Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្គាល់​អត្តសញ្ញាណ​ក្មេង​ទំនើង​បើកឡាន​ឡង់​គ្រី​ស័​រ​ពណ៌​ស ស្លាក​លេខ​៨៧៧៨ បើក​បុក​យុវតី​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ម្នាក់ នៅ​ឆ្នេរសមុទ្រ​រាម​នោះ​ហើយ​..

spot_img

​ខេត្ត​ព្រះសីហនុ​៖ ស្គាល់​អត្តសញ្ញាណ ក្មេង​ទំនើង​ម្នាក់ ដែល​បើកឡាន​ទំនើប​បុក​កូនស្រី​មន្ត្រី​យោធា​បម្រើ​ការងារ​នៅ​សាលា​កងទ័ពជើងទឹក​ស​មុ​ទ្រ​រាម​ម្នាក់​នោះ​ហើយ គឺ​អតីត​បុគ្គលិក​បម្រើការ​ងារ​នៅ​ធនាគា RHB​សាខា​ខេត្ត​ព្រះសីហនុ ឈ្មោះ គុយ សំ​ហួរ និង​មាន អា​ខោ​ន​ហ្វែ​ស​ប៊ុ​ក​ឈ្មោះ Kuy Samhour​។​

​សាច់ញាតិ​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា ជនបង្ក​ដែល​បាន​បើករថយន្ត ក្នុងស្ថានភាព​ស្រវឹង​ជោគ ហើយ​បាន​បើក​បុក​យុវតី​២​នាក់​, ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​នោះ ត្រូវបាន​មិត្ត​ភ័​ក្រ​ជម្លៀសចេញ​ភ្លាមៗ ចេញពី​កន្លែងកើតហេតុ​..​។​

​ចំពោះ​ករណីនេះ សាច់ញាតិ​ស្ត្រី​រងគ្រោះ បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​តុលាការ ក៏ត្រូវ​នាំខ្លួន បុគ្គល ដែល​នាំខ្លួន ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ យកទៅ​ផ្តន្ទាទោស​ផងដែរ​។​

​សាច់ញាតិ​យុវតី​រងគ្រោះ បានស្នើ​ឲ្យ​មន្ត្រី​សាលាដំបូង​ខេត្ត​ព្រះសីហនុ ជួយ​រក​យុត្តិធម៌ និង​ជួយ​នាំខ្លួន​ជនបង្ក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទាទោស​តាមច្បាប់ ដោយ​អនុគ្រោះ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​នៅតាម​ឆ្នេរសមុទ្រ​រាម ស្ថិតក្នុង​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
​ប្រភព​បាន​ឲ្យ​ដឹងថា យុវជន​ទំនើង​ដែល​បើករថយន្ត ក្នុងស្ថានភាព​ស្រវឹង​ជោគ​នោះ ហើយ​បុក​ស្ត្រី​ម្នាក់​ស្លាប់ គឺជា​អតីត​បុគ្គលិក​ធនាគារ​មួយកន្លែង ស្ថិតក្នុង​ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ប្រភព​អះអាងថា ស្ត្រី​រងគ្រោះ ដែល​រងគ្រោះ​ដល់​អាយុជីវិត គឺជា​កូនស្រី របស់​មន្ត្រី​យោធា​បម្រើ​ការងារ​ជា​ចុងភៅ នៅ​សាលា​ទ័ពជើងទឹក​រាម ខេត្ត​ព្រះសីហនុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើនេះ បង្កឡើង​ដោយ​រថយន្ត​ឡង់​គ្រី​ស័​រ ៥៧០ ពណ៌ ស ស្លាក​លេខ​ព្រះសីហនុ 2C- 8778​។ ហើយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​នៅ​ម៉ោង ៥ និង​៣០​នាទី ល្ងាច​ថ្ងៃអាទិត្យ ទី​៥ ខែមករា ឆ្នាំ​២០២០ ក្រោយ​ពួកគេ​បានបញ្ចប់​ការជួបជុំ​ផឹកស៊ី​នៅ​ឆ្នេរសមុទ្រ​រាម ខេត្ត​ព្រះសីហនុ​។​

​ភ្លាមៗ​នោះ ក្មេង​ទំនើង ដែល​គេ​ស្គាល់ឈ្មោះ គុត សំ​ហួរ អតីត​បុគ្គលិក​ធនាគា​រ RHB បាន​បើករថយន្ត​ទំនើប របស់ខ្លួន ក្នុង​អកា​រៈ​ស្រវឹង បុក​យុវតី​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ម្នាក់ ក៏ត្រូវ​បាន​មិត្ត​ភ័​ក្រ​ជម្លៀស​ចេញពី​កន្លែងកើតហេតុ​..​។​

​យ៉ាងណា​ក៏ដោយចុះ រហូតមកដល់​ពេលនេះ សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​មិនទាន់បាន​នាំខ្លួន យុវជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​យុវតី​ម្នាក់​ស្លាប់ និង​របួសធ្ងន់​ម្នាក់ យកទៅ​ផ្តន្ទាទោស​នៅឡើយ​ទេ​..​។​

​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ កំពុង​រង់ចាំ​មើល ចំណាត់ការ របស់​សមត្ថកិច្ច​នគ​របាល​, កម្លាំង​កងរាជអាវុធហត្ថ ជាពិសេស​តុលាការខេត្ត​ព្រះសីហនុ អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​ត្រឹម​កម្រិតណា​..?​។ ហើយ​ថា ជនបង្ក​គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​ជោគ បុក​មនុស្ស​ស្លាប់​នោះ នឹងត្រូវ​នាំខ្លួន យកទៅ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដែរឬទេ​…?៕ ដោយ​៖ ដែន សីមា​

spot_img
×