Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិបត្តិការនៃការរុករកជនរ​ងគ្រោះ នៅក្រោមគំនរបាក់បែកនៃអ​គា​ររ​លំ ប្រើរយៈពេលជិត០​២​ថ្ងៃ បញ្ចប់ជាស្ថាពរ

spot_img

កែប៖ រដ្ឋបាលខេត្តកែប បានឲ្យដឹងថា ប្រតិបត្តិការនៃការរុករកជនរ​ងគ្រោះ នៅក្រោមគំនរបាក់បែកនៃអ​គា​ររ​លំ ប្រើរយៈពេលជិត០​២​ថ្ងៃ (៤៣ម៉ោង ២០នាទី) មក ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ​ត្រូវបា​នបិ​ទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង១១និង៣៥ ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។

រដ្ឋបាលខេត្តកែប បានឲ្យដឹងថា តុល្យការជនរងគ្រោះ ដែ​ល​ក្រុមការងារជួយសង្រ្គោះយកចេញ​ពី​គំន​របាក់​បែក​នៃអ​គាររលំ មានសរុបចំនួ​ន៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិ​ត ៣៦នាក់(ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំង​នោះ​ ​មានក្មេងចំនួន៦នា​ក់ (ស្រី២នាក់) និងរងរបួស២៣​នា​ក់(ស្រី៨នាក់) ។ ចំពោះជនរងគ្រោះបាត់បង់ជី​វិ​​ត ត្រូវបានក្រុមគ្រួសារមក​បំ​ពេញ​ឯ​កសារ ដើម្បីទទួលយក សពទៅធ្វើបុណ្យតា​ម​ប្រពៃណី​។​

ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខេត្ត និ​ង​ប្រជាពលរដ្ឋទូទាំង​ខេ​ត្តកែប សូមគោរពថ្លែងអំណរគុណយ៉ា​ង​ជ្រាល​ជ្រៅ​ជា​ទីបំ​ផុត ចំពោះវត្តមាន ដ៏ខ្ពង់ខ្ព​ស់​សម្តេច​អគ្គម​ហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ ​ដែលបានអញ្ជើញចុះត្រួតពិនិត្យដឹ​ក​នាំ បញ្ជាផ្ទាល់នៅទីតាំងកើតហេ​តុ​ រយៈពេល២ថ្ងៃ២យប់នេះ​ ​និងបានឧបត្ថម្ភជាស​ម្ភា​រ​ ថវិកាផងនោះ​ គឺពិតជាបានបង្ហាញនូវការ​យ​កចិ​ត្ត​ទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប​ង​ប្អូន​កម្ម​កររ​ង​គ្រោះ និងក្រុមគ្រួសារជនរ​ងគ្រោះ​ ហើយក៏ជាការលើកទឹកចិត្ត​ដ៏​ធំធេ​ងដ​ល់​បងប្អូន គ្រប់ក្រុមការងារទាំងអ​ស់​ ដែលចូលរួមក្នុងបេស​កកម្ម​រុករកជនរងគ្រោះ​ដោ​យឧប​ទ្ទវ​ហេ​តុដ៏​ក្រក់​នេះ ។

រដ្ឋបាលខេត្តកែប សូមថ្លែងអំណ​រ​គុណ​ចំ​ពោះក្រុមការងារជួយសង្រ្គោះទាំង​អ​ស់ ដែលបានចំណាយពេលវេ​លា​ ​ប្រើអស់កម្លាំងកា​យ កម្លាំងចិត្ត ក្នុងការជួយសង្រ្គោះជនរងគ្រោះ​ចេ​ញពី​គំន​របាក់បែកនៃអគាររលំនេះ ៕ដោយ៖កូឡាប

 

spot_img
×