Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក កឹម សុខាៈ សូមចូលរួ​មរំលែ​កទុ​ក្ខ ចំពោះជនរងគ្រោះនិងក្រុ​ម​គ្រួសា​រ ក្នុងហេតុការណ៍បាក់​រ​លំ​អគា​រ

spot_img

ភ្នំពេញ៖ លោក កឹម សុខាៈ “ខ្ញុំសូមចូលរួមរំលែកទុក្ខ​យ៉ា​ងក្រៀ​មក្រំ ចំពោះជនរងគ្រោះនិងក្រុមគ្រួសា​​រដែល​បាន​បាត់ប​ង់ជីវិត និងរងរបួសយ៉ាង​អា​ណោចអា​ធ័ម ក្នុងហេតុការណ៍​បា​ក់រលំ​អ​គារ នៅក្រុងនិងខេត្តកែ​ប នារសៀលថ្ងៃទី៣​ ​ខែមករា ឆ្នាំ២០២០នេះ”។ នេះបើតាមការផ្សព្វផ្សាយ​នៅ​លើហ្វេ​សប៊ុ​ក របស់លោកមុត ច​ន្ថា ទីប្រឹក្សាលោកកឹម ​សុ​ខា នៅថ្ងៃទី៤មករា។

ជា​មួ​យគ្នានេះដែរ លោកកឹម សុខា សូមប្រសិទ្ធិពរឧទ្ទិសសូ​ម​ឲ្យប​ងប្អូនកម្មករដែលរងរបួសឆា​ប់​បាន​ធូរស្រា​ល​និង​ជាសះស្បើ​យ​។

យើងសូមកោតសរសើរចំពោះកិច្ច​ប្រ​តិប​ត្តិកា​រជួ​យស​ង្រ្គោះជ​នរ​ងគ្រោះ ពីសំណាក់អាជ្ញា​ធ​រ និងកងកម្លាំងប្រដាប់អាវុ​ធ​គ្រប់​ប្រភេ​ទ​។

ទន្ទឹមគ្នានេះដែរ ការស៊ើបអង្កេតហ្មត់ចត់មួ​យ​គួ​រត្រូវ​បាន​ចាត់ឡើ​ង ដើម្បីកំណត់អំពីបញ្ហាពិតប្រា​ក​ដ ដែលបានបណ្តាលឲ្យរំលំ​បា​ក់អគា​រកម្ពស់ ៧ជាន់នេះ និងអ្នកទទួលខុសត្រូវ​ ​ក្នុងគោលបំណងទប់ស្កាត់ឧប​ទ្ទ​វហេ​តុ​បែបនេះ​ទៅថ្ងៃមុខទៀ​ត​៕ ដោយ៖កូឡាប

KhmerKeyboard_NiDA_V1.0

spot_img
×