Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​ឆ្ល​ងកា​ត់ទន្លេ​បាសា​ក់ គ្រោងនឹងស្ថាបនានាពេល​ខាងមុខនេះ ដើម្បីរំដោះចរាចរនៅតាមប​ណ្តោ​យផ្លូ​វអមសងខាង​ទ​ន្លេបាសាក់ និងផ្លូវជាតិលេខ១

spot_img

ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាចរាចរ​ណ៍ឲ្យបាន​ប្រសើរ​ឡើង នៅលើបណ្តោយផ្លូវ​ជា​តិលេ​ខ២ លេខ៣៦៩ ​ក៏​ដូចជា​ផ្លូវជា​តិ​លេខ១ និងផ្លូវតភ្ជាប់​មួ​យចំនួ​ន​ទៀត គឺ ចន្លោះពីស្ពានព្រះមុនីវង្ស ​និងស្ពានទន្លេបាសាក់ តា​ខ្មៅ ​(ស្ពានព្រែកសំរោង​)​ រដ្ឋបាលរាជធា​នី​ភ្នំពេ​ញ គ្រោងនឹងសាងសង់ស្ពាន​ឆ្ល​ងកាត់ទន្លេបាសាក់ចំនួន​២កន្លែង​ទៀត នៅពេលដ៏ខ្លីខា​ង​មុខ​នេះ ។


នេះបើតាមការបង្ហាញឲ្យដឹងក្នុងកិច្ចប្រជុំ​មួយ ជាមួយក្រុមការងារចុះ​សិ​ក្សាគ​ម្រោង​សាង​សង់​ស្ពានឆ្លងកាត់ទន្លេបា​សា​ក់ តភ្ជាប់ពីសង្កាត់​ព្រែ​កប្រា ខណ្ឌច្បារអំ​ពៅ ​មកសង្កាត់ចា​ក់​អង្រែលើ​ ចាក់អង្រែក្រោម
​ខណ្ឌមានជ័យ រាជ​ធានីភ្នំពេញ កាលពីរសៀលថ្ងៃទី​២ មករា ២០២០ នៅសាលារាជធានី​ភ្នំ​ពេញ ក្រោមវត្តមានលោកស៊ុយ​ ​សេរិ​ទ្ធ អភិបាលរង​រា​ជធានី​ភ្នំពេញ តំណាងលោកឃួង ស្រេ​ង អភិបាលនៃគណៈអភិបាល​រា​ជធានី​ភ្នំពេ​ញ​។
លោក សារិន​ វណ្ណា ប្រធានមន្ទីររៀបចំដែនដី​ន​គរូប​នី​យកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ​បានប​ញ្ជា​ក់​ឲ្យដឹងថា គម្រោងស្ថាបនា​ស្ពានឆ្លង​កាត់ទ​ន្លេ​បាសាក់ ចន្លោះពីស្ពានព្រះមុនី​វ​ង្ស និងស្ពានទន្លេ​បា​សាក់ តាខ្មៅ (ស្ពានព្រែកសំរោង​)​ មានបណ្តាញផ្លូវ​មេ​ចំនួន​ពីរ​ខ្សែស​ណ្តូកតា​មប​ណ្តោយទ​ន្លេបាសា​ក់​ ។ ក្នុងនោះ ទី១៖ ផ្លូវលេខ៣៦៩ អមផ្នែកខាង​កើ​តទន្លេ ដែលមានទទឹង​ច​ន្លោះពី២​០ទៅ៣​០ម៉ែ​ត្រ ។ ទី២៖ ផ្លូវជាតិលេខ២ អមផ្នែកខាងលិចទ​ន្លេ​ដែល​មានទ​ទឹង ៣០ម៉ែត្រ ចាប់ពីស្ថានព្រះ​មុ​ន្នីវង្ស ដល់រង្វង់មូល ព្រះនារាយ​ណ៍ មានប្រវែងប្រមាណ៤២៨២ម៉ែត្រ ​បន្តឆ្លងកាត់ទីក្រុ​ង​តាខ្មៅ និងផ្លូវជាតិលេ​ខ​២១។ ក្នុងតំ​បន់នេះ ជាចរន្តដែលត្រូវធ្វើចរាចរណ៍​ឆ្ល​ងកា​ត់ ចូលមកផ្នែកកណ្តាលនៃ​រា​ជធា​នីភ្នំពេ​ញ ដែលបណ្តាលឲ្យចរារណ៍កកស្ទះ ដោ​យសារកំណើនសេដ្ឋកិច្ចទីផ្សារនិ​ង​ប្រជាព​ល​រដ្ឋ ដូចនេះចាំបាច់ត្រូវ​ធ្វើ​ការ​អភិ​វឌ្ឍន៍ ដោយសិក្សារក​ដំណោះ​ស្រាយប​ញ្ហាការ​ក​កស្ទះ តាមរយៈការសាងសង់​ស្ពា​នឆ្លង​កាត់​ទន្លេបា​សា​ក់ និងបណ្តាញផ្លូវ​មេសំខាន់​ៗមួយ​ចំនួ​ន ។ ក្នុងនោះរួមមាន គម្រោងទី១ តភ្ជាប់ត្រង់ភូមិទួ​លរកា ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម​ ​ខណ្ឌមានជ័យ និងភូមិព្រែកតាពៅ​ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ស្ថាននេះ ចាប់បន្តពីមហាវិ​ថី​អ្ន​កឧញ៉ា មហាភក្តីស​ប្បុ​រិសភោគា​ធិប​តី ​ហ៊ុន នាងឆ្លងកាត់ផ្លូ​វជាតិលេ​ខ​២ ផ្លូវទទឹង៧​ម៉ែ​ត្រ ជាប់ខាងជើង​វ​ត្តចា​ក់អង្រែ​លើ ទន្លេបាសា​ក់​ ផ្លូវលេខ៣​៦៩ និងតភ្ជាប់ គម្រោងផ្លូវ៣០- ៥០ម៉ែត្រ មានប្រវែងសរុប​ប្រ​មាណ​៨៨​៧ម៉ែ​ត្រ។ គម្រោងទី២ តភ្ជាប់ត្រង់​ភូ​មិទួល​រកា ភូមិព្រែកតាឡុ​ង២ សង្កាត់ចាក់អ​ង្រែ​ក្រោម ខណ្ឌមានជ័យ និងភូមិអូ​រអណ្តូង​ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ​ស្ថានចាប់​បន្តពី​គម្រោ​ងផ្លូ​វ​៥០-៦០​ម៉ែត្រ (មហាឧបាសកហ៊ុន​ ​នាង ឆ្លងកាត់ផ្លូវជា​តិ​លេខ​២ ទន្លេបាសា​ក់​ ផ្លូវលេខ៣​៦៩ និងតភ្ជាប់ទៅគ្រោងផ្លូវ​៥​០-៦០ម៉ែត្រ ដែលមានប្រវែង៩០​០​ម៉ែ​ត្រ ​។
ប៉ុន្តែទោះបីជា​យ៉ាង​ណាក្តី នេះគ្រាន់តែជាគម្រោងដែលបាន​និ​ងកំ​ពុង​សិក្សានៅឡើយទេ មិនទាន់កំណ​ត់​ថា នឹងត្រូវសាង​ស​ង់នៅ​ពេលណា​ឲ្យបានច្បា​ស់លា​ស់នោះទេ ៕ដោយ៖កូឡាប

spot_img
×