Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី១ នៃការប្រណាំងកង់ពិភព​លោ​ក កីឡាករឡាវធ្វើបា​ន​ល្អជា​ងគេ ខណៈម៉ាឡេស៊ីលេខ​២​ ហុងកុងលេ​ខ​៣

spot_img

កោះកុង៖ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយព័ត៌មានថា ថ្ងៃទី១ នៃព្រឹត្តិការណ៍ប្រណាំងកង់ពិ​ភ​ព​លោក នៅតំបន់ឆ្នេរសមុទ្រក​ម្ពុ​ជាលើ​កទី១ ឆ្នាំ២០២០ ត្រូវបានបញ្ចប់ដោយ​ជោ​គជ័​យ ក្រោយចំណាយពេលប្រណាំងជិត​៥​ម៉ោ​ង ចាប់ផ្ដើមពីរមណីយដ្ឋា​ន​តារា​សាគរ​មក​បញ្ច​ប់ នៅមុខសាលាខេត្តកោះកុង​ ​នារសៀលថ្ងៃទី៤ ខែមករា ក្នុងនោះកីឡាករឡាវដណ្ដើមបា​ន​លេខ១ កីឡាករម៉ាឡេស៊ីលេខ២ ​និងកីឡាករហុងកុងដណ្ដើមបានលេ​ខ​៣​។

សម្រាប់ព្រឹត្តិការណ៍ដ៏ធំនៅតំបន់ឆ្នេរសមុទ្រ​ក​ម្ពុ​ជានេះ ទាំងពិធីបាញ់កាំភ្លើងចេញដំណើររហូត​ដ​ល់ពិ​ធីបិ​ទ និងបំពាក់មេដាយជ​យ​លាភី​ ក្នុងថ្ងៃទី១នេះ ត្រូវបានធ្វើឡើងក្រោមវត្តមា​ន​លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេ​ស​ចរណ៍ និងជាប្រធានគណៈកម្មាធិ​កា​រជាតិ​អូឡាំ​ពិ​កកម្ពុជា (NOCC) លោកស្រី មិថុនា ភូថង អភិបាលខេត្ដកោះកុង​ លោក Bruno BODARD អគ្គនាយកក្លឹបឆ្នេរស​មុ​ទ្រដែ​លស្អាត​បំ​ផុតលើ​ពិភ​ពលោក និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មា​ធិ​ការ​ជាតិអូ​ឡាំពិ​កក​ម្ពុ​ជា។

ចំពោះលទ្ធផលនៃការប្រណាំងក្នុងថ្ងៃទី១​នេះ​ រួមមាន៖
ចំណាត់ថ្នាក់លេខ១ ​បានទៅលើកីឡាករឡាវ Phounsavath Ariya មកពីក្លឹប Laos Cycling Team ប្រើថេរវេលា ៣ម៉ោង ៥៤នាទី និង ៣៨វិនាទី។

ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករម៉ាឡេស៊ី​ ​Mohd Zariff មកពីក្លឹប Team Sapura Cycling ប្រើថេរវេលា ៣ម៉ោង ៥៦នាទី និង​ ៥​៩​វិ​នាទី​។

ចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករហុងកុង​ ​Fung Ka Hoo មកពីក្លឹប HKSI Pro Cycling Team ប្រើថេរវេលា ៣ម៉ោង ៥៦​នាទី​ និង ៥៩វិនាទី។

ដោយឡែក ក្រៅពីលទ្ធផលប្រណាំងជា​រួ​មខា​ង​លើ គណៈកម្មការរៀបចំក៏បានផ្ដល់​នូ​វចំ​ណាត់​ថ្នា​ក់ល្អ​លក្ខ​ណៈឯ​កជន​ផ​ងដែរ ក្នុងនោះរួមមាន៖ ជ​យ​លាភី​អាវ​ពណ៌ស (កីឡាករវ័យក្មេងហើយធ្វើ​បា​នល្អ​ជា​ងគេ) បានទៅកីឡាករឡា​វ​ ជយលាភីអាវពណ៌​ក្រ​ហ​ម (កីឡាករដែលប្រើល្បឿនឡើង​ភ្នំ​បា​នល្អជា​ង​គេ) បានទៅកីឡាករឡាវ​ដូ​ច​គ្នា ជយលាភីអាវពណ៌បៃ​ត​ង (កីឡាករដែលប្រើល្បឿនវ៉ា​ជែ​ង​បាន​ល្អជា​ង​គេ) បានទៅកីឡាក​រ​ម៉ាឡេ​ស៊ី​ និងចុងក្រោយជ័យ​លា​ភី​អាវពណ៌លឿង (កីឡាករដែលប្រើល្បឿន​ឡើ​ងភ្នំ​ និងវ៉ាជែងបានល្អជាង​គេ​) បានទៅកីឡាករឡាវ​ឈ្មោះ​ ​Phounsavath Ariya។

គួរបញ្ជាក់ថា​ ខាងលើនេះគឺជាលទ្ធផលប្រណាំងដំណាក់​កា​ល​ទី១ ដែលចាប់ផ្ដើមនិងបញ្ចប់​លើ​ទឹ​កដីខេ​ត្តកោះ​កុ​ង។ ក្នុងថ្ងៃទី២ ត្រូវនឹងថ្ងៃទី០៥ ខែមក​រាស្អែកនេះ ការប្រកួតនឹងចាប់ផ្ដើមពី​រ​ង្វង់​មូល​ព្រឹទ្ធាចា​រ្យ សាយ ភូថង កាត់តាមស្រុកស្រែអំបិល​ ​ខេត្តព្រះសីហនុ ឆ្ពោះទៅកំ​ពូ​លភ្នំ​បូ​កគោ ខេត្តកំពត ដោយមានរយៈចម្ងា​យ​ ១៧២,៨គីឡូម៉ែត្រ និងថ្ងៃទី៣ នៅថ្ងៃទី០៦ ខែមករា ការប្រកួតនឹងចេ​ញ​ដំណើ​រពី​ជើ​ង​ភ្នំបូ​កគោ ខេត្តកំពត ឆ្ពោះទៅមុខសាលាខេត្តកែប ដែ​លជា​ទីព្រ័​ត្រ​ចុង​ក្រោយ​ មានចម្ងាយប្រមាណ១​៤​៣,៥គីឡូម៉ែត្រ៕ដោយ៖បញ្ញាស័ក្តិ

 

spot_img
×