Sunday, September 19, 2021

បង្កើត​គណៈកម្មការ​ធ្វើ​កោសល្យវិច័យ​អគារ​បាក់​រលំ​អគារ​, រកឃើញ​ជនរងគ្រោះ​ចំនួន​២៥​នាក់ ស្លាប់​៧​នាក់

​កែប​៖ ករណី​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប គិត​ត្រឹម​ម៉ោង​៥​ព្រឹក រកឃើញ​ជនរងគ្រោះ​ចំនួន​២៥​នាក់ ស្លាប់​៧​នាក់​។ ពាក់ព័ន្ធ​ករណីនេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចេញ​សេចក្ដីសម្រេច ស្ដីពី​ការបង្កើត​គណៈកម្មការ​ធ្វើ​កោសល្យវិច័យ​អគារ​របស់​ឈ្មោះ ឯក សារុន និង​ប្រពន្ធ​ឈ្មោះ ឈី​វ សុធី ដែល​បាន​បាក់រ​លំនៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។​

​គណៈកម្មការ​ធ្វើ​កោសល្យវិច័យ​អគារ​រលំ​នៅ​ខេត្ត​កែប ដែលមាន​លោក​ទេព ធន រដ្ឋលេខាធិការ ជា​ប្រធាន និង​លោក​ប៊ិន សម្បត្តិ​ថា​រ័ត្ន អនុរដ្ឋលេខាធិការ ជា​អនុប្រធាន រួម​ជាមួយនឹង​សមាជិក​ចំនួន​រូប​ទៀត ។

គណៈកម្មការ​ធ្វើ​កោសល្យវិច័យ​អគារ​នេះ ធ្វើ​កោសល្យវិច័យ​អគារ​របស់​ឈ្មោះ ឯក សារុន និង​ប្រពន្ធ​ឈ្មោះ ឈី​វសុធី ដែល​បាន​បាក់រ​លំនៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។ ត្រួតពិនិត្យ​គុណសម្បត្តិ​របស់​អ្នក​សាងសង់ ធ្វើ​របាយការណ៍​លទ្ធផល​ជូន​ក្រសួង បំពេញភារកិច្ច​ផ្សេងទៀត​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​ប្រគល់ជូន​។

​បើតាម​របាយការណ៍រ​បស់​មន្ត្រីនគរបាល បាន​ឲ្យ​ដឹងថា រហូតដល់​ម៉ោង​៥​ព្រឹក ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០​នេះ ក្រុម​អ្នក​ជួយសង្គ្រោះ​ចម្រុះ បាន​រកឃើញ​ជនរងគ្រោះ ដែល​កប់​នៅក្នុង​គំនរ​អគារ​កម្ពស់​៧​ជាន់ រលំ​បាក់​នៅ​ខេត្ត​កែប ចំនួន​២៥​នាក់​ហើយ ដែល​ក្នុងនោះ​មាន​ជនរងគ្រោះ​៧​នាក់​បាន​ស្លាប់ អ្នក​នៅ​រស់រានមានជីវិត​១៨​នាក់​។​

​សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រី អញ្ជើញ​ដល់​មន្ទីរពេទ្យ​ខេត្ត​កែប ដើម្បី​សួរ​សុខ​ទុក ជនរងគ្រោះ នា​ម៉ោង ១១ យប់ ថ្ងៃទី​៣ ខែ មករា ឆ្នាំ ២០២០ នេះ ក្នុងករណី​គ្រោះមហន្តរាយ​បាក់​រលំ​អាគារ​កំពុង​សាងសង់ នា​ខេត្ត​កែប​។​

​នៅ​ម៉ោង​២​និង​២៥ នាទី ឈានដល់​ព្រឹក​ថ្ងៃទី ៤ មករា ២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កំពុង​រង់ចាំ​ក្រុម​សង្គ្រោះបន្ទាន់​ដែល​កំពុង​កាត់​ផ្ទាំង​បេតុង និង​កាត់​ស​សៃ​ដែក ដើម្បី​ជួយសង្គ្រោះ​ជីវិត​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវបាន​អគារ​កម្ពស់​៧​ជាន់ បាក់​រលំ​សង្កត់​កាលពី​ថ្ងៃទី ៣ មករា​។ នៅ​កន្លែង​ដែល​កំពុង​គាស់​កាយ​នេះ គឺមាន​ឮ​សំឡេង​អ្នករងគ្រោះ​ស្រែក​ពី​ខាងក្នុង ដែលមាន​គ្នា​ចំនួន ៤ នាក់ នៅ​រស់រានមានជីវិត​នៅឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន មិនបាន​គិតពី​ការនឿយហត់​សូម្បី​បន្តិច​ណា​ឡើយ គឺ​ខិតខំ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​បងប្អូន ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា​។​

​ករណីរ​លំបាក់​អគារ​កម្ពស់​៧​ជាន់​ថ្មី​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ ៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០ ហើយ​ក្នុង​អគារ​នេះ ត្រូវបាន​គេ​សន្និដ្ឋានថា មាន​ជនរងគ្រោះ​ប្រមាណ​៣០​នាក់ ដែលជា​អ្នកម៉ៅការ និង​កម្មករសំណង់​ដែល​កប់​នៅ​ក្នុងនេះ​។ អគារ​នេះ ត្រូវបាន​សាងសង់​រួចរាល់​ប្រមាណ​ជា​៩០​ភាគរយ ហើយ​ដែល​បាក់​រលំ​នៅពេលដែល​ចាក់​ប្លង់​សេ​ខាងលើ​បង្អស់​។​

​ប្រតិបត្តិ​ការរុករក​ជនរងគ្រោះ មានការ​ចូលរួម​ដោយ​កម្លាំងចម្រុះ ដែល​ក្នុងនោះ​មាន អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅ​មូលដ្ឋាន​ផងដែរ​។​

​នេះ​ជា​ឧបទ្ទវហេតុ​រលំ​អគារ​លើកដំបូង ក្នុង​ឆ្នាំ​២០២០​នេះ ខណៈដែល​ឆ្នាំ​២០១៩ ក៏មាន​ករណីរ​លំបាក់​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ខែមិថុនា បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​២៨​នាក់ និង​របួស​២៦​នាក់​៕​ដោយ​៖​កូ​ឡាប​