Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសា​រជ​ន​​រងគ្រោះ​ និង​សកម្មជន​​សិ​ទ្ធិមនុស្ស​ ប្រារព្ធ​ខួបលើកទី​៦ ​នៃអំពើហិង្សា​នៅ​ផ្លូ​វ​វេងស្រេ​ង​

spot_img

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣មករានេះ​ មនុស្ស​ប្រមាណ​ជា៧០​នាក់​ រួមមាន​សកម្មជនដី​ធ្លី​ កម្មករ​ និងសកម្មជន​សិទ្ធិ​ម​នុស្ស​ បានជួបជុំគ្នា​នៅរាជធានី​ភ្នំ​ពេ​ញ​ ដើម្បីប្រារព្ធ​ខួបលើកទី​៦ ​នៃវាយប្រហារ​ពីសំណាក់​​​កង​កម្លាំង​​ប្រដា​ប់អា​វុធ​​ទៅលើ​ហ្វូង​កម្មករ​ដែលកំ​ពុ​ង​ធ្វើកូដកម្ម​នៅ​លើ​​ម​ហាវិ​ថី​វេ​ងស្រេងក្នុង​រាជធានីភ្នំពេញ​​​ កាលពីថ្ងៃទី៣​ ខែមករា​ ឆ្នាំ២០១៤​ ដែលបណ្ដាល​ឱ្យមានម​នុ​ស្ស​​៤នាក់ស្លាប់​បាត់បង់ជីវិត​ ម្នា​ក់​បាត់ខ្លួន​ និងរាប់សិបនាក់​ផ្សេងទៀ​ត​​​រងរបួស។

បើតាមការផ្សាយលើទំព័រវេបសាយផ្លូវការរបស់អង្គការលីកាដូ បានឲ្យដឹងថា អ្នកចូលរួម​បានរៀបចំ​ពិធីតាម​បែ​ប​ព្រះ​ពុទ្ធ​សាសនា​ និងជាការ​រំលឹក​ដ​ល់ការ​​ស្លា​ប់រប​ស់​ជ​នរងគ្រោះ ​នៅមជ្ឈមណ្ឌល​សម្ព័ន្ធភាពការ​ងា​រ​ និងសិទ្ធិមនុស្ស ​(សង់ត្រាល់)​ ដោយមាន​ការចូល​រួ​ម​ពីគ្រួសារ​ជនរងគ្រោះ​​​ដែល​ត្រូវបា​ន​បា​ញ់សម្លាប់​ និងបាត់ខ្លួន​ផងដែ​រ​។

កម្មករដែល​ត្រូវបានបាញ់​​​សម្លាប់​មាន​ឈ្មោះ​ លោក គឹម ផាលាប​ លោក សាម រ៉ាវី​ លោក យាន រឹទ្ធី​ និងលោក​ ផេង កុសល។​ កម្មករម្នាក់ទៀត​ឈ្មោះ លោក ​ខឹ​ម​ សុផាត​ នៅបន្តបាត់ខ្លួន​ ប៉ុន្តែត្រូវបាន​ប្រ​ទះ​ឃើញ​​ចុ​​ងក្រោយ​នៅក្នុង​មន្ទីរឃុំឃាំង​​រ​បស់​កងក​ម្លាំ​ង​សន្ដិសុខ ​ប​ន្ទាប់ពី​រងរបួស​ដោយ​គ្រា​ប់កាំ​ភ្លើង​​ចំ​ផ្នែកពោះ។ ​សុផាត​ នៅបន្ត​បាត់ខ្លួន​រយៈពេល៦ឆ្នាំ​ម​ក​ហើយ​ ​ទោះបីជា​មានការ​ស្នើ​សុំ​ឱ្យ​​មានការ​ស៊ើបអង្កេ​ត​​ជា​ច្រើនដ​ង​​ហើយក៏​ដោយ​។​

