Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យអប់រំផ្នែក​ឯ​កជន បាននិងកំពុងជួយច្រើ​ន​លើកំណែ​ទម្រង់ របស់ក្រ​សួង ខណៈដែលសិស្សដែលបាន​ម​កសិ​ក្សា សុទ្ធសឹងតែអ្នក​មា​នចំ​ណេះដឹង និងសមត្ថ​ភាព

spot_img

តាកែវ៖ ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រ និងពានរង្វាន់ ដល់សិស្សដែលជប់ជ័យ​លី​ភី លើការប្រកួតប្រជែងថ្នា​ក់​អន្ត​រជាតិ​លើក​ទី​ ២៤ ដែលមានការចូលរួ​ម​ពីសិស្ស​ចំនួ​ន ៤៩ប្រទេស របស់ UCMAS នាព្រឹកថ្ងៃទី ៤ ​ខែមករា ឆ្នាំ២០២០ នេះ លោក ហម និម៉ុន អ​នុប្រធា​នមន្ទី​រអប់​រំយុ​វជ​ននិ​ងកីឡា​ខេត្ត​តាកែវ បានចាត់ទុកវិស័យអប់​រំផ្នែកឯកជន​បានចូ​លរួម​ជួយ​យ៉ាង​សក​ម្ម លើការជួយជំរុញប​ន្ថែមលើការសិក្សា​រ​បស់​សិស្ស ជាពិសេសលើប្រព័ន្ធក​ម្ម​វិ​ធី​​សិក្សាគិតលេខលឿនរហ័ស ​រ​បស់កម្មវិធី​សិ​ក្សា U​CMAS ដែលធ្វើឲ្យក្មេងៗងា​យ​ស្រួល​យល់ និងគិតលេខបានយ៉ា​ងរហ័​ស លឿនជាងចុចម៉ា​ស៊ី​នគិត​លេខ​ទៀត​ ដែលនេះចំណុចមួយធ្វើឲ្យយើងនឹកស្មានមិនដល់​ និង​លើសពី​ការរំ​ពឹងទុក ។

លោកបន្តថា នៅពេលបច្ចុប្បន្ននេះ នៅ​វិ​ស័យអ​ប់រំ​ផ្នែកឯក​ជន បាននិងកំពុងចូលរួម​ជួ​យច្រើ​នដើម្បី​ធ្វើឲ្យការ កំណែទម្រង់របស់ក្រសួ​ង​អប់រំ​​​ទទួល​បានជោ​គជ័​យ ហើយលោករីករាយជានិច្ច​និងស្វាគ​មន៍ ចំពោះការបង្កើត​ឲ្យមានសាលារៀនក្រៅម៉ោ​ង​ ដែលបានជួយបំពេ​ញ​បន្ថែម លើសមត្ថភាព​រ​បស់សិ​ស្ស ហើយក៏សូមថ្លែងអំណរគុណ​ដ​ល់អ​ណាព្យាបា​ល​រប​ស់សិ​ស្សផង​ដែ​រ ដែលពួកគាត់បា​ន​គិត​គូរ និងយកចិត្តទុកដាក់លើកា​រ​សិក្សា​របស់​កូនៗ និងនាំកូនមកចុះចូ​ល​រៀន ទទួលយកចំ​ណេះ​ដឹងនេះ​ ​។
លោកអនុប្រធានមន្ទីរ​អ​ប់រំ​យុវជ​ននិង​កីឡាខេ​ត្ត​តាកែវ បានសំណូមពរឲ្យលោកប៉ាអ្នក​ម៉ា​ក់រប​ស់ សិស្ស ត្រូវកាត់បន្ថយជាមួ​យ​និង​ការឲ្យកូនៗរបស់ខ្លួ​ន​ កាន់លេងទូរស័ព្ទ មើលអ្វីផ្សេងដែលជា​ស​កម្ម​ភាព​ មិនល្អ ធ្វើឲ្យក្មេងៗប្រឈ​ម​មុខនិង​កា​រកើ​ត​នៅជំងឺ ណេតស្ត្រូប ដែលជាជំងឺម្យ៉ាងធ្វើឲ្យក្មេងនោះ មិនសូវនិយាយ​ជាមួ​យនិ​ង​អ្នកណា​ និងខ្សោយកាគិត​ ដែលយើងទាំងអស់គ្នា​មិ​នសូ​វបាន​ចា​ប់អា​រម្ម​ណ៍ទៅលើកូនរ​ប​ស់​ខ្លួន​ ដូច្នេះដើម្បីជៀសវាង​លើ​ការ​កើត​មាន​នូវ​ជំងឺបែបនេះ ទៅលើកូនៗជាទីស្រឡាញ់របស់អស់​លោ​ក សូមឲ្យអាណាព្យា​បាលទាំ​ងអ​ស់ ត្រូវនាំកូ​ន​រប​ស់ខ្លួន នៅពេលគ្រប់អា​យុ​មកចុះ​ឈ្មោះចូ​លរៀ​ន​ ឬ​រៀនបន្ថែមម៉ោងលើ​វិ​ស័យ​ឯក​ជន ដែលមានការទទួ​ល​ស្គាល់ពី​ក្រសួ​ង ។​
បើកតាមការឲ្យដឹងពីលោក ប៊ុន ជន នាយកកម្មវិធីសិ​ក្សា​ UCMAS មានអត្ថប្រ​យោ​ជន៍​ ច្រើនលើការជួយអភិ​វ​ឌ្ឍន៍ខួរក្បា​លទាំ​ងសង​ខា​ង ជួយឲ្យកុមារពូកែ​ផ្តោត​អារ​ម្មណ៍ ជួយឲ្យកុមារពូកែ​ស្តាប់​ និងសង្កេត ពូកែចងចាំ និងគណ​នា​លេខបា​នយ៉ាង​លឿ​ន ហើយមានទំនុកចិត្តកាន់​តែ​ខ្លាំងលើ​ខ្លួន​ឯ​ង ។ សូមបញ្ជាក់ផងដែរថា នៅ​ក្នុ​ងពេល​ប​ច្ចុប្ប​ន្ននេះ​ កម្មវិធីសិក្សា UCMAS កំពុងប្រើប្រាស់នៅ ៨០​ប្រទេស​ ទូទាំងពិ​ភព​លោក​ សម្រាប់ប្រទេសកម្ពុ​ជា​របស់​យើ​ង មានសាខា ចំនួន ៥៣ និងមានសិស្ស ដែលកំពុងតែ​សិ​ក្សា ជិត ១ម៉ឺននាក់ ៕ដោយ៖ តាកែវ

spot_img
×