Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹងសន្តិសុខស​ណ្តា​ប់​ធ្នា​ប់​ឲ្យ​​បានល្អ និងដោយរលូ​ន​ឲ្យសក្តិ​ស​មទៅ​នឹងអ​ត្ថន័យ​បុ​​ណ្យ​ជាតិ​ ជាថ្ងៃកំណើតទី២​រ​ប​ស់​យើ​ង​ទាំ​ង​អ​​ស់​គ្នា

spot_img

ភ្នំពេញ៖ ក្នុងឱកាសត្រៀមផែនការ ការ​ពា​រស​ន្តិសុខ ​សណ្តាប់ធ្នាប់របៀបរៀ​បរយក្នុងឱកា​​​សទិ​វាបុ​ណ្យ៧មករា ខួបលើកទី៤១ លោកឃួ​ង ស្រេង អភិបាលនៃគណៈអភិ​បា​លរា​​ជ​ធា​​នីភ្នំ​ពេញ បានលើ​កឡើ​ងថា ថ្វី​ត្បិ​ត ការងារខាងលើមិ​​​ន​មែ​ន​​ជាកា​រ​ងារថ្មី តែយើងទាំងអស់​គ្នា​ ​ត្រូវតែពង្រឹងសន្តិសុខស​ណ្តា​ប់​ធ្នា​ប់​ឲ្យ​​បានល្អ និងដោយរលូ​ន​ឲ្យសក្តិ​ស​មទៅ​នឹងអ​ត្ថន័យ​បុ​​ណ្យ​ជាតិ​ ជាថ្ងៃកំណើតទី២​រ​ប​ស់​យើ​ង​ទាំ​ង​អ​​ស់​គ្នា។


ការលើកឡើងរបស់ លោកឃួង ស្រេង បែបនេះបានធ្វើឡើងកាល​ពី​ព្រឹក​ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២០ កិច្ចប្រជុំ
ដើម្បីត្រៀមផែនការ ការ​ពា​រស​ន្តិសុខ សណ្តាប់ធ្នាប់របៀបរៀ​បរយក្នុងឱកា​សទិវាបុណ្យ៧មករា ខួបលើកទី៤១(៧មក​រា​ ១៩៧៩.៧មករា ២០២០)ដែលមិទ្ទីងដ៏ធំនេះ ​នឹងធ្វើឡើងនៅមុខសាល​ម​ហោស្រ​ពកោះ​ពេជ្រ​។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ថ្វី​ត្បិ​​ត ការងារខាងលើមិ​ន​​​មែន​​ជាកា​រ​ងារថ្មី តែយើងទាំងអស់​​គ្នា​ ត្រូវតែពង្រឹងសន្តិសុ​ខ​ស​​ណ្តា​​ប់​ធ្នាប់​ឲ្យ​​បានល្អ និងដោយរលូ​ន​ឲ្យស​ក្តិ​សមទៅនឹងអត្ថន័យបុ​ណ្យ​ជាតិ​​ ជាថ្ងៃកំណើតទី២​រ​បស់​យើ​​ងទាំ​​ងអ​ស់​គ្នា។ យើងមិនអាចសន្តិភាព​​​និ​​យម​ជាមួយ​ក្រុមជ​ន​អគ​តិ​​បា​នទេ ព្រោះពួកគេគ្មានអ្វីក្រៅពី​បំ​​​ផ្លាញ​​នោះទេ ដើម្បី​មហិច្ឆតាន​​យោ​បា​​យ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បាន​ណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌត្រូ​វ​ចូល​រួមពង្រឹង សន្តិសុខសណ្តាប់ធ្នាប់តា​មខ​ណ្ឌរៀង​ៗខ្លួន រួមទាំងការសំអាត​បរិ​ស្ថា​ន ការលក់ដូរគ្មានស​ណ្តា​ប់ធ្នា​ប់ផង​ដែរ។
​ លោកឧ​ត្តមសេ​នីយ៍ទូច ណារុថ អគ្គស្នងការរងនគរបាល​ជា​តិ និងជាប្រធាននាយក​ដ្ឋា​នអ​ង្គរក្ស ក្នុងកិច្ចប្រេជុំនោះ​ដែ​រ​ ក៏បានលើកឡើ​ង​ពីផែ​នកា​រលម្អិត ក្នុងការរៀបចំពង្រឹងការការពា​រ​ស​ន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អប្រសើ​រ​ សម្រាប់អង្គមិទ្ទីងដ៏មានអត្ថ​ន័យ នេះនៅចំណុចទីតាំង​ប្រា​រព្វ​ពិធី, ទីតាំងជុំវិញដោយរៀបចំទាំង​ចំ​ណត​យានយ​ន្ត​ ច្រកចេញចូល, អ្ន​កលក់ដូរឬការដ្ឋានសំណង់​នៅ​ចំណុ​ចជុំវិ​ញត្រូវបានណែនាំឲ្យ ផ្អាកជាបណ្តោះអាសន្ន។
​ ​ ក្នុងនោះដែរ កិច្ចប្រជុំក៏បានផ្តោតទៅលើអ្នកសារ​ព័ត៌ មានដោយនិយាយថា​ ​តែងបង្កភាពរ​ញ៉េរញ៉ៃ​និ​យាយមិ​នស្តា​ប់គ្នា។ កន្លងមកពេលមានពិធីម្តងៗ​អ្ន​កសា​រព័ត៌មា​ន និងសមត្ថកិច្ចតែប៉ះសំ​ដី​គ្នាដោ​យសា​រតែស្ថាប័នទាំង២​នេះ សុទ្ធតែមានភារកិច្ច និងតួនាទីរៀង​ៗ​ខ្លួន មិនអា​ចទម្លាក់កំហុសទៅ លើនរណាមួយបាន​ទេ​។ សំខាន់គឺត្រូ​វមានការរៀបចំមួយឲ្យត្រឹម​ត្រូ​វនិ​ងស្មើ​ភាព​ ព្រោះអ្នកសារព័ត៌មានត្រូវការរូប​ភា​ពស្អាត យកមកផ្សព្វផ្សា​យ ជូនមហាជនបា​ន​ជ្រាប ពីព្រឹត្តិការណ៍ដែលបានកើ​ត​ឡើង​៕ដោយ៖កូឡាប

spot_img
×