Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់សំ​ណង់​កម្ព​ស់​៦ជាន់ ត្រូវនគរបាល​ខេ​ត្តកែ​ប ឃាត់ខ្លួនហើយ , សពម្នាក់ទទួលបានថវិកាជាង៥ម៉ឺនដុល្លារ និងអ្នករបួស ទទួលបាន១ម៉ឺនដុល្លារ

spot_img

​កែប ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា ម្ចាស់សំណង់អគារកម្ពស់​៦​ជាន់ ដែលបានបាក់ស្រុត​ ​បណ្តាលឲ្យមានកម្មករ​ស្លា​ប់ និងរងរ​បួ​សជា​ច្រើន ត្រូវបានកម្លាំងនគ​រ​បាល នៃស្នងការដ្ឋាន នគរបាលខេត្តកែបឃាត់ខ្លួន​ហើ​យ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ។

លោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្ត​កែ​ប បានឲ្យដឹង​ថា ការឃាត់ខ្លួនម្ចាស់សំណង់អ​គា​រខា​ង​លើ ដោយអនុវត្ត​តា​ម​បទ បញ្ជារបស់លោក នាយឧត្តមសេនីយ៍ សន្តិបណ្តិត នេត សាវឿន អគ្គស្នងការនគរបាលជា​តិ​ និង​មានកា​រស​ម្រ​មសម្រួលដោយព្រះរាជអាជ្ញា នៃ​​សាលាដំ​បូងខេ​ត្តកែ​ប។

លោកស្នងការខេត្តមា​ន​ប្រសា​សន៍ប​ន្តថា ម្ចាស់សំណង់ឈ្មោះ ឯក សារុន (ប្តី) និងឈ្មោះ ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូ​មិ​១​ សង្កាត់៣ ក្រុងព្រះសីហនុ។

បច្ចុប្បន្នម្ចាស់សំណង់៦ជាន់​ ដែលបា​ក់ស្រុ​តខាងលើ កំពុងឃាត់ខ្លួនបណ្តោះ​អា​សន្ន​នៅស្នង​ការ​ដ្ឋានន​គរ​បាលខេ​ត្ត​កែប ដើម្បីសាកសួរនិង ​កសាងសំណុំរឿងចាត់ការតាម​នី​តិ​វិធី​។

រដ្ឋបាលខេត្តកែបបានឲ្យដឹងថា ​គិតមកដល់វេលាម៉ោង១​២​នឹង​៤៥នាទី រសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមប្រតិបត្តិការ ​ជួ​យស​ង្គ្រោះបាន​រុក​រកឃើ​ញ​ជន​រង​គ្រោះ នៅក្រោមគំនរអគា​រ​បាក់រ​លំ​សរុ​បចំនួន២៥នាក់ និងបាត់បង់ជីវិតមាន​ចំ​នួន​០៥នាក់។ ចំពោះជនរងគ្រោះដែលបាត់ប​ង់​ជីវិ​តត្រូ​វ បានក្រុមគ្រួសារមកបំពេញឯក​សា​រ ទទួលយកសពទៅធ្វើបុណ្យតាមប្រ​ពៃ​ណីចំ​នួន​៤សព​ហើយ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសឧបត្ថម្ភថវិកាភ្លា​ម​ៗដ​ល់ជន​រងគ្រោះ និងអ្នករងរបួស នៅក្នុ​ង​ករ​ណីបាក់​រ​លំអ​គារ នៅខេត្តកែប ដោយសពជនរងគ្រោះ​ម្នា​ក់​ៗ ទទួលបាន៥ម៉ឺនដុល្លារ និងបន្ថែម១០លាន​រៀ​ល សម្រាប់ពិធីបុណ្យស​ព​ និងអ្នករងរ​បួ​សម្នា​ក់ៗ ទទួលបានថវិកា​១​ម៉ឺន​ដុល្លា​រ។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាបន្ថែមជូនជន​រ​ងគ្រោះ​ដែលជាប្ដីប្រពន្ធ២គូរ ចំនួន​៤នាក់ ដោយក្នុងម្នាក់ៗ​ ២ម៉ឺន​ដុល្លា​រអា​មេរិក សរុប៨ម៉ឺនដុល្លារ ​ពីលើថ​វិកា​ដែល​ឧ​បត្ថម្ភដំបូងម្នាក់ៗ១ម៉ឺ​ន​ដុ​ល្លារ។

សម្ដេចតេជោ ហ៊ុន សែន បានប្រើថវិការបស់រដ្ឋ និង​ថវិកា​សប្បុ​រសជ​នដើម្បីឧបត្ថម្ភជូនក្រុមគ្រួសារអ្នកស្លាប់ ​និងអ្ន​ករ​ងរបួស ហើយចាត់ឲ្យលោក សេង ទៀង ជំនួយការផ្ទាល់របស់សម្ដេច​ យកថវិកាទាំងនេះទៅប្រគល់ជូនដល់​ផ្ទះ​គ្រួសា​រសព​តែ​ម្ដង។

នៅវេលាម៉ោងប្រមាណ១៤និង៣០នាទីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ ប្រមុខនៃរាជរដ្ឋាភិ​បា​ល​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យ​ ​​និ​ងសួរ​សុខទុ​ក្ខជ​នរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេ​ទ្យ​ ក្រោយសង្គ្រោះចេញពីគំនរអ​គា​រ​ ក្រោយដឹកនាំបញ្ជាផ្ទាល់នៅកន្លែងកើ​ត​ហេ​តុ និងបានជួយជនរ​ង​គ្រោះ ២នាក់ប្តីប្រពន្ធចេញពីគំ​ន​រអ​គារ។

មន្ទីរពេទ្យខេត្តកែប បានចេញបញ្ជីរាយនាម ជនរងគ្រោះក្នុងករណី បាក់រលំអគារ នាខេត្តកែប ដែ​ល​មន្ទី​រពេទ្យ​ខេត្តកែ​បទទួ​លបា​នពិនិត្យ ។ គិ​ត​ត្រឹមម៉ោង ១៥: ០០ ល្ងាច ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០២០ នេះ គឺជនរងគ្រោះសរុបចំនួន២៥នាក់ ស្រី៩នាក់ ក្នុងនោះ ស្លាប់៥នាក់ ស្រី៣នាក់ បញ្ជូនទៅខេត្តកំពត ៤នាក់ ស្រី២នាក់ កំពុងសម្រាកព្យាបាល ១៦នាក់ ស្រី៤នាក់៕ដោយ៖កូឡាប

spot_img
×