Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គិតត្រឹមម៉ោង ១៨ល្ងាច ថ្ងៃទី៤មករា ជនរងគ្រោះសរុបចំនួន២៦នាក់ ស្លាប់៦នាក់

spot_img

កែប៖ មន្ទីរពេទ្យខេត្តកែបបា​នប​ញ្ជាក់ក្នុង​រ​បាយកា​រណ៍​ថ្មី​ចុង​ក្រោយ គិតត្រឹមម៉ោង ១៨: ០០ ល្ងាច ថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២០ ។ ក្នុងបញ្ជីរាយនាម ជនរ​ងគ្រោះ​ក្នុ​ងករណី បាក់រលំអគារ នាខេត្តកែប ដែលមន្ទីរពេទ្យខេត្តកែបទ​ទួ​ល​បា​​​នពិ​និត្យ
គឺជនរងគ្រោះសរុបចំនួ​ន​២៦នាក់ ស្រី១០នាក់ ស្លាប់៦នាក់ ស្រី៤នាក់ ។ បញ្ជូនទៅកំពត ៤នាក់ ស្រី​២​នាក់​ និងកំពុងសម្រាកព្យាបាលមន្ទី​រ​ពេទ្យខេ​ត្តកែ​ប ចំនួន១៦នាក់ ស្រី៤នាក់ ។

សម្ដេចតេជោ ហ៊ុន សែន រំជួ​លចិ​ត្តក្រៃលែង ពេលដែលបានឃើញ​ជ​នរ​ង​គ្រោះ២នា​ក់ប្តី​ប្រ​ពន្ធនៅមា​នមា​នអាយុ​ជីវិត​នៅ​ឡើយ។

នៅរសៀលថ្ងៃទី ៤ មករា ឆ្នាំ ២០២០ ក្រោមការដឹកនាំនិងចង្អុលបង្ហាញរ​បស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឌមន្រ្តី គឺយើងបានសង្រ្គោះ​ជ​នរ​ងគ្រោះ២នាក់ប្ដីប្រពន្ធដែលត្រូវបា​​នអគា​របាក់​រលំស​ង្កត់​អស់​ពេ​ល១ថ្ងៃ ។ បានក្រុមការងារចម្រុះសង្គ្រោះបន្ទាន់ប្រើ​គ្រឿ​ងច​ក្រកាត់បេ​តុ​ងធំៗ កាត់ដែក ជាផ្ទាំងៗយកចេញពីលើ​ដំ​បូលអគារអស់មួយព្រឹក​ធំ​ ទើបសម្រេចជួយយកជនរ​ង​គ្រោះ​ទាំង២​នាក់ បញ្ជូនទៅកាន់មន្ទី​រ​ពេទ្យបា​នទាន់​ពេល​វេលា​។

សម្តេចតេជោ ហ៊ុន សែ​ន បានអំពាវនាវដល់សប្បុរ​ស​ជន​ ចូលរួមវិភាគទានជួយដល់បង​ប្អូ​នជ​នរង​គ្រោះដែល​មកទ​ល់​ថ្ងៃទី៤ មករានេះគឺប្រមូល​វិភា​គ​ទាន​បាន១.៤០១.០០០,00។ ចំនួនថវិកាគឺនៅបន្តទ​ទួ​ល ​ពីសប្បុរសជនដែលនឹងជម្រា​ប​ជូន​ជាសាធា​រណៈនៅ​ពេលឆា​ប់ៗ​នេះ​។
តាមទំហំថវិកាទទួលបាន​ជំ​ហាន​ដំបូងគឺ សម្តេចតេជោ គ្រោងនឹងផ្តល់ជូនជនរងគ្រោះ​ក្នុ​ងម្នា​ក់ៗ១ម៉ឺនដុល្លា​រ​។ ចំពោះជនរងគ្រោះដែ​ល​ជាប្ដី​ប្រព​ន្ធ២គូរ (៤នាក់) គឺទទួលបានថវិកាបន្ថែម​ក្នុ​ងម្នា​ក់ៗ ២ម៉ឺនដុល្លារអាមេរិកថែមទៀ​ត។​ ចំពោះគ្រួសារសពជនរង​គ្រោះ​ គឺម្នាក់ៗទទួលបានថវិកា៥ម៉ឺ​ន​ដុល្លារ និងប្រាក់បន្ថែម១០លាន​រៀ​លទៀត សម្រាប់ធ្វើបុណ្យសព៕​ដោយ កូឡាប

 

spot_img
×