Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចប់ការរុករក ឃើញជនរងគ្រោះសរុប៥​៩​នាក់ ស្លាប់៣៦នាក់​ , គ្មានការដកចៅហ្វាយខេត្តនិងមន្ត្រីពាក់ព័ន្ធ

spot_img

កែប៖ ត្រឹមម៉ោង១១៤០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ លោកទេ​សរ​ដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ អាជ្ញា​ធ​រជាតិ​គ្រប់គ្រ​ងគ្រោះម​ហន្ត​រាយ បានថ្លែងប្រកាសបិទប្រ​តិ​បត្តិ​ការជួយសង្រ្គោះក្នុងករណីបាក់រលំ​អ​គារ នៅខេត្តកែប ដោយរកឃើញជនរងគ្រោះសរុបទាំងអស់៥៩នាក់ ​ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នា​ក់​បាន​ស្លាប់ (ស្រី១៤នាក់) នៅ​មានជី​វិត​២៣នាក់ ( ស្រី៨នាក់)។​

សកម្មភាពជួយសង្គ្រោះជ​ន​រងគ្រោះ​របស់​ក​ម្លាំងក្រុ​មកា​រងារ​ជួយសង្គ្រោះ ក្រោមការដឹកនាំនិងប​ញ្ជា​ផ្ទាល់ដោ​យ​សម្តេ​ចតេ​ជោហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុ​ជា​។

នៅពេលនេះ សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី កំពុងមានវត្តមាន​នៅ​ទីតាំង​អគា​របាក់​រលំ ដែលអ​​ញ្ជើញ​ធ្វើសន្និសីទកាសែតនៅព្រឹក​នេះ​ផ​ងដែ​រ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងក្នុងសន្និសីទសារព័ត៌មាន បិទបញ្ចប់ប្រ​តិប​ត្តិការ រុករកជនរ​ង​គ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំ​អ​គារ នៅខេត្តកែប នាថ្ងៃទី៥មករា​នេះ​ថា គ្មានការដកតំណែង ​អភិបាលខេ​​ត្តកែប និងមន្រ្តីពាក់ព័ន្ធនោះទេ។សម្តេច​តេ​ជោ​បាន​បញ្ជា​ក់ថា ៖”​គ្មាន​ការ​ដក​តំណែង​​​អ​ភិបាល​ខេត្ត​​កែប ​ដូច​ខេត្ត​ព្រះ​សីហ​​​នុ​​នោះ​​​ទេ គឺ​តំណែង​អភិបាលខេត្ត​​កែ​ប​នៅ​​​តែ​ប​ន្ត​​តំណែ​ង​​ ។ ករណី​តំណែង​នេះ​​​ដែរ សម្តេច និង​តាមដា​ន​​មើល មន្ត្រី​ក្នុង​ជួរ​រដ្ឋបាល​​ដែ​ល​បា​ន​​ផ្ញើ​តាម​តេ​ឡេ​ក្រាម​មក​​​សម្តេច​​ផ​ង​ដែរ ។ សម្រាប់​ឧ​ប​ទ្ទេវ​​​ហេតុនេះដែរ ​ក៏​គ្មាន​ការ​ដក​តំណែង​​អ​នុ​អ​ភិបាល​ខេត្ត​​កែ​ប​​ទេ” ៕ដោយ៖កូឡាប

spot_img
×