Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២​នាក់​បងប្អូន នៅមាន​ជីវិត​, រកឃើញ​ជនរងគ្រោះ​សរុប​២៧​នាក់ ក្នុងនោះ​ស្លាប់​៧​នាក់​

spot_img

​កែប​៖ បើតាម​របាយការណ៍រ​បស់​មន្ទីរពេទ្យ​ខេត្ត​កែប បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០​នេះ ក្រុម​ជួយ​សង្គ្រោះបាន​ជួយ​ជនរងគ្រោះ​ពីរ​នាក់​បងប្អូន ចេញពី​គំនរ​អគារ​បាក់​រលំ ដែលមាន ជនរងគ្រោះ​សរុប​ឡើងដល់​២៧​នាក់ ក្នុងនោះ​ស្លាប់​៧​នាក់​។​

​មន្ទីរពេទ្យ​ខេត្ត​កែប នាពេលនេះ​ម៉ោង ២១:០០ នាទី យប់ ថ្ងៃទី ៤ មករា ២០២០ ។ សម្តេច ហ៊ុនសែន បាននិងកំពុង​ពិនិត្យ​សួរសុខទុក្ខ​ជន​រង់​គ្រោះ​ទាំង​២​នាក់​បងប្អូន​ដែល​ទើបនឹង​សង្គ្រោះបាន​ពី​គំនរ​អគារ​រលំ​បាក់បែក ។​
​ក្រុម​អ្នក​សង្គ្រោះ បាន​កាយ​រកឃើញ​ជន​រងគ្រោះ​សរុប​ទាំងអស់​២៧​នាក់ ចេញពី​គំនរ​អគារ​នៅ​ខេត្ត​កែប ក្នុងនោះ​មាន​ជនរងគ្រោះ​ស្លាប់​៧​នាក់​បាន​ស្លាប់ ខណៈ​ការរុករក​កំពុង​បន្ត​យ៉ាងសកម្ម ដើម្បី​រក​អ្នកផ្សេងៗ​ទៀត​ដែល​កប់​នៅក្នុង​គំនរ​អគារ​នោះ​។​

​រដ្ឋបាលខេត្ត​កែប ប្រកាស​ផ្លូវការ​អំពី​លេខ​ទូរស័ព្ទ​៖ 092 860 888 សម្រាប់​ទំនាក់ទំនងរ​ក​សាច់ញាតិ​ជនរងគ្រោះ នៃ​ករណី​បាក់​រលំ​អគារ​។ ជាមួយ​នោះដែរ រដ្ឋបាលខេត្ត​កែប ក៏បាន​បង្ហាញ​ពី​បញ្ជី​ឈ្មោះ​ជនរងគ្រោះ​ទាំង​២៧​នាក់ ដែល​រងគ្រោះ​ជាប់​ក្នុង​គំនរ​អគារ​ដែល​បាក់​រលំ ហើយ​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​គំនរ​អគារ​។​

​នៅ​យប់​ថ្ងៃ​សៅរ៍​ទី​៤ មករា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កំពុង​នៅជាប់​ជាមួយ​ក្រុមការងារ​ចម្រុះ​សង្គ្រោះបន្ទាន់ ដែល​កំពុង​រុករក​ពលរដ្ឋ​រងគ្រោះ នៅក្រោម​គំនរ​បាក់បែក​នៃ​អគារ​៦​ជាន់ ដែល​បាក់​រលំ​កាលពី​ម្សិលមិញ​នៅ​ខេត្ត​កែប​។​

​តាម​ការបញ្ជាក់​ពី​ក្រុមការងារ​សង្គ្រោះបន្ទាន់ គឺ​បានឮ​សំឡេង​ជនរងគ្រោះ​ពីរ​នាក់​បងប្អូន​ស្រី​មួយ​ប្រុស​មួយ ជាប់​នៅក្នុង​គំនរ​បេតុង បាន​ស្រែក​ដង្ហោយ​សុំ​ឲ្យ​ជួយ​។​

​នៅពេលនេះ សម្តេច​តេ​ជោ ហ៊ុន សែន​កំពុង​រង់ចាំ​ល​ទ្ឋ​ផល​សង្គ្រោះបន្ទាន់ ដែល​ត្រូវធ្វើ​ឲ្យ​បាន​លឿន​ប​ផុត ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​កំពុង​ជាប់​ក្នុ​អគារ​ដួលរលំ​នេះ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ដឹកនាំ​ការរុករក​សង្គ្រោះ​កម្មករ ដែល​កំពុង​ជាប់​នៅក្នុង​អគារ​ដួលរលំ នៅក្នុង​ក្រុងកែប ខេត្ត​កែប​នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩

​ក្នុងនាម​ជា​ប្រមុខ​ដឹកនាំ និង​ក្នុងនាម​ជា​ឳ​ពុក​ប្រកបដោយ​ព្រហ្មវិហា​ធម៌ សម្តេច​តេ​ជោ ហ៊ុន សែន មាន​សេចក្តីរំភើប​រីករាយ​ឥតឧបមា ដែល​បានឃើញ​កូនចៅ​នៅមាន​ជីវិត ដូច​ការទន្ទឹងរង់ចាំ​នឹង​ចង់បាន​របស់​សម្តេច​។ ជិវិត​មនុស្ស​យើង​ពិតជា​ថ្លៃ​មែន​។​

​នៅពេល​នះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុង​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​ពិនិត្យ​ការព្យាបាល​ជូន​ដល់​បងប្អូន​រងគ្រោះ​ទាំងអស់ ដើម្បី​ឆាប់​បាន​វិលត្រឡប់​ទៅ​ជួបជុំ​ក្រុមគ្រួសារ​ឡើងវិញ​។​

​ការខិតខំ​ដោយ​មិនដែល​បានគិត​ពី​ការនឿយហត់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ទាំងយប់​ថ្ងៃ​សៅរ៍​នេះ គឺ​ចង់ឃើញ​ពលរដ្ឋ​មានជីវិត​រស់នៅ បាន​ជួបជុំ​ក្រុមគ្រួសារ​ប្តី​ប្រពន្ធ និង​កូនចៅ​តទៅទៀត​។​

​សម្តេច​តេ​ជោ សុខចិត្ត​ទ្រាំ​លំបាក​គ្រប់យ៉ាង ដើម្បី​ពលរដ្ឋ​រស់នៅ​សុខ​សប្បាយ​ជួបជុំ​ក្រុមគ្រួសារ​៕​ដោយ​៖​កូ​ឡាប​

spot_img
×