Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នើឱ្យ​មន្ត្រីនគរបាល និង​អាណាព្យាបាល យកចិត្តទុកដាក់ ផ្សព្វផ្សាយ​អប់រំ ជូន​ដល់​កូនចៅ​និង យុវជន ពី​ផលប៉ះពាល់ គ្រោះថ្នាក់ នៃ​គ្រឿងញៀន​

spot_img

​ភ្នំពេញ ៖​លោកស្នងការ​បញ្ជាក់ថា មិន​ទុក​ឲ្យ​មន្ត្រី​ណា​ម្នាក់​នៅឯ​ការ​ឡើយ ជា​ថ្នាក់ដឹកនាំ​ម្នាក់ ដែល​តែងតែ​បារម្ភ គិតគូរ និង​យកចិត្តទុកដាក់ ដល់​សុខទុក្ខ​របស់​មន្ត្រីក្រោមឱវាទ​។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល សាកសួរ​សុខ​ដល់​មន្ត្រី​នគរបាល ដែល​បាន​បំពេញបែបបទ​ចូលនិវត្តន៍ អញ្ជើញ​មកពី​តាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​នេះ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានស្នើ​ឱ្យ​មន្ត្រីនគរបាល​មូលដ្ឋាន និង​អាណា​ព្យ​បាល​ល​ត្រូវ​យកចិត្តទុកដាក់ ផ្សព្វផ្សាយ​អប់រំ​ជូន​ដល់​កូនចៅ និង​យុវជន ពី​បញ្ហា​ផលប៉ះពាល់​គ្រោះថ្នាក់​នៃ​គ្រឿងញៀន និង​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ខណៈដែល​បញ្ហា​គ្រឿងញៀន​ត្រូវគេ​មើលឃើញថា យុវជន​ជា​មុខសញ្ញា​ដែល​ងាយ​នឹងរង​គ្រោះ និង​ជាពិសេស​គ្រឿងញៀន​ជា​បញ្ហា​ប្រឈម បង្ក​ឱ្យ​ប៉ះពាល់​អសន្តិសុខ និង​ប៉ះពាល់​ធនធានមនុស្ស នាំឱ្យមាន​ការរាំងស្ទះ​នៃ​ការអភិវឌ្ឍន៍​ប្រទេសជាតិ ។​

​ក្នុងឱកាស​នោះដែរ លោកស្នងការ​បានធ្វើកា​រ​ថ្លែងអំណរគុណ ដល់​មន្ត្រី​ទាំងអស់ ដែល​បាន​លះបង់​ទាំង​កម្លាំងចិត្ត​កាយ ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​សង្គមជាតិ​ទាំងមូល លោក​តែងតែ​ចំណាយពេល​ចុះសួរសុខទុក្ខ ជាប្រចាំ​ដល់​មន្ត្រី​ដែលមាន​ជំងឺ និង​ជួប​គ្រោះថ្នាក់​ផ្សេងៗ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​មានប្រសាសន៍​ទៀតថា ការ​នាំឱ្យ​យុវជន ឈានដល់​ការប្រើប្រាស់​គ្រឿងញៀន ដោយសារ​យុវជន​មួយចំនួន​សេពគប់ មិត្តភក្តិ​មិនល្អ​បោក​បញ្ឆោត និង​ឱ្យ​ចង់​សាក​គ្រឿងញៀន ។ មួយវិញទៀត មានការ​បង្ខំ​ពី​បងធំ​ឱ្យប្រើ​ប្រាស់​គ្រឿងញៀន ។ ដូច្នេះ បញ្ហា​នេះ​មន្ត្រីនគរបាល និង​អាណាព្យាបាល ត្រូវតែ​ខិតខំ​ផ្សព្វផ្សាយ​អប់រំ​ឱ្យ​កូនចៅ និង​យុវជន​យល់ដឹង​បញ្ហា​គ្រឿងញៀន ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់ ពី​ផលប៉ះពាល់​នៃ​គ្រឿងញៀន ។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ថ្លែង​នូវ​ការដឹងគុណ​ដល់​មន្ត្រីនគរបាល​ដែល​ចូលនិវត្តន៍ និង​បាន​បំពេញបែបបទ​ត្រូវ​ចូលនិវត្តន៍​នៅពេល​ខាងមុខនេះ កន្លងមក​បាន​បំពេញភារកិច្ច​យ៉ាង​ល្អ​ចូលរួម​ក្នុង​កិច្ចការងារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព​សង្គម និង​បម្រើសេវា​រដ្ឋបាល ជូន​ប្រជាពលរដ្ឋ ទោះបី​បងប្អូន​ចូលនិវត្តន៍​ក៏ពិតមែន រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ជួយ​ជ្រោមជ្រែង និង​គិតគូរ​ពី​សុខទុក្ខ របស់​បងប្អូន​ជានិច្ច ដោយ​មិន​បោះបង់ចោល​ឡើយ ។​

​សូមបញ្ជាក់ថា ក្នុង​ពិធី​សំណ​សំ​ណា​ល​នោះ​ផងដែរ មន្ត្រីនគរបាល​ដែល​បាន​បំពេញបែបបទ​ចូលនិវត្តន៍​មាន​ចំនួន​១៤៩​នាក់ បានការ​ឧបត្ថម្ភ​នូវ​អំណោយ​មួយចំនួន និង​ពិសារ​អាហារ​សាមគ្គី​នៅ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ផងដែរ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×