Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹង​និង​ពង្រីក​ចំណង​មេត្រីភាព​ប្រពៃណី​រវាង​ចិន​និង​កម្ពុជា ជំរុញ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​

spot_img

តប​តាម​សេចក្តី​អញ្ជើញ​របស់​សម្តេច​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​កម្ពុជា លោក​លី​ខឹ​ឈាង​នាយករដ្ឋមន្ត្រី​ចិន​បាន​អញ្ជើញ​មក​ដល់​ទីក្រុង​ភ្នំពេញ​រាជធានី​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​នៃ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​–​មេគង្គ​លើក​ទី​២ ព្រម​និង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១១​ខែ​មករា​។​ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ផ្លាស់ប្តូរ​មតិ​យោបល់​យ៉ាង​ស៊ីជម្រៅ​អំពី​ទំនាក់ទំនង​ទ្វេភាគី​និង​បញ្ហា​អន្តរជាតិ​និង​តំបន់​ដែល​យកចិត្តទុកដាក់​ដូចគ្នា និង​បានគ្រោង​ផែនការ​និង​ធ្វើ​ការរៀបចំ​ចាត់ចែង​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​ថែមទៀត ប្រទេស​ទាំង​ពីរ​បាន​ឈាន​ដល់​គំនិត​ឯកភាព​រួម​ដ៏​សំខាន់​អំពី​ការ​ពន្លឿន​ការតភ្ជាប់រ​វាងយុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​នៃ​គូភាគី​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ​និង​បច្ចេកទេស កសិកម្ម​និង​ទេសចរណ៍​ជា​ដើម ព្រមទាំង​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សហប្រតិបត្តិកា​រ​ជាច្រើន​ផងដែរ​។​ប្រទេស​ទាំង​ពីរ​ចិន​និង​កម្ពុជា​មាន​ទំនុកចិត្ត​ផ្នែក​នយោបាយ​ខ្ពស់​ទៅវិញទៅមក កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ទទួលបាន​ស​មិទ្ធ​ផល​យ៉ាង​ធំធេង ការប្រាស្រ័យ​ទាក់ទង​ផ្នែក​វប្បធម៌​មនុស្ស​ជាតិ​មាន​ភាពស្អិតល្មួត​ជា​រៀងរាល់ថ្ងៃ ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​បាន​ក្លាយជា​គំរូ​មួយ​សម្រាប់​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រទេស​និង​ប្រទេស​។​

ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ចិន​លី​ខឹ​ឈាង​ធ្វើឡើង​ក្នុង​ខណៈ​ខួប​អនុស្សាវរីយ៍​ទី​៦០​នៃ​ការភ្ជាប់​ចំណង​ផ្លូវ​ទូត​រវាង​ចិន​និង​កម្ពុជា​ដែល​ប្រកប​ដោយ​អត្ថន័យ​ពិសេស​សម្រាប់​ការពង្រឹង​និង​ពង្រីក​ចំណង​មេត្រីភាព​ប្រពៃណី​រវាង​ចិន​និង​កម្ពុជា​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​ប្រទេស​ចិន​និង​កម្ពុជា​នឹង​ឆ្លង​តាមរយៈ​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទ្វេភាគី​និង​កិច្ច​សហការ​និង​សម្របសម្រួល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ឈាន​ដល់​គំនិត​ឯកភាព​ថ្មី ដើម្បី​ពន្លឿន​ការតភ្ជាប់រ​វាងយុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ថែមទៀ​ត និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម​និង​ទេសចរណ៍​ជា​ដើម​។​ស្របពេល​ជាមួយគ្នានេះ​ក៏​នឹង​ជួយ​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ការ​អភិវឌ្ឍ​ថ្មី​ដែល​ជា​ការរួមចំណែក​ដ៏​សំខាន់​ក្នុង​ការ​បង្រួញ​នូវ​គម្លាត​អភិវឌ្ឍន៍​រវាង​តំបន់​ទីទៃ​គ្នា​និង​ជំរុញ​ស្ថិរភាព​និង​ភាព​ចម្រុងចម្រើន​ក្នុង​តំបន់​៕ ប្រភព​៖ Cambodia China Friendship Radio

spot_img
×