Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍​កីឡា​កងយោធពល​ខេមរភូមិន្ទ មាន តាំងពិព័រណ៍​បង្ហាញ​យុទ្ធោបករណ៍​ជាច្រើន នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ

spot_img

ភ្នំពេញ​៖ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ចេញ​ជូនដំណឹង​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​ជ្រាបថា ក្រុម​ការងារ​បាន​រៀបចំ​រួចរាល់​អស់ហើយ រង់ចាំ​តែ​បងប្អូន​អញ្ជើញ​ចូលរួម​ទស្សនា​ការតាំង​ពិ​ព័​រណ៌ និង​ការប្រគុំ​តន្ត្រី​អបអរសាទរ​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃ​ទី​១២, ១៣, និង ១៤ ខែ​មករា ឆ្នាំ​២០១៨ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។​

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ ខ​.​ភ​.​ម​និង​ជា មេបញ្ជាការរង​នៃ​បញ្ជា​ដ្ឋា​ន​កងទ័ពជើងគោក​បាន​ថ្លែងថា ព្រឹត្តិការណ៍​កីឡា​កងទ័ព​រៀបចំឡើង នៅពេលនេះ ក្នុង​គោលបំណង​ធំៗ​ចំនួន​៤ ទី​១- រំលឹក​ទិវា​ជ័យជម្នះ​ខួប​លើក​ទី​៣៩ ថ្ងៃ​៧​មករា ដែល​ជា​មហា​ជ័យជម្នះ​របស់​ប្រជាជន​កម្ពុជា​លើ​របប​ប្រល័យ​សាសន៍ ២- ប្រមូល​ថវិការ ពី​សប្បុ​សជន​ជួយឧបត្ថម្ភ​ទៅដល់ សមាគម​អតីតយុទ្ធជន​កម្ពុជា ទូទាំង​ប្រទេស ៣- ឈ្វេងយល់​ការចូលរួម​របស់​កង​ទ័ព ក្នុង​កិច្ច​ការពារ​សន្ដិភាព ជូន​ប្រជាជន និង​ប្រទេសជាតិ ទី​៤-​រឹតចំណង មិត្តភាព​រវាង​កងទ័ព និង​ប្រជាជន​កាន់តែ​ខ្លាំងក្លា​ទ្វេ ឡើង​ថែម​មួយកម្រិត​ទៀត​។

​លោក​ឧត្តមសេនីយ៍ បន្តទៀតថា ការរៀប​ពិព័រណ៍​កងទ័ព​លើក​នេះ​ឡើង ដើម្បី​បង្កើន​នូវ​សាមគ្គីភាព​រវាង​វិស័យ​ឯកជន មហាជន និង​កងកម្លាំងប្រដាប់អាវុធ អញ្ចឹង​ក៏មាន​ស្តង់ ពី​សហគ្រាស​ឯកជន ពួកគាត់​ចូលរួម និង​ប្រ មូល​ថវិកា​ជួយ​ដល់​អតីត​យុទ្ធ​កម្ពុជា ទូទាំង​ប្រទេស​។​
​កងទ័ព​ជា​កងទ័ព​របស់​ប្រជាពលរដ្ឋ ដូចនេះ​ប្រជាជន​មាន​សិទ្ធិ​ឈ្វេង យល់​ពី​សមត្ថភាព​របស់​កងទ័ព គ្រឿង​បំពាក់​កងទ័ព ក៏ដូចជា​ការងារ​អី្វ​ខ្លះ និង​ភារកិច្ច​របស់​កងទ័ព បាន​ធ្វើ​ដើម្បី​ជាតិ មាតុភូមិ​របស់​ខ្លួន​។​

​លោក បញ្ជាក់ទៀតថា ឆ្នាំ​នេះ​យើង​មាន​៣៣ អង្គភាព​ចូលរួម មាន​ចំនួន​កើន ឡើង​ច្រើន​ជាង​មុន ឆ្នាំ​កន្លង​មានតែ​៨​អង្គភាព​ប៉ុណ្ណោះ​។ ដោយឡែក អ្នកចូលរួម​ច្រេី​ន ដោយសារ​មាន អ្នកចូលរួម ៤៦ ក្រុម ក្នុងនោះ​ក៏​មាន​ក្រុមកីឡា​មហាជន ក្រៅ​កងឯកភាព​ទ័ព ២៨​ក្រុម និង​មាន​អ្នកចូលរួម​ជាង​៥០០ នាក់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×