Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី​ម្នាក់​ត្រូវ សត្វ​ឪម៉ាល់​ទិច ស្លាប់

spot_img

​ស្វាយរៀង​៖ ក្មេងស្រី​ម្នាក់​ត្រូវ​សត្វ​ឪម៉ាល់​ទិច ជាច្រើន​ទ្រនិច បណ្តាល​ឲ្យ​ស្លាប់​។ ក្រុមគ្រួសារ បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ជួយសង្គ្រោះ តែ​គ្រូពេទ្យ​អស់​លទ្ធភាព ក្នុងការ​សង្គ្រោះ ដោយសារ​ជាតិ​ពិស​រាលដាល់​ពេញ​ខ្លួន​។ ករណីនេះ​បានកើត​ឡើង​នៅ​វេ​ល​ម៉ោង​១២ ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២០​ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​រៀម លី​ណា អាយុ​ជាង​៦​ឆ្នាំ រៀន​ថ្នាក់​ទី​២ ជា​សិស្ស​ពូកែ​ប្រចាំ​ថ្នាក់​។ នៅ​មុនពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ បាន​ជិះ​កង់​ទៅ​ទិញ​នំ ក្នុងភូមិ​នៅពេល​ដល់​តូប​លក់​ចាប់​ហ៊ួ​យ ក៏​ឈប់​កង់​ក្បែ​សំបុក​ឪម៉ាល់ ស្រាប់តែ​ហ្វូង​សត្វ​ឪម៉ាល់ ផ្អើល​មក​ទិច​ទៅលើ​ក្មេងស្រី​សុស​ពេញ​ខ្លួន បណ្តាល​ឲ្យ​ដួល​នឹង​ដី ហើយ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប​។​

​ដោយ​គ្រូពេទ្យ​អស់​លទ្ធភាព​ព្យាបាល ក៏​បញ្ជូនបន្ត​មក​មន្ទីរពេទ្យ​ខេត្ត នៅ​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០ ក៏បាន​ស្លាប់ នៅវេលា​ម៉ោង​៣​ទៀបភ្លឺ​។​

​ប្រភពពី​សាច់​ញា​ត្តិ​ក្មេងស្រី​រងគ្រោះ បាន​បង្ហើប​ឲ្យ​ដឹងថា គ្រូពេទ្យ​បង្អែក​ស្រុក​ស្វាយទាប ពុំ​សូវ​យកចិត្តទុកដាក់ ក្នុងការ​ព្យាបាល ដោយ​ទុក​ក្មេងស្រី​រងគ្រោះ ទាល់តែ​ធ្ងន់ធ្ងរ ទើប​បញ្ជូនមក​មន្ទីរ​ពេទ្យ​ខេត្ត ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×