អ្នកស្រី ​លក្ខិណា ​ម្ដាយ​រប​ស់​ជ​នរងគ្រោះ ​ខឹម សុផាត​ បានមាន​ប្រសាសន៍​ថា​៖ ​“ខ្ញុំសូមអំពាវនាវ​ឱ្យ​ស្ថា​ប័ន​​គ្រប់​ជាន់ថ្នា​ក់​ មេត្តា​ជួយរក​យុត្តិធម៌​ជូនគ្រួសារខ្ញុំ​ផ​ង”។​

ពិធីបុណ្យ​បែបសាសនា​នេះ​ត្រូ​វបា​ន​និ​មន្តចូលរួម​ដោយព្រះ​អ​ង្គ​ លួន សុវ៉ាត​ ដែលព្រះអង្គ​បានពិភាក្សា​​​អំពី​អំពើ​ហិង្សា​​ពីសំ​ណាក់​​អាជ្ញាធររដ្ឋ​ជុំវិ​ញ​ការ​តវ៉ា​​កា​លពី​ឆ្នាំ​២០១៤​ និង​បាន​ក​ត់​ចំណាំថា​ សូម្បីតែ​ពេលបច្ចុប្បន្ននេះ ​អា​ជ្ញា​ធរ​​ក៏នៅតែ​បន្តការគំរាមកំ​ហែ​ង​​ដើ​ម្បីរា​រាំង​មិនឱ្យ​ធ្វើពិធីរំលឹ​ក​​ខួ​បរបស់​អ្នកស្លាប់​នៅផ្លូវវេង​ស្រេ​ង​ នៅទីតាំង​នៃការប្រព្រឹត្ត​​​អំពើ​ហិង្សានេះ​​ផ​ងដែរ។​ ព្រះអង្គក៏បាន​ធ្វើធម្មទេសនា​អំពី​ត​ម្រូវ​ការ​នៃសន្ដិភាព​​​ពិ​តប្រា​កដ ​នៅក្នុង​ប្រទេសកម្ពុជា​ ដោយមិន​មា​ន​​ការគំរា​ម​​កំហែង ​ការភ័យខ្លាច​ និងអំពើហិង្សា​​ពី​សំណា​ក់​អា​ជ្ញាធ​ររដ្ឋ​​​ជាដើម។

សហជីព សង្គមស៊ីវិល និងគ្រួសារនៃជនរងគ្រោះ បានរៀ​បចំ​​ពិធី​បែបពុ​ទ្ធសាសនា​ ដើម្បីរំលឹក​ខួបលើកទី៦​នៃកា​រ​បាញ់​​ប្រហា​រ​នៅ​ផ្លូ​វ​វេងស្រេង។
មួយថ្ងៃ​មុនការបាញ់​ប​ង្រ្កា​បនេះ ​កងទាហាន​ប្រដាប់​ដោយកាំភ្លើ​ង​​ម​កពី​បញ្ជាការដ្ឋាន​កង​ព​ល​​តូច​ទ័ព​​ពិសេ​ស​ឆ​ត្រ​យោង​៩១១​ បានប្រើ​អំពើហិ​ង្សា​​វា​យដំលើ​កម្មករ​ និង​បានចាប់ខ្លួន​កម្មក​រ​ចំនួ​ន​១០នាក់​ និងប្រធាន​សហជីព​​​មួយ​ចំនួន​ទៀត​ នៅខាងមុខ​រោងចក្រ​​​ យ៉ាកជីន​ ក្នុងរាជធានី​ភ្នំពេញ។​ ​ពេលនោះ ​អ្នកតវ៉ា​បានអំពាវនាវ​ឱ្យ​មា​ន​​ប្រាក់​ឈ្នួល​អប្បប​រមា​​​ចំនួន ១៦០ដុល្លារ។​ ចំពេល​ដែល​អតីត​​​គណបក្ស​ជំទាស់​កំពុង​​ធ្វើ​ពហិ​ការ​​មិ​ន​ចូល​​ប្រជុំ​សភា​​ ដោយសារ​ភាពចម្រូងច​ម្រា​ស ​នៃលទ្ធផល​បោះឆ្នោត​ជាតិ​ជ្រើ​សតាំ​ង​តំ​ណាង​រា​ស្រ្ត​ឆ្នាំ២០១៣​ ក្រៅពីមនុស្ស​៤នាក់​ដែល​បា​នស្លា​ប់​ និងម្នាក់ទៀត​ដែ​ល​បាត់​ខ្លួន​ ការបង្រ្កាប​ដោយហិង្សា​នៅ​លើ​ផ្លូវវេ​ងស្រេ​ង​ បានបណ្ដាល​ឱ្យមានមនុស្ស​៣៨នា​ក់​រង​របួស​ និង​ត្រូវបាន​បញ្ជូនទៅ​​​កា​ន់ម​ន្ទីរ​ពេទ្យ​​ដើ​ម្បីស​​ម្រាកព្យា​បា​ល ​។

