Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​វេទិកា​អ្នកសារព័ត៌មាន​និង​អ្នកនាំពាក្យ​” បាន​ពិភាក្សា​លើ បញ្ហា​ប្រឈម ចំណុច​ដែល​ត្រូវ​កែ​លម្អ និង​សំណូមពរ​ផ្សេងៗ​

spot_img

​ភ្នំពេញ ៖ “​វេទិកា​អ្នកសារព័ត៌មាន​និង​អ្នកនាំពាក្យ​” បាន​ពិភាក្សា​លើ​បច្ចុប្បន្នភាព​នៃ​ទំនាក់ទំនង​រវាង​អ្នកសារព័ត៌មាន​និង​អ្នកនាំពាក្យ ដែល​ក្នុងនោះ​មានដូចជា​៖ បញ្ហា​ប្រឈម​នានា ចំណុច​ដែល​ត្រូវ​កែ​លម្អ និង​សំណូមពរ​ផ្សេងៗ​របស់​អ្នកនាំពាក្យ​និង​អ្នកសារព័ត៌មាន ដើម្បី​ពិភាក្សា​រក​អនុសាសន៍​បង្កើន​កម្រិត​ទំនាក់ទំនង បង្កើន​ការជឿ​ទុកចិត្ត​គ្នា បង្កើន​ការគោរព​គ្នា និង​ធ្វើការ​រួមគ្នា​ដើម្បី​ពង្រឹង​វិស័យ​ព័ត៌មាន​និង​ការផ្សព្វផ្សាយ​នៅ​កម្ពុជា​។​

​វេទិកា​នេះ​រៀបចំ​ឡើង​នៅ​ទីស្នាក់ការ​កណ្តាល​របស់ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១២ ខែ​មករា ឆ្នាំ​២០១៨​ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រី​ព័ត៌មាន​ស្ថានទូត មន្ត្រី​ព័ត៌មាន​អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន អ្នកវិភាគ និពន្ធ​នាយក និង​អ្នកសារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ធំៗ ប្រមាណ​១០០​នាក់​។​

​លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) បាន​ថ្លែង​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ថា «​អ្នកនាំពាក្យ​និង​អ្នកសារព័ត៌មាន​គឺ​ជា​ដៃគូ​បំពេញ​ឲ្យ​គ្នា ពីព្រោះ​ម្ខាង​ជា​អ្នក​ផ្តល់​ខ្លឹមសារ ហើយ​ម្ខាង​ទៀត​ជា​អ្នក​ផ្សាយ​ខ្លឹមសារ​នោះ​ទៅ​កាន់​ប្រជាជន​។ ប្រសិនបើ​ការទទួល​ខ្លឹមសារ​ព័ត៌មាន​មិន​ច្បាស់លាស់ មិន​បាន​ស៊ីជម្រៅ នោះ​ការផ្សាយ​ក៏​នឹង​មិន​បាន​គ្រប់​ជ្រុងជ្រោយ​ដែរ ហើយ​ការខាតបង់​នោះ​គឺ​ប្រជាជន​ដែល​ត្រូវការ​ព័ត៌មាន​ពិត ត្រឹមត្រូវ​ពេញលេញ គ្រប់​ជ្រុងជ្រោយ សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការសម្រេចចិត្ត​ដ៏​ប្រសើរ​»​។​

លោក ហ៊ុយ វណ្ណៈ បាន​បញ្ជាក់បន្ថែម​ថា ស​.​ស​.​ស​.​ក រំពឹងទុក​ថា វេទិកា​នេះ​នឹង​ពង្រីក​បាន​នូវ​កិច្ច​ទំនាក់ទំនង​ក្នុង​ភាព​ជា​ដៃគូ​រវាង​អ្នកនាំពាក្យ​និង​អ្នកសារព័ត៌មាន​ក្នុង​ការផ្លាស់ប្តូរ​មិតិយោបល់ លើ​យន្តការ​ផ្តល់ព័ត៌មាន​និង​ទទួល​ព័ត៌មាន ដើម្បី​លើកកម្ពស់​សិទ្ធិ​ទទួល​ព័ត៌មាន និង​ពង្រឹង​គុណភាព​នៃ​ការផ្សព្វផ្សាយ​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×