Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ប្រេង​អា​មេ​រិច​ចាក​ចេញពី​អ៊ីរ៉ាក់ ក្រោយ​មានការ​សម្លាប់​ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង​

spot_img

​ប្រជាពលរដ្ឋ​អា​មេ​រិច​ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ប្រេង​បរទេស​នៅក្នុង​ទីក្រុង Basra ភាគខាងត្បូង​ប្រទេស​អ៊ីរ៉ាក់​បាន​កំពុងធ្វើដំណើរ​ចាក​ចេញពី​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​សុក្រ​មក​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​ប្រេង​។

​ការចាកចេញ​របស់​ក​ម្មករ​ប្រេង​អា​មេ​រិច​កើតឡើង ក្រោយពេល​អា​មេ​រិច​បានធ្វើការ​វាយប្រហារ​តាម​ដែនអាកាស​ដើម្បី​ផ្តាច់ជីវិត​មេដឹកនាំ​យោធា​កំពូល​របស់​អ៊ីរ៉ង នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​។​

​ស្ថានទូត​អា​មេ​រិច​នៅក្នុង​រដ្ឋធានី​បា​ដា​ដ ប្រទេស​អ៊ីរ៉ាក់​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ចាក​ចេញពី​ប្រទេស​អ៊ីរ៉ាក់​ជាបន្ទាន់ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយពេល​មានការ​សម្លាប់​ប្រមុខ​ដឹកនាំ​របស់​កងកម្លាំង​ជីវពល​អ៊ីរ៉ង​ឈ្មោះ Qasem Soleimani​។​

​មន្ត្រី​អ៊ីរ៉ាក់​បាន​និយាយថា ការចាកចេញ​របស់​ក​ម្មក​រអា​មេ​រិច​នឹងមិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ ការផលិត ឬ​ការនាំចេញ​ប្រេង​ពី​ប្រទេស​ឡើយ​។ អ៊ីរ៉ាក់​គឺជា​ប្រទេស​ផលិត​ប្រេង​ធំ​បំផុត​ទី ២​ក្នុង​លោក​នៃ​អង្គការ​ប្រទេស​នាំ​ប្រេង​ចេញ (OPEC) ដែលមាន​សមត្ថភាព​ផលិត​ប្រេង​បាន​ប្រហែល ៤,៦២​លាន​ធុង​ក្នុង​មួយថ្ងៃ​។ នេះ​បើតាម​ទិន្នន័យ​របស់​ទីភ្នាក់ងារសារព័ត៌មាន Rueters៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia


spot_img
×