Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​សម័យប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា នា​ថ្ងៃទី​៣​មករា របៀបវារៈ​ចំនួន ៧ គឺ​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​

spot_img

​ភ្នំពេញ​៖ អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ជម្រាបជូន​សាធារណជន​ជ្រាបថា​៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៣ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង ០៨:០០ នាទី ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ​លើក​ទី​៤ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​សមាជិក​ព្រឹទ្ធសភា​មាន​វត្តមាន​ចំនួន ៥៨​រូប​។​

​អង្គប្រជុំ បាន​ដំណើរការ​តាមរបៀប​វារៈ​ចំនួន ៧​រួមមាន​៖

​របៀបវារៈ​ទី​១៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​ការអនុវត្ត​បទ​ប្បញ្ញត្តិ នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី ច្បាប់​សមុទ្រ ចុះ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៨២ ទាក់ទង​នឹង​ការគ្រប់គ្រង និង​ការអភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ​។​

​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​ក្នុង​គោលបំណង​ដើម្បី​ធានា​នូវ​ការប្រើប្រាស់ និង អភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ​ប្រកបដោយ​ចីរភាព​តាមរយៈ​ការអនុវត្ត​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នៃ​កិច្ចព្រមព្រៀង​ប្រកបដោយ​ប្រសិទ្ធភាព​។​
​តាមរយៈ​ការចូល​ជា​សមាជិក នៃ​កិច្ចព្រមព្រៀង​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​សំខាន់ៗ ដូចជា​៖ បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ចូលរួម​ដោះស្រាយ ចំពោះ​ការទទួលខុសត្រូវ​ជារ​ដ្ឋ​ម្ចាស់​ទង់ជាតិ​របស់ខ្លួន ស្របតាម​ច្បាប់​អន្តរជាតិ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​អនុតំបន់ តំបន់ និង​អន្តរជាតិ ក្នុងការ​គ្រប់គ្រង​ផល​ស្តុក​ត្រី​ឆ្លងដែន លើកកម្ពស់​ការគ្រប់គ្រង​ជលផល​នៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​កម្ពុជា ទទួលបាន​ជំនួយ​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​មូលនិធិ​ពិសេស​សម្រាប់​អនុវត្ត​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ជលផល ទទួលបាន​ការចែករំលែក​នូវ​ទិន្នន័យ​ស្តីពី សកម្មភាព​នេសាទ ផល​ចាប់ និង​សមត្ថភាព​នេសាទ អាច​ធានា បាន​នូវ​ការប្រើប្រាស់ និង​អភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ ប្រកប ដោយ​ចីរភាព តាមរយៈ​ការអនុវត្ត​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ នៃ​កិច្ចព្រមព្រៀង​ប្រកបដោយ​ប្រសិទ្ធភាព​។​
​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន ៣​មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​- កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ១១០​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នា​សម័យប្រជុំ​លើក​ទី​៣ រដ្ឋសភា នីតិកាល​ទី​៦​។​
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​២៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន​ហ្គ្រី​ន សឺ​ស្តែ​ន​ណេ​ប៊​ល វេន​ឈ័​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ២០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តស្វាយរៀង​។​
​សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់ឱ្យ​ក្រុមហ៊ុន​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ព្រះអាទិត្យ អានុភាព ២០​មេ​ហ្កា​វ៉ា​ត់ អាច​ផលិត​អគ្គិសនី​ចំនួន ៣៤,៦៧​លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ឆ្នាំ នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២០ មាន​ទីតាំង​ស្ថានីយ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៣០​ហិកតា ស្ថិតនៅ​ភូមិ​ច្រកម្ទេស ឃុំ​ជី​ភូ ស្រុក​បាវិត ខេត្តស្វាយរៀង​។​
​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន ៣​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​-​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ១០៦​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាល​
​ពីថ្ងៃ​ចន្ទ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នា​សម័យប្រជុំ​លើក​ទី​៣​រដ្ឋសភា នីតិកាល​ទី​៦​។​
​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​៣៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន រ៉ា​យ ផៅ​វ័រ សឹ​ប​ផ្លា​យ ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៣០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបន្ទាយមានជ័យ​។​
​សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់ឱ្យ​ក្រុមហ៊ុន​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ព្រះអាទិត្យ អានុភាព ៣០​មេ​ហ្គា​វ៉ា​ត់ អាច​ផលិត​អគ្គិសនី​ចំនួន ៥០,០៧​លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ឆ្នាំ នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២០ មាន​ទីតាំង​ស្ថានីយ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៤១​ហិកតា ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥៦ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​
​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន ៣​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​-​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ១០៧​សំឡេង នៃ​ចំនួន​សមា​ជិ​
​ក​រដ្ឋសភា​ទាំងមូល កាល ពីថ្ងៃ​ចន្ទ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នា​សម័យប្រជុំ​លើក​ទី​៣​រដ្ឋសភា នីតិកាល​ទី​៦​។​
​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​៤៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន រ៉ា​យ​សិន អេ​នើ​ជី (​ខេ​ម​បូ​ឌា​) បាត់ដំបង ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៦០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបាត់ដំបង​។​
​សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់ឱ្យ​ក្រុមហ៊ុន​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ព្រះអាទិត្យ អានុភាព ៦០​មេ​ហ្គា​វ៉ា​ត់ អាច​ផលិត​អគ្គិសនី​ចំនួន ១០៧,៥​លាន​គីឡូវ៉ាត់ម៉ោង​ក្នុង ១​ឆ្នាំ នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២០ មាន​ទីតាំង​ស្ថានីយ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៨០​ហិកតា ស្ថិតនៅ​ភូមិ​សូ​ភី ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។
​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន ៣​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ១០៥​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នា​សម័យប្រជុំ​លើក​ទី​៣​រដ្ឋសភា នីតិកាល​ទី​៦​។​
​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​៥៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្នេ​ថេ​ក អ៊ី​ន​ហ្វី​នី​ត ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៣០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់​។​
​សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់ឱ្យ​ក្រុមហ៊ុន​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ព្រះអាទិត្យ អានុភាព ៣០​មេ​ហ្គា​វ៉ា​ត់ អាច​ផលិត​អគ្គិសនី​ចំនួន ៤៨​លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ឆ្នាំ នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ចុងឆ្នាំ​២០២០ មាន​ទីតាំង​ស្ថានីយ​លើ​ផ្ទៃដី​ទំហំ​ប្រមាណ ៤០​ហិកតា ស្ថិតនៅ​ចន្លោះ​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៥៣B ក្នុងភូមិ​អ​ន្ស​ក្តាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។
​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន ៣​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ១០៧​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នា​សម័យប្រជុំ​លើក​ទី​៣​រដ្ឋសភា នីតិកាល​ទី​៦​។​
​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​៦៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ធី​អេស​ប៊ី​ភី សេកុង ផៅ​វ័រ អ៊ែន មី​នើ​រ៉​ល ខម​ភេ​នី លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​
​សេចក្តីព្រាងច្បាប់​នេះ នឹង​ផ្តល់ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​នូវ​អត្ថប្រយោជន៍​យ៉ាង​ធំធេង ដែល​អាចរួមចំណែក​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ ក្នុងការ​ធានា​ដល់​ការផ្គត់ផ្គង់​អគ្គិសនី​ប្រើប្រាស់​ឱ្យបាន​គ្រប់គ្រាន់ ទាំង​នៅ​ទីប្រជុំជន និង​ជនបទ ប្រកបដោយ​និរន្តរភាព ស្ថិរភាព ប្រសិទ្ធភាព និង​មានតម្លៃ​សមរម្យ​។​
​រោងចក្រ​ផលិត​អគ្គិសនី​នេះ មាន​អានុភាព​ផលិត ១.៨០០​មេ​ហ្កា​វ៉ា​ត់ ដែលមាន​អាណត្តិ រយៈពេល ៣០​ឆ្នាំ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែតុលា ឆ្នាំ​២០២៤ លើ​ទំហំ​វិនិយោគ​សរុប​ចំនួន ៣.៥៤៥​លាន​ដុល្លារ​អាមេរិក គិត​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​អណ្តូងរ៉ែ​ធ្យូងថ្ម រោងចក្រ​ផលិត​អគ្គិសនី អនុ​ស្ថានីយ និង​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​ដែលមាន​តុង​ស្យុ​ង ៥០០​គីឡូវ៉ុល ប្រវែង​៣០០​គីឡូម៉ែត្រ មកដល់​ព្រំដែន ដែល​ស្ថិត​នៃ​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ជាប់​នឹង​ខេត្តព្រះវិហារ​ប្រទេស​កម្ពុជា​។​
​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន ៣​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ១០៨​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល
​កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នា​សម័យប្រជុំ​លើក​ទី​៣​រដ្ឋសភា នីតិកាល​ទី​៦​។​
​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។​

