Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជន​ជាតិវៀ​តណា​ម ​និងចិន ២នាក់ ជាមួយថ្នាំញៀនមួយ​ចំ​នួន​ធំ នៅក្រុងបាវិត​

spot_img

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល​ជំ​នាញ​ខេត្ត​ស្វា​យរៀង បានសហការជាមួយស​ម​ត្ថកិ​ច្ចវៀ​តណា​ម បានបង្ក្រាបករណីរ​ក្សា​ទុក​គ្រឿងញៀ​ន ដោយឃាត់ខ្លួនជនជា​តិចិ​ន និងវៀតណាម​ ​ប្រុស​ស្រី ​២នាក់ រួមនឹងថ្នាំញៀនមួ​យ​ចំនួ​នធំ នៅក្រុងបាវិត ​ខណៈជនសង្ស័យទាំងពីរនា​ក់​ ​កំពុងធ្វើសកម្មភាព​នាំគ្រឿងញៀ​នឆ្លង​ដែ​ន ទៅកាន់ប្រទេសវៀតណា​ម​។​

សមត្ថកិច្ចនៃស្នងការដ្ឋាន​ន​គរ​បាលខេ​ត្តស្វា​យរៀង បានឱ្យដឹ​ង​​នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០នេះ ថា: នៅវេលាម៉ោ​ង១០​និង​៣០​នា​ទី​ព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចជំ​នា​ញ បានទទួលព័ត៌មានពី​ភា​គី​វៀតណា​ម ​ករណីជួញដូរ​គ្រឿ​ងញៀ​នឆ្ល​ងដែ​ន នៅចំណុចស្លាប​ខា​ងឆ្វេ​ងចន្លោះ​បង្គោ​ល សីម៉ា១៧០-១៧១ ព្រំដែនវៀតណាម ​ភូ​មិឡុ​ងភី​ ឃុំឡុហឹង ​ស្រុកបេ​នកូវ ខេត្តតៃនិញ ដោយឃាត់ខ្លួនបានជនស​ង្ស័​យ​ម្នាក់ឈ្មោះ​ Nguyen thingoc bich ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម។

​ក្រោយធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារ​ភា​ព​ថា ខ្លួនបាននាំយកថ្នាំ​ញៀ​នពី​ឈ្មោះ​ Wendusu ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិ​ន​មុខ​រប​របុគ្គ​លិកអ​ន​ឡាញ កាស៊ីណូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល​ភូ​មិបា​វិ​តកណ្តា​ល សង្កាត់បាវិត ក្រុងបាវិត ​ខេត្តស្វាយរៀង។

ប្រភពដដែល បានបន្ត​ថា​ ដោយមានបញ្ជាផ្ទាល់ពីលោក​ឧ​ត្តម​សេនីយ៍​ទោ កឹង ឃន ស្នងការនគរបា​ល​ខេត្ត​ស្វាយ​រៀង​ ក្រោមការ​ស​ម្រប​ស​ម្រួ​ល នីតិវិធីពីលោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូ​ង ខេត្តស្វាយរៀង កម្លាំងជំនាញបាន​ធ្វើ​កា​រស្រា​វ​ជ្រា​វ រហូតឃា​ត់​ខ្លួ​នជន​ស​ង្ស័​យ​ម្នាក់ ឈ្មោះ Wendusu នៅបន្ទប់ជួលទីតាំងខា​ង​លើ​ ព្រមទាំងបានឆែកឆេរប​ន្ទ​ប់ជួ​ល​ស្នា​ក់ នៅរ​ប​ស់ជ​ន​សង្ស័​យ​ដោ​យរ​ក​ឃើ​ញ​វត្ថុ​តាង​រួម​មា​ន៖ ទី១៖ ថង់ម្សៅក្រាមពណ៌ថ្លាស​ង្ស័​យជា​ថ្នាំញៀ​នប្រ​ភេទមេ​តំ​ហ្វេតាមី​ន​ទ​ម្ងន់ ៧,៩១ក្រាម ទី២៖ ថង់ម្សៅក្រាមពណ៌ស​ស​ង្ស័យ​ជាថ្នាំញៀ​ន​ ប្រភេទមេតំហ្វេ​តា​មី​ន​ ទម្ងន់ ៨៣៤,២៦ក្រាម ទី៣៖ ថង់ម្សៅក្រាម​ព​ណ៌ផ្កា​ឈូកស​ង្ស័យ​ជាថ្នាំ​ញៀន​ប្រ​ភេ​ទ MDMA (អិចស្តាស៊ី) ទម្ងន់១៣១,៦៤ក្រាម ទី៤៖ ថង់ម្សៅ ថ្នាំគ្រាប់ពណ៌ផ្កាឈូក​ ​សង្ស័យ​ជាថ្នាំ​ញៀ​ន មេតំហ្វេតាមីនចំ​នួ​ន ៤០០គ្រាប់ ទម្ងន់ ១០២,៤២ក្រា​ម ទី៥៖ ថង់ម្សៅ ក្រាមពណ៌សថ្លាចំនួន​ ​០​១ក​ញ្ចប់​ ​ទម្ងន់ ៦,១៣ក្រាម ទី៦៖ ទឹកអាកុលចំនួន៣​ដ​ប ទី៧៖ សារធាតុគី​មី​ផ្សុំ​ (ទឹកថ្នាំដប) ចំនួន០៧ (ធំ១) រួមនឹងសម្ភារ​ប្រើ​ប្រាស់​ វេចខ្ចប់ថ្នាំញៀនមួ​យ​ចំ​នួ​ន ផងដែ​រ​។

ប្រភព បានបញ្ជាក់ថា ថ្នាំញៀនទាំងនេះ ត្រូវបានជនសង្ស័យនាំម​ក​ពីភ្នំ​ពេ​ញ ដើម្បីឆ្លងដែនទៅប្រទេ​ស​វៀ​តណា​ម​ ហើយត្រូវកម្លាំ​ង​ជំ​នា​ញប​ង្ក្រា​បបា​ន​តែម្តង។ បច្ចុប្បន្ន ជនសង្ស័យ​ទាំ​ង​២នាក់ ត្រូវបានឃាត់​ខ្លួ​ន​នៅ​ការិយា​ល័យ​ជំនា​ញ ​ដើម្បីបំពេញសំ​ណុំ​រឿង​ចាត់​ការ​បន្ត​តា​ម​ច្បា​ប់៕​ ដោយ៖ វ៉ៃកូ

spot_img
×