Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដូណាល់ ត្រាំថា ការសម្លាប់មេបញ្ជាកា​រ​កំពូ​ល​អ៊ីរ៉ង គឺដើម្បី​បញ្ឈប់សង្រ្គាម

spot_img

ប្រធានាធិបតី​អាមេ​រិច លោកដូណាល់ ត្រាំ បាននិយាយថា អាមេរិចសម្លាប់មេបញ្ជាកា​រ​កំពូល​អ៊ីរ៉​ងឈ្មោះ Qasem Soleimani គឺដើម្បីបញ្ឈប់សង្រ្គាម ​មិនមែនជាការចាប់​ផ្តើ​មសង្រ្គា​មនោះទេ​។

លោកថ្លែងថា រជ្ជកាលភេរវក​ម្ម​របស់ Qasem Soleimani ត្រូវបាន​ប​ញ្ចប់ ក្រោយពេលមានការវាយប្រហា​រ​តា​មដែន​អា​កាស នៅព្រលានយន្តហោះរដ្ឋធា​នី​បា​ដាដ ស្ថិតក្នុងប្រ​ទេ​សអ៊ី​រ៉ាក់ កាលពីថ្ងៃសុក្រ​ម្សិ​លមិ​ញនេះ។ Qasem Soleimani ដឹកនាំប្រតិ​ប​ត្តិការ​រប​ស់អ៊ី​រ៉​ងនៅមជ្ឈិមបូព៌ា ក្នុងនាមជាប្រមុខកងក​ម្លាំ​ង​ Quds។

ជុំវិញការផ្តាច់ជីវិតមេបញ្ជាកា​រ​កំពូល​ខ្លួន​នេះដែរ អ៊ីរ៉ងប្តេជ្ញាចិត្តថានឹងធ្វើកា​រ​សង​សឹក​វិញ​។

ការសម្លាប់មេដឹកនាំយោធាកំពូលរឹតតែ​ធ្វើ​ឲ្យភា​ពតា​នតឹង រវាងប្រទេសទាំងពីរកាន់តែ​កើ​នឡើង​ខ្លាំង​។​

មន្រ្តីអាមេរិចបាននិ​យា​យថា អាមេរិចនឹងបញ្ជូន​ទ័​ព​ចំនួន ៣.០០០នាក់បន្ថែមទៀតទៅកាន់ម​ជ្ឈិមបូ​ព៌ា ដើម្បីរៀបចំទុកមុន​។​

តើអ៊ីរ៉ងមានប្រតិកម្មបែ​ប​ណាខ្លះ​?

នៅក្នុងសេចក្តីប្រកាសជុំវិញការស្លាប់របស់​មេ​បញ្ជា​ការកំពូលខ្លួន មេដឹកនាំកំពូ​ល​អ៊ី​រ៉ង Ayatollah Ali Khamenei បានថ្លែងថា “ការចាកចេញរបស់​គា​ត់ (Qasem Soleimani) ទៅកាន់ព្រះជាម្ចាស់មិ​ន​បញ្ចប់ផ្លូវ ឬបេសកកម្មរបស់គាត់ឡើ​យ​ ​ប៉ុន្តែការសឹងសឹកកំពុង​រ​ងចាំ​ឧក្រិដ្ឋ​ជន ដែលបានយកឈាមរ​ប​ស់គា​ត់ និងឈាមរបស់ជនរងគ្រោះ​ដ​ទៃទៀត​កាល​ពីយប់​មិ​ញ”​។

អ៊ីរ៉ងនឹងរៀបចំកិច្ចប្រជុំ​ជា​បន្ទា​ន់នៅថ្ងៃ​អាទិ​ត្យស្អែ​កនេះ​។

នាយករដ្ឋមន្រ្តីអ៊ីរ៉ងឈ្មោះ ​Adel Abdul Mahdi បានចាត់ទុកការវាយប្រ​ហា​រតា​មដែន​អាកា​ស របស់អាមេរិចថាជាការរំលោភអ​ធិ​បតេយ្យ​ភាពអ៊ីរ៉​ង​ និងជាការវាយប្រហារលើ​កិ​ត្តិយ​សប្រជា​ជាតិនេះ​។​

អ៊ីរ៉ងបានចាត់ទុកការវាយប្រ​ហា​រនោះជា​សកម្ម​ភាព​សង្រ្គាម​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×