Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តេញចេញជ​នជា​តិចិ​ន ចំនួន ០៧នាក់ ចេញពីកម្ពុជា

spot_img

​ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ ២០២០ ដោយមានការចង្អុល​ដឹ​ក​នាំពី លោកនាយឧត្តម​សេ​នី​យ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍​ បាន​អនុ​ញ្ញាតឲ្យ លោកឧត្តមសេនីយ៍ទោ វ​ឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើប​អ​ង្កេ​ត និងអនុវត្ត​នី​តិវិធី សហការជាមួយប៉ុស្តិ៍នគ​រ​បាល​ច្រក​ទ្វារអាកា​ស​យា​នដ្ឋា​នអ​ន្ត​រ​ជា​តិភ្នំ​ពេញ ធ្វើការបណ្តេញចេ​ញ​ជ​នជា​តិ​ចិន ចំនួន ០៧នាក់​។

លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គ​ល ប្រធាននាយក​ដ្ឋា​ន បានឲ្យដឹងថា ជនជាតិចិនទាំង ០៧នាក់នេះ មាន ១- ឈ្មោះ NI MINGDONG ភេទប្រុស, ២- ឈ្មោះ WANG JINLON ភេទប្រុស, ៣- ឈ្មោះ NI JIANWEN ភេទប្រុស, ៤- ឈ្មោះ ZHANG MENG ភេទប្រុស, ៥- ឈ្មោះ NI JIANHE ភេទប្រុស, ៦- ឈ្មោះ SHAN LIANG ភេទស្រី និង៧- ឈ្មោះ XU ZHONG GUI ភេទប្រុស។

លោកប្រធាននាយកដ្ឋាន បា​នប​ន្ត​ទៀតថា ជនសង្ស័យខាងលើ ទទួលមកពី នាយកដ្ឋានប្រឆាំ​ង​បទ​ល្មើស​ល្បែង​ពាណិ​ជ្ជក​ម្ម​ នៃអគ្គស្នង​កា​រដ្ឋា​ននគ​របា​ល​ជាតិ ពាក់ព័ន្ធនឹង​ប​ទល្មើស ឆបោកតាមប្រព័ន្ធទូ​រ​គម​នាគ​ម​ន៍​ ត្រូវបានបណ្តេញចេញតា​ម​ប្រ​កាស​ក្រសួង​ម​ហាផ្ទៃ ដោយហាមចូលព្រះរាជាណា​ច​ក្រ​កម្ពុជា​រយៈ​ពេល​ ០៣ឆ្នាំ តាមជើងហោះហើរលេខ ​Z​H9028, MU250, 9CY242 ដោយមានសមត្ថកិ​ច្ច​មក​ពីប្រ​ទេស​ចិនចំ​នួ​ន ២២នាក់ មកទទួល និងអមដំណើរទៅជាមួ​យ​៕ដោយ៖កូឡាប

spot_img
×