Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនស្នើឲ្យមា​នកា​រប​ន្ធូរ​បន្ថយ​ទ​ណ្ឌកម្ម លើកូរ៉េខាងជើង

spot_img

ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហ​ប្រ​ជាជា​តិ បានស្នើឲ្យមានការបន្ធូរ​ប​ន្ថយ ទណ្ឌកម្មអន្តរ​ជាតិ ប្រឆាំងនឹងកូរ៉េខាង​ជើ​ង​។

ឯកអគ្គរដ្ឋទូតចិន​លោ​ក Zhang Jun បានថ្លែងកាលពីថ្ងៃសុក្រម្សិល​មិ​ញ​ថា សេចក្តីសម្រេចរប​ស់​ចិន និងរុស្សីដែលមាន​គោ​លបំណ​ង បន្ថយទណ្ឌកម្មលើកូរ៉េខាង​ជើ​ង គឺជាជំហានដែលត្រឹម​ត្រូ​វ​។

ការស្នើសុំឲ្យមានការបន្ថយទណ្ឌក​ម្ម​របស់​លោ​ក កើតឡើងក្រោយ​ពេ​លរ​បប​ព្យុងយ៉ា​ង បានប្រកាសថាខ្លួនលែងអ​នុ​វត្ត​ការប្តេជ្ញារបស់ខ្លួនទៀតហើ​យ​។ កូរ៉េខាងជើងមានការ​ទា​ស់ចិ​ត្ត យ៉ាងខ្លាំងចំពោះទណ្ឌកម្ម​ដែលនៅ​តែបន្ត​ អនុវត្តលើខ្លួន​ ​បើទោះបី​ជាខ្លួ​នបានផ្អាកការបាញ់សាកល្បង​នុ​យក្លេ​អ៊ែរ និងមីស៊ីលរយៈចំ​ងា​យឆ្ងាយ​ក្តី​។

ចាប់តាំងពីឆ្នាំ ២០១៧មក កូរ៉េ​ខាងជើងមិនមានការ​បាញ់​សាក​ល្បងអា​វុធ​នុយ​ក្លេអ៊ែរ ឬមីស៊ីលរយៈចំងាយ​ឆ្ងា​ញឡើ​យ​។

កិច្ចប្រជុំចំនួន ២កាលពីលើកមុន ​នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រ​ជា​ជា​តិ ស្តីពីសំណើរប​ស់​ចិន និងរុស្សីមិនបានស​ម្រេ​ចកិច្ច​ព្រមព្រៀ​ង​អ្វីទេ ប៉ុន្តែឯកអគ្គរដ្ឋទូ​ត​ចិន បានថ្លែងថា ទីក្រុងប៉េកាំងសង្ឃឹម​ថា​ “ពួ​កយើង​នឹងអា​ចបង្កើ​តមតិ​រួម​បានកា​ន់តែច្រើ​ន”​។

នៅពេលរបបព្យុងយ៉ាង បានប្រកា​សពីកា​របោះ​បង់ចោល​ការ​ប្តេជ្ញា​ចិត្ត​ខ្លួន កាលពីថ្ងៃពុធ អាមេរិចបានធ្វើការឆ្លើយ​ត​បយ៉ាង​ប្រុង​ប្រយ័ត្ន​។​ រដ្ឋមន្រ្តីការបរទេសអាមេរិ​ច​លោក​ Mike Pompeo បានជំរុញឲ្យមេដឹកនាំកូរ៉េ​ខា​ងជើ​ង គីម ជុងអ៊ុនឲ្យជ្រើសរើសទិសដៅ​ផ្សេ​ង ​និងបានសង្កត់ធ្ង​ន់​ថា ទីក្រុងវ៉ាស៊ីន​តោ​ន “ចង់បានសន្តិភា​ព មិនមែនការប្រឈមដា​ក់​គ្នានោះ​ឡើយ”​។​

ទោះយ៉ាងណា អាមេរិចមិនបានបង្ហាញតម្រុ​ញ​ថា ខ្លួនត្រៀមខ្លួនរួចរា​ល់​ក្នុងកា​របន្ថ​យទណ្ឌ​កម្មឡើ​យ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×