Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​គឺ​ប្រើ​រូបមន្ត​ថ្មី ​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ដើម្បី​បង្កើត​ជា​សហគមន៍​រួម​វាសនា​

spot_img

​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ឲ្យ​កាន់តែ​ស៊ីជម្រៅ កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​លើក​ទី​ពីរ​បាន​បើក​ធ្វើ​នៅ​ក្រុងភ្នំពេញ រាជធានី​ប្រទេស​កម្ពុជា ។ ស្រប​នឹង​ការរំពឹង​ទុក​ជា​ទូទៅ​ថា “​ផែនការ​ប្រតិបត្តិ​៥​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​”​និង​គម្រោង​ថ្មី​មួយចំនួន​នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ត្រូវបាន​អនុវត្ត​នឹង​ជំរុញ​ឲ្យ​កិច្ចសហប្រតិបត្តិកា​រឡា​ន​ឆាង​-​មេគង្គ​ឈានចូល​ដំណាក់កាល​រីកលូតលាស់​យ៉ាង​ឆាប់រហ័ស​នោះ រូបមន្ត​សហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ដែល​មាន​លក្ខណៈ​ពិសេស​ដូចជា​“​ប្រសិទ្ធភាព​ខ្ពស់​និង​ភាពប្រាកដប្រជា​”“​ចាត់ទុក​គម្រោង​ជា​មូលដ្ឋាន​”​និង​“​ចាត់ទុក​ជីវភាព​របស់​ប្រជាជន​ជា​អាទិភាព​”​ក៏​បាន​លេចចេញ​ជា​រូបរាង​ជា​សន្សឹមៗ ។​

ទន្ទឹម​នឹង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ រូបមន្ត​ឡាន​ឆាង​-​មេគង្គ​ក៏​នឹង​ក្លាយទៅជា​វេទិកា​ដ៏​ថ្មី​សន្លាង​ដែល​បង្កើតឡើង​សម្រាប់​ការធ្វើសមាហរណកម្ម​តំបន់​និង​ការបង្កើត​សហគមន៍​រួម​វាសនា​ដែល​សមស្រប​នឹង​លក្ខណៈពិសេស​របស់​ប្រទេស​កំពុងអភិវឌ្ឍន៍ ។​

កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ដែល​ផ្តោត​លើ​ប្រសិទ្ធភាព​ខ្ពស់​និង​ភាពប្រាកដប្រជា បាន​បង្កើត​ជា​ល្បឿន​ឡាន​ឆាង​-​មេគង្គ​ដែល​មាន​ភាព​វិវឌ្ឍ​រីកចម្រើន​ជា​រៀងរាល់ថ្ងៃ មាន​ផ្លែផ្កា​ជា​រៀងរាល់​ខែ និង​ឈាន​ដល់​កម្រិត​ខ្ពស់​ថ្មី​ជា​រៀងរាល់ឆ្នាំ​។​ប្រការ​នេះ​បាន​រក្សា​ឲ្យ​កិច្ចសហប្រតិបត្តិកា​រឡា​ន​ឆាង​-​មេគង្គ​មាន​កម្លាំង​រស់​រវើក​ដ៏​ពេញលេញ ដែល​នាំ​ឲ្យ​ភាគី​នានា​ដែល​ចូលរួម​ជាមួយ​កិច្ចសហប្រតិបត្តិការ​នេះ​ទទួលបាន​ផលប្រយោជន៍​ដ៏​ពិតប្រាកដ​។​

កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​បាន​ផ្តោតលើ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជា​អាទិភាព ហើយ​បាន​កំណត់​គោលដៅ​នៃ​កិច្ចសហប្រតិបត្តិការ​គឺជា​កិច្ច​កសាង​សហគមន៍​រួម​វាសនា​តែមួយ ដែល​នាំឲ្យ​ប្រទេស​នានា​តាម​បណ្តោយ​ទន្លេ​ឡាន​ឆាង​-​មេគង្គ​មាន​ចំណាប់​អារម្មណ៍​កាន់តែ​ស៊ីជម្រៅ​អំពី​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​និង​មាន​ផលប្រយោជន៍​ដូច​គ្នា​នៃ​ការហូប​ទឹក​នៃ​ទន្លេ​តែមួយ​៕ ប្រភព Cambodia China Friendship Radio​

spot_img
×