Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​បណ្តា​ប្រទេស​ទ​នេ្ល​ឡាន​ឆាង​និង​មេគង្គ​ឈាន​ឡើង​កម្រិត​ថ្មី​ថែម​ទៀត​

spot_img

ចាប់តាំងពី​យន្តកា​រស​ហ​ប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​បាន​បង្កើតឡើង ប្រទេស​ចិន​និង​បណ្តា​ប្រទេស​តាម​ដង​ទនេ្លមេគង្គ​បាន​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​រួមគ្នា​ពិគ្រោះ​ពិភាក្សា​រួមគ្នា​កសាង​និង​ចែករំលែក​ជាមួយគ្នា​ក្នុង​ការជំរុញ​យ៉ាង​ប្រាកដប្រជា​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ហើយ​ទទួលបាន​ប្រសិទ្ធភាព​យ៉ាង​លេចធ្លោ​។​

ពាណិជ្ជកម្ម​ទំនិញ​នៃ​តំបន់​ទ​នេ្ល​ឡាន​ឆាង​និង​មេគង្គ​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ក្លាយទៅជា​ចំណុច​លេចធ្លោ​ថ្មី​មួយ​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ចិន​និង​អាស៊ាន​។​បច្ចុប្បន្ននេះ ប្រទេស​ចិន​បាន​ក្លាយទៅជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​មួយ​របស់​ប្រទេស​កម្ពុជា មី​យ៉ាន​ម៉ា​ថៃ​និង​វៀតណាម​និង​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ពីរ​របស់​ប្រទេស​ឡាវ ហើយ​ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​តាម​ដង​ទនេ្លមេគង្គ​ក៏​បាន​ក្លាយទៅជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​ប្រទេស​ចិន​ក្នុងចំណោម​ប្រទេស​អាស៊ាន​ផងដែរ​។

​ប្រទេស​ចិន​បាន​បន្ត​ពង្រើក​ទំហំ​វិនិយោគ​ឥតឈប់ឈរ បាន​ក្លាយទៅជា​កម្លាំង​ចលក​រ​ថ្មី​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៃ​បណ្តា​ប្រទេស​តាម​ដង​ទ​នេ្ល​ឡាន​ឆាង​-​មេគង្គ​។​ឆ្នាំ​២០១៧​ប្រទេស​ចិន​បាន​ក្លាយទៅជា​ប្រភព​វិនិយោគ​បរទេស​ធំ​បំផុត​របស់​ប្រទេស​ចំនួន​៣ រួម​មាន​កម្ពុជា ឡាវ​និង​មី​យ៉ាន់​ម៉ា​។​

ការតភ្ជាប់​ផែ្ន​ក​ហេដ្ឋារចនាសម្ព័ន្ធ​ទទួល​បាន​ប្រសិទ្ធភាព​យ៉ាង​លេចធ្លោ​។​បច្ចុប្បន្ន​នេះ​ផ្លូវថ្នល់​ពី​ក្រុង​គុន​មីង ប្រទេស​ចិន​ដល់​ក្រុង​បាងកក ប្រទេស​ថៃ​បាន​ដាក់ឲ្យ​ប្រើប្រាស់​ទាំង​ស្រុង ផ្លូវដែក​ចិន​-​ឡាវ​បាន​ចាប់ផ្តើម​សាងសង់ រី​ឯ​គម្រោង​ផ្លូវ​ដែក​ចិន​-​ថៃ​បាន​ចាប់ដំណើរការ​។​វិស្វកម្ម​គ្រប់គ្រង​ផ្លូវ​នាវាចរណ៍​តាម​ទ​នេ្ល​ឡាន​ឆាង​-​មេគង្គ​បាន​ចាប់ផ្តើម​កសាង​ដើម្បី​លើកកម្ពស់​សមត្ថភាព​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ថែម​មួយកម្រិត​ទៀត​។​

សម្លឹង​មើលទៅ​ពេល​អនាគត ស្រប​នឹង​ពេល​ដែល​យន្តការ​សហប្រតិបត្តិ​ការ​ឡាន​ឆាង​-​មេគង្គ​កាន់តែ​មាន​ភាពចាស់ទុំ​ពី​មួយ​ថៃ្ង​ទៅមួយថៃ្ង ហើយ​គម្រោង​ពាក់ព័ន្ធ​ត្រូវបាន​ជំរុញ​យ៉ាង​ប្រាកដប្រជា កិច្ចសហប្រតិបត្តិការ​រវាង​បណ្តា​ប្រទេស​តាម​ដង​ទ​នេ្ល​ឡាន​ឆាង​-​មេគង្គ​នឹង​ដើរ​តួនាទី​កាន់តែ​ធំ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​ការផ្តល់​សេចក្តីសុខ​សុភមង្គល​ជូន​ដល់​ប្រជាជន​៕ ប្រភព​៖ Cambodia China Friendship Radio

spot_img
×