Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌបញ្ជូន​ជនជាតិ​ចិន ២​នាក់ លួច​ម៉ូតូ​៥​គ្រឿង​ទៅ​តុលាការ​

spot_img

​ព្រះសីហនុ ៖ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ កំពុង​បន្ត​តាម​នីតិវិធី កសាង​សំណុំរឿង​បញ្ជូន​ជនជាតិ​ចិន ២​នាក់ លួច​ម៉ូតូ​៥​គ្រឿង​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២០ ។

​សូមបញ្ជាក់ថា កម្លាំង នគរបាល ព្រហ្មទណ្ឌ ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន នគរបាល​ក្រុង និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់​៤ ស្រាវជ្រាវ​ករណី គាស់​សោរ​ទ្វារ របង​ផ្ទះ ចូល​លួច​ម៉ូតូ​៥​គ្រឿង តាម​ពាក្យបណ្តឹង​របស់​ម្ចាស់ផ្ទះ​រងគ្រោះ នៅ​ចំណុច​ផ្ទះមួយ​កន្លែង ស្ថិតនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​។​

​បន្ទាប់ពី​ទទួលបាន​បណ្តឹង​របស់​ជនរងគ្រោះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់​៤ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​២ នាក់​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​០០​នាទី នៅ​ចំណុច​ផ្លូវ​អូរ​២ ស្ថិតនៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ព្រមទាំង​ដកហូត​បាន វត្ថុតាង​ម៉ូតូ​ដែល បាន​បាត់​ចំនួន ៤​គ្រឿង ត្រឡប់មកវិញ ។​

​ជនរងគ្រោះ​ឈ្មោះ HUO PENG JUN ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​លក់​កញ្ចក់ ស្នាក់នៅ​ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។ សម្ភារ​បាត់បង់ ៖ កុំព្យូទ័រ ១​គ្រឿង​, ម៉ូតូ​៥​គ្រឿង (​ម៉ាក Scoopy ពណ៌​ខ្មៅ ១​គ្រឿង ,​ម៉ាក Air Blade ពណ៌​ខ្មៅ​លាយ​ស្វាយ ១​គ្រឿង និង​ម៉ាក Wave RSX ពណ៌​ក្រហម​លាយ​ខ្មៅ ៣​គ្រឿង​) ។​

​ជនសង្ស័យ​ទាំង​២​នាក់ ៖ ១-​ឈ្មោះ Wang ZhongHua ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ លិខិតឆ្លងដែន​(​គ្មាន​)​ស្នាក់នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ” ជនដៃដល់​លួច​ម៉ូតូ ” ។ ២-​ឈ្មោះ Xu ZhenQi ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេ​ខៈ​E85504878 ស្នាក់នៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ” សហចារី ” ។ វត្ថុតាង​ចាប់យក​បាន ៖ ម៉ូតូ​៤​គ្រឿង (​ម៉ាក Scoopy ពណ៌​ខ្មៅ​១​គ្រឿង ,​ម៉ាក Air Blade ពណ៌​ខ្មៅ​លាយ​ស្វាយ​១​គ្រឿង និង​ម៉ាក Wave RSX ពណ៌ ក្រហម​លាយ​ខ្មៅ ២​គ្រឿង​) , ទូរ​ដែក ១​គ្រឿង​, សោរ​ម៉ូតូ​ចំនួន ៦, ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង ។​

​ករណីនេះ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ កំពុង​បន្ត​តាម​នីតិវិធី កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×