​របៀបវារៈ​ទី​៧៖ ពិនិត្យ និង​ឱ្យយោបល​
​់លើ​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន សេកុង សឺ​មម័ល ផៅ​វ័រ ផ្លែ​ន ខម​ផេ​នី លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​
​រោងចក្រ​ផលិត​អគ្គិសនី​នេះ មាន​អានុភាព​ផលិត ៦០០​មេ​ហ្កា​វ៉ា​ត់ មាន​អាណត្តិ​រយៈពេល ៣០​ឆ្នាំ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែតុលា ឆ្នាំ​២០២៤ លើ​ទំហំ​វិនិយោគ​សរុប​ចំនួន ១.៤២៥​លាន​ដុល្លារ​អាមេរិក គិត​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​អណ្តូងរ៉ែ​ធ្យូងថ្ម រោងចក្រ​ផលិត​អគ្គិសនី អនុ​-​ស្ថានីយ និង​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​ដែលមាន​តុង​ស្យុ​ង ៥០០​គីឡូវ៉ុល ប្រវែង​៣០០​គីឡូម៉ែត្រ មកដល់​ព្រំដែន ដែល​ស្ថិត​នៃ​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ ជាប់​នឹង​ខេត្តព្រះវិហារ ប្រទេស​កម្ពុជា​។​
​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន ៣​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​-​កម្ពុជា អនុម័ត​យល់ព្រម​ជា​លើកដំបូង​ចំនួន ១០៨​សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល​
​កាលពី​ថ្ងៃ​ចន្ទ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ នា​សម័យប្រជុំ​លើក​ទី​៣​រដ្ឋសភា នីតិកាល​ទី​៦​។​
​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់​នេះ​។​
​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៨​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​៕​ដោយ​៖​កូ​ឡាប​

spot_img
×