Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវ​បេតុង​នៅ​ស្រុក​ស្វាយជ្រំ ចំណាយ​ជាង ១២​ម៉ឺន​ដុល្លារ ត្រូវបានធ្វើ​ពិធីបើកការដ្ឋាន​សាងសង់​ជា​ផ្លូវការ​

spot_img

​ខេត្តស្វាយរៀង​៖​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់​ទំ​ន​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ព្រឹក​នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ផ្លូវ បេតុង​ប្រវែង ១.១១០​ម៉ែត្រ ចំណាយ​ថវិកា​អស់ ១២៥.៧៩០​ដុល្លារ ត​ភ្ជាប់​ពី​វិទ្យាល័យ ហ៊ុន សែន សាមគ្គី​ដូន​ស ទៅដល់​វត្ត​ល្ងើ​ន ស្ថិតក្នុង​ឃុំ​ដូន​ស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។​

​លោកស្រី​បណ្ឌិត ម៉ែន សំអន ក៏បាន​ថ្លែង​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​។​

​លោកស្រី​បណ្ឌិត ម៉ែន សំអន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​សន្តិភាព​បច្ចុប្បន្ន ដើម្បី​ព​ន្លឿ​ន​វឌ្ឍនភាព នៃ​ការអភិវឌ្ឍ​ប្រទេស ឱ្យបាន​ខ្លាំងក្លា​ថែមទៀត ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជា​មគ្គុទ្ទេសក៍​ដ៏​ឆ្នើម​។​

​លោកស្រី​បណ្ឌិត ម៉ែន សំអន ក៏បាន​បញ្ជាក់ថា ផ្លូវ​ថ្មី​នេះ​នឹង​លើកស្ទួយ​មុខមាត់​ស្រុក​ស្វាយជ្រំ ដែលជា​បេះដូង នៃ​ខេត្តស្វាយរៀង ឱ្យ​កាន់តែ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។ ជាមួយគ្នានេះដែរ លោកស្រី ក៏​សូម​ថ្លែងអំណរគុណ​វិស័យ​ឯកជន ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍ ខេត្តស្វាយរៀង នាពេលនេះ ដែលមាន​លោកស្រី​ឧកញ៉ា យូ លឹម និង​លោក សួង ធឿន និង​សប្បុរជន​ជាច្រើន​នាក់​ទៀត រួមគ្នា​កសាង​ផ្លូវ​មួយ​ខ្សែ​នេះ​។​

​លោកស្រី​បណ្ឌិត ម៉ែន សំអន បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បម្រើសេវា​សាធារណៈ​ឱ្យបាន​ល្អប្រសើរ ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួម​ថែរក្សា​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​អប់រំ​កូនចៅ ឱ្យ​ជៀស​ផុតពី​គ្រឿងញៀន ដែល​ចំណុច​នេះ ជាពិសេស​មេ​ប៉ុស្តិ៍នគរបាល និង​មេឃុំ ត្រូវ​ពង្រឹង​នូវ​ការទទួលខុសត្រូវ​បន្ថែមទៀត​ផងដែរ​៕​ដោយ​៖ វ៉ៃ​កូ​


spot_img
×