Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ៖ ម្ចាស់អគារ៧ជាន់ដែលបាន​បា​​​ក់រ​​លំ កំពុងស្ថិតក្នុងដៃ​​​ស​ម​ត្ថកិ​ច្ច ដែលត្រូវអនុវ​​​ត្ត​​ទៅតា​ម​នី​តិ​វិ​ធី​តុ​​លា​​​ការ

spot_img

ភ្នំពេញ៖ ខ្លឹមសារ​សង្ខេប នៃសន្និសីទកាសែត ថ្លែងដោយ សម្ដេចតេជោ​ ​ហ៊ុន សែន អំពីលទ្ធផលនៃប្រតិបត្តិ​កា​ររុ​ក​រក ជនរងគ្រោះនៅក្នុងគំន​រ​អគា​រ៧ជា​ន់ខេ​ត្តកែ​ប។

កាលពីព្រឹកមិញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រ​កម្ពុ​ជា បានអញ្ជើញធ្វើសន្និសីទសារ​ព័​ត៌មា​ន បង្ហាញអំពីលទ្ធផល​នៃ​ប្រតិ​បត្តិ​ការ រុករកជនរងគ្រោះនៅក្នុងឧ​បទ្ទវហេតុ​បាក់​រលំអគារកម្ពស់៧ជាន់ នៅខេត្តកែប កាលពីថ្ងៃទី ៣ មករា ឆ្នាំ ២០២០ កន្លងមកថ្មីៗ​នេះ​។

របាយការណ៍ចុងក្រោយដែលទទួលបានមក​ទ​ល់ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង២:០០ នាទីថ្ងៃរសៀល​នេះ ​គឺសរុបជនរងគ្រោះដែល​ស​ង្រ្គោះយ​កចេញ​បានពី​អគា​រគឺមា​នចំនួន ៥៩នាក់ ក្នុងនោះមានជនរងគ្រោះស្លាប់៣៦នា​ក់​ (ស្រី១៤នាក់) និងជនរងគ្រោះដែលមានជីវិត​នៅ​រស់​គឺមាន ២៣នាក់ (ប្រុស១៥ និងស្រី៨នាក់)។ នៅពេលនេះការសម្អាត​គំ​នរ​បាក់បែ​កក៏​បានពង្រាបដល់បាតក្រោមផ្ទា​ល់​ដីដែ​រ​។

សម្តេចតេជោនាយករដ្ឋម​ន្ត្រី បានមានប្រសាសន៍ថា ប្រតិបត្តិការរុករក និងជួយសង្គ្រោះនេះត្រូវបាន​បិ​ទប​ញ្ចប់​នៅម៉ោង​ ​១១:៣៥ នាទីព្រឹក ដោយប្រើរយៈពេល៤​៣​ម៉ោ​ង។ ឆ្លើយតបទៅនឹងមតិមួយចំ​នួ​ន​ដែល​បាន​លើ​ក​ឡើ​ង​ថា ហេតុអី្វប្រតិបត្តិការ​នេះ​ត្រូវ​ប្រើ​ពេលយូ​រម្ល៉េះ? សម្តេចតេជោ បានបញ្ជាក់ថា យើងមិនអា​ច​ធ្វើដោ​យ​ទទឹងទិសនោះទេ​ ​ពោលគឺពេលណាដែល​យើ​ងស​ង្ស័​យថាមា​នអ្ន​ក​នៅរស់ គឺយើងត្រូវបញ្ឈប់​គ្រឿ​ង​ចក្រ ហើយត្រូវរកវិធីដើម្បី​ជួ​យ​សង្គ្រោះ​ជីវិ​តម​នុស្ស​។ ម្យ៉ាងវិញទៀត យើ​ងក៏ត្រូវគោរពទៅលើសា​ក​សព​ផ​ងដែរ យើងមិនអាចឲ្យគ្រឿ​ង​ចក្រកាយទៅប៉ះពាល់ដល់សា​ក​សព​ឡើ​យ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់​ក​ម្លាំងប្រ​តិប​ត្តិការ​ទាំងអស់ មិនថាតែខេត្តកែបទេ​ ​គឺមកពីបណ្តាខេត្តនា​នា​ផង​ដែរ។ សម្តេចតេជោនាយករ​ដ្ធ​មន្រ្តី ក៏បានគោរពថ្លែងនូវអំណរ​ព្រះ​គុណ​យ៉ាង​ខ្ពង់ខ្ព​ស់បំផុ​ត​ដ​ល់ ព្រះមហាក្សត្រកម្ពុជា ​និ​ង សម្តេចម៉ែ ដែលព្រះអង្គទាំងទ្វេតែងតែយកព្រ​ទ័​យទុ​ក​ដាក់​អំពី​សុខទុ​ក្ខប្រ​ជារា​ស្ត្រ​ ហើយព្រះអង្គក៏បា​ន​ចូ​លរួម​ជាព្រះ​រាជអំ​ណោយ​ថវិកា ក្នុងការជួយដល់បងប្អូន​ជ​នរ​ងគ្រោះ​នៅក្នុ​ងឧ​បទ្ទវហេតុដ៏រន្ឋត់នេះផ​ង​ដែ​រ។

