Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី ឧបត្ថម្ភ​ថវិកា​៤​លាន​រៀល ដល់​ពីរ​នាក់​ម្តាយ​និង​កូនប្រុស រងគ្រោះ​ដោយ​រលំ​អគារ​នៅ​ខេត្ត​កែប

spot_img

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ព័ត៌មាន​ថា នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៤ ខែមករា ឆ្នាំ​២០២០​នេះ លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះសួរសុខទុក្ខ​ជនរងគ្រោះ​ពីរ​នាក់​ម្ដាយ​និង​កូន កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ (​ពេទ្យ​លោកសង្ឃ​) ដែល​រងគ្រោះថ្នាក់ ដោយ​ការបាក់​រលំ​អគារ​ធ្វើ​ពី​ស៊ីម៉ងត៍​បេតុង​សរសៃដែក​កម្ពស់​៧​ជាន់ នៅ​ខេត្ត​កែប កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​នេះ នៅ​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​ល្ងាច​។

​ដោយមាន​ការយកចិត្ត​ទុក​ខ្ពស់ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ឧបត្ថម្ភ​ថវិកា ជូន​ជនរងគ្រោះ​ពីរ​នាក់​ម្ដាយ​និង​កូន ចំនួន​៤.០០០.០០០​រៀល​(​បួន​លាន​រៀល​)​។​

​ជនរងគ្រោះ គឺ​លោកស្រី ជុំ អន (​អូន​) អាយុ​៣៥​ឆ្នាំ បានទទួល​រងគ្រោះ​ដោយ​ការ​រលំ​អគារ​នៅ​ខេត្ត​កែប និង​កូនប្រុស​ឈ្មោះ សាយ ចិត្ត​អាយុ​១៥​ឆ្នាំ បាននិងកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។ ម្តាយ​រងរបួស​បាក់ឆ្អឹង​កំភួនដៃ​ស្តាំ និង​ឆ្អឹងដើមដៃ​ឆ្វេង​។ កូនរង​របួសស្រាល​។​

​ពួកគាត់​ទាំងពីរ​នាក់ ម្តាយ​និង​កូនប្រុស បាន​ថ្លែងអំណរគុណ​ជា​អនេក​ចំពោះ​ការឧបត្ថម្ភ​ថវិកា​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ​។​

​រដ្ឋបាលខេត្ត​កែប បាន​បញ្ជាក់ថា រហូតដល់​ម៉ោង​៥​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០​នេះ ក្រុម​អ្នក​ជួយសង្គ្រោះ​ចម្រុះ បាន​រកឃើញ​ជនរងគ្រោះ​ដែល​កប់​នៅក្នុង​គំនរ​អគារ​កម្ពស់​៦​ជាន់ រលំ​បាក់​នៅ​ខេត្ត​កែប ចំនួន​២៣​នាក់​ហើយ ដែល​ក្នុងនោះ​មាន​ជនរងគ្រោះ​ស្លាប់​៥​នាក់ ( ស្រី​៣​នាក់ ) អ្នក​នៅ​រស់រានមានជីវិត​១៨​នាក់​។​

​ពាក់ព័ន្ធ​ករណីនេះ លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានចេញ​សេចក្ដីសម្រេច ស្ដីពី​ការបង្កើត​គណៈកម្មការ​ធ្វើ​កោសល្យវិច័យ​អគារ​របស់​ឈ្មោះ ឯក សារុន និង​ប្រពន្ធ​ឈ្មោះ ឈី​វ សុធី ដែល​បាន​បាក់រ​លំនៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប​។

ដោយ​ការយកចិត្តទុកដាក់​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជនរងគ្រោះ​២​នាក់​ម្តាយ កូន ដែល​បាន​បញ្ជូន​ពី​ទី​ក្រុងកែប ក្រោយពី​បាក់​រលំ​អគារ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​និង​ស្រាល​នោះ ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​យកចិត្តទុកដាក់ ខណៈដែល​ជន​រូប​គ្រោះ​២​រូបនេះ​បាននិងកំពុង​សម្រាក ព្យាបាល​
​នៅក្នុង​មន្ទីរពេទ្យ​ព្រះកុសុមៈ នា​រាជធានី​ភ្នំពេញ​។​

គួរ​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ថវិកា​ជាង ១​លាន ៣​សែន​ដុល្លារ ពី​សប្បុរសជន​នានា នៅ​រសៀល​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានប្រកាស​បែងចែក ផ្តល់ប្រាក់​ឧបត្ថម្ភ​ទាំងនោះ ដល់​ជនរងគ្រោះ ក្នុងករណី​បាក់ស្រុត រលំ​អគារ ៦​ជាន់ នៅ​ខេត្ត​កែប​។ ក្នុងនោះ​ចំពោះ​
​សព​ជន​រង​គ្រោ​ម្នាក់ ទទួលបាន ៥​ម៉ឺន​ដុល្លារ និង ១០​លាន​រៀល សម្រាប់​ពិធី​បុណ្យសព​។​ចំណែក​អ្នករបួស ម្នាក់ៗ ទទួលបាន​ថវិកា ១​ម៉ឺន​ដុល្លារ​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ឲ្យ​លោក សេង ទៀង ជំនួយការ​ផ្ទាល់​របស់​សម្ដេច យក​ថវិកា​ទាំងនោះ ទៅ​ប្រគល់ជូន​ដល់ផ្ទះ​គ្រួសារ​នៃ​សព និង​ដល់​ជនរងគ្រោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​ដោយ​៖​កូ​ឡាប​

spot_img
×