Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីយោធាជា​ន់ខ្ព​ស់តៃ​វ៉ាន់ ស្លាប់ក្នុងគ្រោះថ្នាក់ធ្លា​ក់​យន្តហោះ​

spot_img

មន្រ្តីយោធាជាន់ខ្ពស់របស់តៃវ៉ាន់​ ស្ថិតក្នុងចំណោមមនុ​ស្ស​ចំ​នួន ៨នាក់ដែលបានស្លា​ប់​ក្នុងហេ​តុកា​រណ៍​ធ្លាក់ឧ​ទ្ធម្ភា​គ​ចក្រ នៅពេលវាបានធ្វើការ​ចុះ​ចត​បន្ទា​ន់នៅ​លើ​ភ្នំ។ នេះបើតាមការបញ្ជា​ក់​រ​បស់មន្រ្តី​តៃ​វ៉ា​ន់។

ឧត្តមសនីយ៍ She​n Yi-ming និងមនុស្សចំនួន ១២នាក់ទៀតកំពុងស្ថិត​នៅ​លើឧ​ទ្ធម្ភាគ​ច​ក្រ Black Hawk នៅពេលវាបង្ខំចុះចតក្នុងស្ថានភាពអាកាសធា​តុ​អាក្រ​ក់ នៅក្បែររដ្ឋធានីតៃ​ប៉ិ។

សេចក្តីរាយការណ៍ដំ​បូ​ងបាន​ឲ្យដឹងថា មានមនុស្សមួយចំនួននៅ​រ​ស់រា​នមាន​ជី​វិត ដោយមានអ្នក​ខ្លះ​នៅជា​ប់ខាងក្រោមគំនរបា​ក់​បែ​ករប​ស់យន្ត​ហោះ​។​

មន្រ្តីយោធាជាន់ខ្ពស់ដែ​ល​បា​នស្លា​ប់ បានធ្វើកំពុងធ្វើដំណើ​រ​តា​មយ​ន្ត​ហោះ ទៅកាន់មូលដ្ឋានទ័ព​ស្ថិ​តនៅ​ប៉ែ​កខាង​កើ​ត ឆៀងខាងជើងកោះ​តៃ​វ៉ាន់​។

មន្រ្តីជាន់ខ្ពស់យោធាដ៏ទៃទៀត​ក៏​ស្ថិត​នៅក្នុង​យន្ត​ហោះផ​ងដែ​រ។

ក្រោយមានហេតុការណ៍នោះកើតឡើ​ង​ កងកម្លាំងអាកាសរប​ស់​តៃ​វ៉ាន់ បានបញ្ជូនយ​ន្ត​ហោះ ២គ្រឿង និងទាហានចំនួន ៨០នា​ក់​ទៅកា​ន់ក​ន្លែង​ធ្លាក់។

​ក្រុ​មសង្រ្គោះ​បានព្យា​យាម​ទៅ​កាន់ក​ន្លែង​កើត​ហេតុ​ឲ្យបា​នលឿ​ន ប៉ុន្តែកិច្ចប្រឹងប្រែង​នោះ​មាន​ការ​លំ​បាក ដោយសារតែស្ថាន​ភា​ពភូ​មិសា​ស្រ្ត​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×