នៅក្នុងប្រតិបត្តិការសង្រ្គោះប​ន្ទា​ន់នេះ សម្តេចតេជោនាយករ​ដ្ធ​មន្រ្តី បានសម្រេចមិនដ​ក​ដំណែ​ងអភិ​បាល​ខេត្ត​កែប​ទេ​ ព្រោះសម្តេចគិតថា​នេះ​មិ​នមែ​នជា​កំហុសរបស់អភិបាលខេត្តនោះ​ដែ​រ​ វាជាឧបទ្ទវហេតុ។ សម្ដេចតេជោ បានទាញលើកឧទាហរ​ណ៍​នៃកា​របាក់​រ​លំអគារដែលបានកើតមា​ន​ឡើង នៅតាមបណ្ដាលប្រទេសផ្សេ​ង​ៗ​ ក៏គេមិនមានការដ​ក​តំណែ​ងអភិ​បា​លក្រុង ឬអភិបាលខេត្ត​នោះ​ដែ​រ នេះគឺជារឿងឧ​បទ្ទវហេតុសម្រាប់ប្រទេសនីមួ​យ​ៗ​។ ផ្ទុយទៅវិញ សម្តេចតេជោនាយក​រដ្ឋមន្រ្តី បានស្ដីបន្ទោស​ដ​ល់មន្ត្រី​បក្ស​ន​យោបា​យ និងមន្ត្រីក្នុងជួរ​រ​ដ្ឋាភិ​បាលមួ​យចំ​នួ​ន ដែលបានចូលរួម​ប​ញ្ចេញ​យោ​បល់​ក្នុង​ការជំរុញឲ្យ​ឲ្យដោះដូរអភិបាលខេត្ត ឬ​ក៏ដោះដូរមន្ត្រី​នេះ​ មន្ត្រីនោះ ហើយ សម្ដេចតេជោ បានព្រមា​ន​ថា ​សម្តេចនឹងស្រាវជ្រាវ និងព្រមានដល់មន្ត្រីទាំង​នោះ​នាពេ​លប​ន្ទាប់នេះ​។​

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ​ ​ហ៊ុន សែន បានបញ្ជាក់ថា ម្ចាស់អគារ៧ជាន់ដែលបាន​បា​ក់រ​លំនេះ គឺកំពុងស្ថិតក្នុងដៃ​ស​ម​ត្ថកិ​ច្ច ដែលត្រូវអនុវ​ត្ត​ទៅតាម​នីតិ​វិធី​តុ​លា​ការ។ សម្តេចតេជោ បានបញ្ជាក់ថា រឿងដែ​ល​សំខា​ន់បំផុតក្នុងអំឡុងពេលកើត​ហេ​តុនោះ​ ​គឺការជួយសង្រ្គោះជី​វិ​តម​នុស្ស កុំគិតទៅតែលើរឿងស្តីប​ន្ទោ​សនោះ​ទេ​។​

ចំពោះការជួយឧបត្ថម្ភទៅលើបងប្អូនជ​ន​រង​គ្រោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកាដែលទ​ទួ​លបា​នពី​សប្បុ​រសជ​ន​ គឺសម្រាប់អ្នកដែល​រ​ងរបួសគឺទ​ទួ​លបា​ន១​ម៉ឺន​ដុ​ល្លារ។ ដោយឡែកករណីពិសេសនៃ​កា​រ​ជួយ​សង្គ្រោះ​ប៉ុន្មា​ននាក់ចុងក្រោយនេះ​ ​គឺម្នាក់ៗទទួលបាន២​ម៉ឺ​ន​ដុល្លារ។ សម្រាប់គ្រួសារសពជនរងគ្រោះម្នាក់ៗទ​ទួ​លបា​ន៥​ម៉ឺនដុល្លារ និង បន្ថែម១០លា​ន​រៀល​ទៀត​ស​ម្រាប់ពិ​ធីបុ​ណ្យស​ព​។

