Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរ​ទស្សនកិច្ច​របស់លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​នៅ​ប្រទេស​កម្ពុជា ៖ សាងសង់​ស្ពាន​ដែល​ជឿ​ទុក​គ្នា​និង​ក្រាល​ផ្លូវ​ឈ្នះ​-​ឈ្នះ​

spot_img

“​ប្រទេស​ចិន​បាន​ជួយ​កសាង​ស្ពាន​និង​ផ្លូវថ្នល់​ច្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​” “​គ្មាន​អ្វី​គួរឲ្យ​សង្ស័យ​ឡើយ ស្ពាន​ដែល​ល្អ​បំផុត​គឺ​ស្ពាន​មិត្តភាព​រវាង​ប្រជាជន​ចិន​និង​កម្ពុជា ឯ​ផ្លូវ​ដែល​ល្អ​បំផុត​ជា​ការពិត​ណាស់​គឺ​ផ្លូវ​រួមគ្នា​អភិវឌ្ឍ​រវាង​ប្រទេស​ចិន​និង​កម្ពុជា​ហើយ​ការមកដល់​របស់​ខ្ញុំ​លើក​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​បន្ត​សាងសង់​ស្ពាន​និង​ក្រាលផ្លូវ​បែប​នេះ​តទៅទៀត​…” ប្រយោគ​ទាំងបី​នេះ​មាន​នៅក្នុង​អត្ថបទ​របស់​លោក​Li Keqiang នាយករដ្ឋមន្ត្រី​ចិន​ដែល​បាន​ចុះផ្សាយ​លើ​ប្រព័ន្ធ​សារព័ត៌មាន​កម្ពុជា គ្មាន​អ្វី​គួរឲ្យ​សង្ស័យ​នោះទេ វា​គឺជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញ​យ៉ាង​រស់​រវើក​នូវ​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា ។ ក្នុង​រយៈពេល ៦០ ឆ្នាំកន្លងមក ប្រទេស​ចិន​និង​កម្ពុជា​បាន​រួម​សហការ​គ្នា​ស្ថាបនា​នូវ​ស្ពាន​ផ្លាស់ប្តូរ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា ផ្លូវ​ជឿទុកចិត្ត​គ្នា ស្ពាន​សហប្រតិបត្តិការ ផ្លូវ​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា ស្ពាន​ត​ភ្ជាប់​ដួងចិត្ត​ប្រជាជន និង​ផ្លូវ​នៃ​ក្តីស្រឡាញ់ ។​

“​ស្ពាន​ផ្លាស់ប្តូរ​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​” ៖ ប្រទេស​ចិន​និង​កម្ពុជា​មាន​ទំនាក់ទំនង​គ្នា​តាំងពី​យូរលង់​ណាស់​មកហើយ​។ ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៨ ។ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ទំនាក់ទំនង​ភាពជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៅ​ឆ្នាំ ២០១០ ការផ្លាស់ប្តូរ​និង​កិច្ចសម្របសម្រួល​រវាង​ប្រទេស​ទាំង​ពីរ​នៅ​លើ​បញ្ហា​តំបន់​និង​អន្តជាតិ​បាន​ត្រូវ​បង្កើន​ថែម​ទៀត ។​

“ ផ្លូវ​ជឿទុកចិត្ត​គ្នា “ ៖ ប្រទេស​ចិន​និង​កម្ពុជា​គោរព​គ្នា​ទៅវិញទៅមក​ប្រកប​ដោយ​សមភាព ។ នៅក្នុង​សហគមន៍​អន្តរជាតិ​ដែល​មាន​ការប្រែប្រួល​យ៉ាង​ស្មុគស្មាញ ប្រទេស​ទាំង​ពីរ​បាន​គោរព​និង​ជឿទុកចិត្ត​គ្នា​នៅលើ​បញ្ហា​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ដូចគ្នា​និង​ឈរ​លើ​គោលការណ៍​គាំពារ​សេចក្តីថ្លៃថ្នូរ​នៃ​ប្រជាជន អធិបតេយ្យភាព​និង​ឯករាជ្យ ។​

“​ស្ពាន​សហប្រតិបត្តិការ “ ៖ កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​កម្ពុជា​មាន​ភាព​ញឹកញាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ គំនិត​ផ្តួចផ្តើម​ស្តី​ពី​ខ្សែក្រវាត់​មួ​យ​និង​ផ្លូវ​មួយ បាន​ត​ភ្ជាប់​ជាមួយ​តម្រូវការ​អភិវឌ្ឍន៍រ​បស់​កម្ពុជា ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​មួយ​និង​ជា​ប្រភព​បណ្តាក់​ទុន​ច្រើន​បំផុត​របស់​ប្រទស​កម្ពុជា ។​

“ ផ្លូវ​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក “ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ជាដើម​បាន​ជំរុញ​ដល់​ការអភិវឌ្ឍ​ឧស្សាហកម្ម​កម្ពុជា​និង​មាន​អំណោយផល​ដល់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​និង​ការប្រកប​អាជីព​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។​

“​ស្ពាន​ត​ភ្ជាប់​ដួងចិត្ត​ប្រជាជន “ ៖ ការផ្លាស់ប្តូរ​ផ្នែក​វប្បធម៌​មនុស្សជាតិ​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ញឹកញាប់ ។ ឆ្នាំ​២០១៧ ភ្ងៀវទេសចរ​ចិនទៅ​កម្សាន្ត​នៅ​កម្ពុជា​មាន​ដល់​ទៅ​ជាង ១ លាន​នាក់ កើន​ជាង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៦​ចំនួន ៤៥ % ប្រទេស​ចិន​ក្លាយជា​ប្រទេស​ជា​ប្រភព​ភ្ញៀវទេសចរ​បរទេស​ច្រើន​បំផុត​របស់​ប្រទេស​កម្ពុជា ។​

“ ផ្លូវ​ក្តីស្រឡាញ់ “ ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ លោក​Li Keqiang​និង​សម្តេច ហ៊ុន​សែន​បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រកាស​ជា​ផ្លូវការ​អំពី​គម្រោង​«​ដំណើរ​នៃ​ក្ដី​ស្រលាញ់​ពី​បេះ​ដូង​»​នៅ​កម្ពុជា​ដែល​នឹង​សាងសង់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន​ព្រះកុសុមៈ​និង​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ​និង​គម្រោង​ប្លង់​ស្ថាបត្យកម្ម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​៕ ប្រភព​៖ Cambodia China Friendship Radio

spot_img
×