Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​កែប ជនរងគ្រោះ​ចំនួន​១៨នាក់ ត្រូវបាន​ជួយសង្គ្រោះ ក្នុងនោះ​៣​នាក់​ស្លាប់​

spot_img

​ភ្នំពេញ​៖ គិត​ម៉ោងជាង​៨​យប់ ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​នេះ ក្រុម​សមត្ថកិច្ច​ចម្រុះ បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​១៨នាក់ ក្នុងនោះ​ជនរងគ្រោះ​៣​នាក់​បាន​ស្លាប់ នៅក្នុង​គំនរ​អគារ​កម្ពស់​៧​ជាន់ ដែលរ​លំបាក់​នៅក្នុង​ក្រុងកែប ។​

​អគារ​កម្ពស់​៧​ជាន់ ស្ថិតនៅ​ក្បែរ​វត្ត​សមាធិ ក្នុង​ក្រុងកែប ខេត្ត​កែប ដែលរ​លំបាក់​នាពេលនេះ ធ្លាប់​ត្រូវបាន​មន្ត្រី​ជំនាញ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត​កែប ធ្លាប់​ពិនិត្យឃើញថា បាន​សាងសង់​ខុសពី​លិខិតអនុញ្ញាត កាលពី​ជិត​១​ខែ​មុន​។​

​សំណង់​អគារ​នេះ មាន​ម្ចាស់​សំណង់​ឈ្មោះ ឯក សារុន (​ប្តី​) និង​ឈ្មោះ ឈី​វ សុធី (​ប្រពន្ធ​) មាន​លំនៅ​បច្ចុប្បន្ន​ភូមិ ១ សង្កាត់​៣ ក្រុងព្រះសីហនុ បាន​បើក​ការសាងសង់​នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​។​

​សូមបញ្ជាក់ថា អគារ​កម្ពស់​៧​ជាន់ ស្ថិតនៅ​ក្បែរ​វត្ត​សមាធិ ក្នុង​ក្រុងកែប ខេត្ត​កែប បាន​បាក់​រលំ​នៅវេលា​ម៉ោង​ប្រមាណ ៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​នេះ​។ ជនរងគ្រោះ​ប្រមាណ​៣០​នាក់ ដែលជា​កម្មករសំណង់ បាន​ជាប់គាំង​ក្នុង​គំនរ​អគារ​នេះ​។​

អគារ​នេះ​ត្រូវបាន​គេ​អះអាងថា សាងសង់​រួចរាល់​ប្រមាណ​ជា ៩០​ភាគរយ​ហើយ ដែល​បាក់​រលំ​នៅពេលដែល​កម្មករ​កំពុង​ចាក់​ប្លង់​សេ​នៅ​ជាន់​ខាងលើ​បង្អស់​។​

​ពាក់ព័ន្ធ​នឹង​ករណីរ​លំបាក់​អគារ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ទៅ​ដឹកនាំ​ប្រតិបត្តិ​ការកាយ​រក ជនរងគ្រោះ​ក្នុង​គំនរ​អគារ​៧​ជាន់ ដែល​បាក់រ​លំនៅ​ខេត្ត​កែប ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×