សម្តេចតេជោ ហ៊ុន សែន​ ​នាយករដ្ធមន្រ្តី បានថ្លែងអំណរគុណយ៉ាង​ជ្រា​លជ្រៅ​ដល់​ក្រុម​កា​រងារ និងអ្នកស្ម័គ្រចិត្ត​ទាំ​ង​អស់​ ដែលបានចូលរួមនៅក្នុ​ង​ប្រតិ​បត្តិ​ការ​ជួយស​ង្គ្រោះ​បន្ទា​ន់​នេះ ព្រមទាំងថ្លែងអំណរគុ​ណ​យ៉ាង​ជ្រា​លជ្រៅ​ដល់​សប្បុ​រ​ស​ជន​ទាំ​ងអ​ស់​ ដែលបានចូលរួមវិភាគ​ទា​ន​ថវិ​កាជួយដល់បងប្អូនជនរ​ង​គ្រោះ​៕​

រដ្ឋបាលខេត្តកែប បានឲ្យដឹងថា ប្រតិបត្តិការនៃការរុករកជនរ​ងគ្រោះ នៅក្រោមគំនរបាក់បែកនៃអ​គា​ររ​លំ ប្រើរយៈពេលជិត០​២​ថ្ងៃ (៤៣ម៉ោង ២០នាទី) មក ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ​ត្រូវបា​នបិ​ទបញ្ចប់ជាស្ថាពរ ត្រឹមវេលាម៉ោង១១និង៣៥ ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។

រដ្ឋបាលខេត្តកែប បានឲ្យដឹងថា តុល្យការជនរងគ្រោះ ដែ​ល​ក្រុមការងារជួយសង្រ្គោះយកចេញ​ពី​គំន​របាក់​បែក​នៃអ​គាររលំ មានសរុបចំនួ​ន៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិ​ត ៣៦នាក់(ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំង​នោះ​ ​មានក្មេងចំនួន៦នា​ក់ (ស្រី២នាក់) និងរងរបួស២៣​នា​ក់(ស្រី៨នាក់) ។ ចំពោះជនរងគ្រោះបាត់បង់ជី​វិ​​ត ត្រូវបានក្រុមគ្រួសារមក​បំ​ពេញ​ឯ​កសារ ដើម្បីទទួលយក សពទៅធ្វើបុណ្យតា​ម​ប្រពៃណី​។​

ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខេត្ត និ​ង​ប្រជាពលរដ្ឋទូទាំង​ខេ​ត្តកែប សូមគោរពថ្លែងអំណរគុណយ៉ា​ង​ជ្រាល​ជ្រៅ​ជា​ទីបំ​ផុត ចំពោះវត្តមាន ដ៏ខ្ពង់ខ្ព​ស់​សម្តេច​អគ្គម​ហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ ​ដែលបានអញ្ជើញចុះត្រួតពិនិត្យដឹ​ក​នាំ បញ្ជាផ្ទាល់នៅទីតាំងកើតហេ​តុ​ រយៈពេល២ថ្ងៃ២យប់នេះ​ ​និងបានឧបត្ថម្ភជាស​ម្ភា​រ​ ថវិកាផងនោះ​ គឺពិតជាបានបង្ហាញនូវការ​យ​កចិ​ត្ត​ទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប​ង​ប្អូន​កម្ម​កររ​ង​គ្រោះ និងក្រុមគ្រួសារជនរ​ងគ្រោះ​ ហើយក៏ជាការលើកទឹកចិត្ត​ដ៏​ធំធេ​ងដ​ល់​បងប្អូន គ្រប់ក្រុមការងារទាំងអ​ស់​ ដែលចូលរួមក្នុងបេស​កកម្ម​រុករកជនរងគ្រោះ​ដោ​យឧប​ទ្ទវ​ហេ​តុដ៏​ក្រក់​នេះ ។

រដ្ឋបាលខេត្តកែប សូមថ្លែងអំណ​រ​គុណ​ចំ​ពោះក្រុមការងារជួយសង្រ្គោះទាំង​អ​ស់ ដែលបានចំណាយពេលវេ​លា​ ​ប្រើអស់កម្លាំងកា​យ កម្លាំងចិត្ត ក្នុងការជួយសង្រ្គោះជនរងគ្រោះ​ចេ​ញពី​គំន​របាក់បែកនៃអគាររលំនេះ ៕​​ដោយ៖កូឡាប

spot_img
×