Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិកា​រណ៍​ប្រណាំ​ងកង់​​​ពិភពលោក នៅ​តំបន់ឆ្នេរ​សមុទ្រ​​​កម្ពុជា ដំណាក់កាល​ទី១​ ​ចាប់​ផ្ដើម​​ប្រ​កួត

spot_img

កោះកុង៖ ក្រសួងទេសចរណ៍ បានប្រកាសព័ត៌មានថា នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី៤មករានេះ ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោ​ក​នៅតំ​បន់ឆ្នេ​រស​មុទ្រកម្ពុជា លើកទី១ បានចាប់ផ្ដើមក្បួនប្រណាំងដំណាក់កា​ល​ទី​១ ហើយ ដោយចេញដំណើរពីរមណីយ​ដ្ឋា​នតា​រាសា​គរ​។ ពិធីចេញដំណើរដំណាក់កា​ល​ដំបូ​ង​នេះ បានធ្វើឡើងក្រោមវត្ត​មា​ន​លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ​និងជា​ប្រធាន​គណៈ​ក​ម្មាធិ​ការជាតិអូឡាំពិកក​ម្ពុ​ជា​ (NOCC) និងលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបា​ល​ខេត្ត​កោះកុ​ង​។

លោក ថោង ខុន បានថ្លែងថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភព​លោ​កលើ​កដំ​បូងនៅក​ម្ពុជានេះ គឺមានកីឡាករសរុប ១​៦០​នាក់ មកពី ១៣ប្រទេស ក្នុ​ង​នោះបែង​ចែ​កជា ១៦ក្រុមចូលរួមប្រកួ​ត ៣​ដំណា​ក់កាល និងត្រូវឆ្លងកាត់ខេត្តចំនួ​ន​ ​៤ រួមមានខេត្ត​កោះ​កុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ កីឡាករចូលរួមប្រកួត​ ​គឺមាន​មក​ពីបារាំង ចិន ហុងកុង ម៉ាឡេស៊ី សិង្ហបុរី ម៉ុងហ្គោ​លី​ ហូឡង់ វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ ថៃ ឥណ្ឌូនេស៊ី និងម្ចាស់ផ្ទះកម្ពុជា។

ទន្ទឹ​មជាមួ​យគ្នា​លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណ​ ​ចំពោះក្លឹបឆ្នេរសមុទ្រស្អាត​បំ​ផុត​លើពិ​ភព​លោ​ក និងសហព័ន្ធកីឡា​ប្រ​ណាំង​កង់អ​ន្ដរជាតិ អាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ដែ​ល​បាន​ខិត​ខំរៀប​ចំ​ព្រឹត្តិកា​រណ៍​នេះឡើ​ង ក្នុងគោលបំណងផ្សព្វ​ផ្សា​យ​ពីសក្ដា​នុពល​តំ​បន់ទេ​សច​រណ៍​ក​ម្ពុជា និងរួមចំណែកលើក​ស្ទួ​យវិ​ស័យ​កីឡា​ជិះក​ង់​កម្ពុជា​ឲ្យរីកច​ម្រើន ដើម្បីត្រៀមខ្លួនឆ្ពោះទៅរកការ​ប្រ​កួត​កីឡា​ស៊ីហ្គេ​ម​ លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់​ផ្ទះ​ផ​ងដែ​រ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួ​ង​ទេស​ចរណ៍ និងជាអគ្គលេខាធិការ ​NOCC បានបញ្ជាក់ថា សម្រាប់កម្មវិធីប្រកួត​ ​នៃព្រឹ​ត្តិការ​ណ៍​ប្រណាំង​ក​ង់ពិភព​លោ​ក​នៅ​តំប​ន់ឆ្នេ​រសមុ​ទ្រ​កម្ពុជា លើកទី១ រួមមាន៖

– ដំណាក់​កា​លទី១៖ ថ្ងៃទី៤មករា ក្បួនប្រណាំងចេញដំណើរពីរ​ម​ណីយ​ដ្ឋាន​តា​រាសាគរ និងបញ្ចប់នៅទីរួមខេ​ត្ត​កោះកុង​ លើចម្ងាយសរុបប្រមា​ណ​ ១៥​៣,៥ គីឡូម៉ែត្រ។
– ដំណាក់កាលទី២៖ ថ្ងៃទី៥មករា ក្បួនប្រណាំងចេញពីរង្វមូង់​ល​លោក​តាសា​យភូ​ថ​ង និងបញ្ចប់នៅរមណីយដ្ឋា​ន​ឋាន​សួគ៌​សុខាបូ​ក​គោ (កំពូលភ្នំ) លើចម្ងាយសរុប​ប្រ​មា​ណ ១៧២,៨ គីឡូម៉ែត្រ។
– ដំណាក់កាលទី៣៖ ថ្ងៃទី៦មករា ក្បួនប្រណាំងចេញដំណើរពីខ្លោង​ទ្វារជើងភ្នំ​បូកគោ និងបញ្ចប់នៅមុខសាលា​ខេ​ត្តកែ​ប ដែលមានចម្ងាយប្រ​មា​ណ​ ១៤៧,៧គីឡូម៉ែត្រ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×