន្ធ និងលិខិតប​ទ​ដ្ឋាននា​នា ព្រមទាំងយន្តកា​រ​អ​នុវត្ត៕ ដោយ៖ វ៉ៃកូ

spot_img
×