អ្នកស្រី ​កែវ សុខម៉េ​ង​​ ម្ដាយ​របស់ជនរ​ង​គ្រោះ​​ ផេង កុសល​ បានមាន​ប្រសាសន៍​ថា​៖​ “រយៈពេល៦ឆ្នាំហើយ​ យើង​នៅតែមិនទាន់​ទទួ​ល​​បា​នយុ​ត្តិធម៌។​ អ្នកស្រី​បន្ថែមថា៖​ “កូនរបស់ខ្ញុំ​មិនបាន​​​ប្រព្រឹ​ត្តអ្វី​ខុស​ទេ​ កូនខ្ញុំ​គ្រាន់តែ​​ទា​មទា​រ​ឱ្យ​មានប្រា​ក់ឈ្នួ​ល​ខ្ព​ស់ប​ន្តិច”។​

សកម្មជន​ និង​អ្នក​ដឹក​នាំ​ស​ហ​ជីព​​ចំនួ​ន​២៣នាក់​ ត្រូវបាន​ចាប់ខ្លួន​​ ចោទប្រកាន់​ និងឃុំខ្លួន​ក្នុងពន្ធនាគា​រ​​​រយៈពេ​ល៥​ខែ​ អំឡុងពេល​បង្ក្រាបទៅ​លើកម្មករ​​​ដែល​​កំពុ​ងតវ៉ា​ កាលពីខែមករា​ ឆ្នាំ២០១៤នេះ។ ​មិនមាន​សមាជិក​កងស​ន្ដិ​សុ​ខ​ ឬកម្លាំង​ប្រដាប់​អា​វុ​ធ​​ណាម្នា​ក់​​ ត្រូវបាន​ព្យួរតួនាទី ​​​ឬយក​មកផ្ដន្ទា​ទោ​ស​ ចំពោះការ​ស្លាប់រប​ស់​​ក​ម្ម​ករ​​ទាំង​នេះទេ។​

លោក វ៉ន ពៅ ​ប្រធា​ន​សមា​គម​​ប្រ​ជាធិបតេយ្យ​ឯករាជ្យ​នៃ​សេ​ដ្ឋ​កិច្ច​​ក្រៅប្រ​ព័ន្ធ​ (IDEA)​ និងជាមនុស្សម្នាក់​​ក្នុ​ងចំ​ណោម​​មនុ​ស្ស២៣​នា​ក់​ដែលត្រូវបាន​ឃុំខ្លួ​ន​ក្នុ​ង​ព​ន្ធនាគារ ​បន្ទាប់ពី​ការ​ប​ង្រ្កាប​​នោះ បាន​បន្តអំពាវនាវ​សុំឱ្យ​អា​ជ្ញាធ​រ​ជួ​យរ​កយុត្តិ​ធម៌​ជូនជនរងគ្រោះ​នៃ​អំ​ពើហិង្សា​នេះ។​ លោកបានមាន​ប្រសា​ស​ន៍​ថា​៖ នៅមិនទាន់​មានយុ​ត្តិ​ធម៌​​ស​ម្រាប់អ្ន​ក​​ដែលត្រូ​វបាន​ស្លាប់​នៅឡើយទេ”៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×