Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាង​លក់​ម្ហូប តាម​អន​ឡាញ មួយ បើក​ហ្គាស​ធ្វើ​ម្ហូប ខ្វះ​ការប្រុងប្រយ័ត្ន បង្ក​ជា​អគ្គិភ័យ​

spot_img

​ភ្នំពេញ ៖ ហាង​លក់​ម្ហូប តាម​អន​ឡាញ មួយកន្លែង បាន​បើក​ហ្គាស​ធ្វើ​ម្ហូប ខ្វះ​ការប្រុងប្រយ័ត្ន បង្ករ​ជា​អគ្គិភ័យ​កើតឡើង​នៅវេលា​ម៉ោង ១៤​និង​៥០​នាទី ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ មុនី​វង្ស ផ្ទះ​លេខ​៥៣៩ ក្រុមទី​០១ ភូមិ​០១ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជ ធានី​ភ្នំពេញ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ម្ចាស់​ហាង​ឈ្មោះ ZHAO JI KUI ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន មានមុខ​របរ លក់​ម្ហូប​តាម​អន​ឡាញ ជា​ប្រភេទ​សំណង់​ផ្ទះថ្ម​ក្រោម​ប្រក់​ដំបូល​ស​ង្ក័​សី បណ្តាល​ឲ្យ​ខូចខាត ទូរទស្សន៍ កង្ហារ កុំព្យូទ័រ ម៉ាស៊ីន​ព្រី​ន​ធើ និង​សម្ភារ​ប្រើប្រាស់​មួយចំនួនធំ តែ​ពុំ​បណ្តាល​ឲ្យ​ឆេះ រាលដាល​ដល់ផ្ទះ អ្នក​នៅក្បែរ​ខាង និង​មិន​បណ្តាល ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ឡើយ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងការ​ឆាបឆេះ​នេះ មាន​រថយន្ត​ការិយាល័យ​អគ្គិភ័យ​ចំនួន​៦​គ្រឿង ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយ​ប្រើ ប្រាស់​ទឹក​អស់​ចំនួន ១០ ឡាន​ស្មើនឹង ៤០​ម៉ែត្រគូប​, រថយន្ត​ជំនួយ​ទីក្រុង​កោះ​ពេជ្រ​ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ០១​ឡាន ស្មើនឹង 0៦ ម៉ែត្រគូប ហើយ​បាន​ពន្លត់​ចប់​នៅ​វេ​ល​ម៉ោង ១៥​និង​៤០ នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ។​

​មូលហេតុ​នៃ​ការឆាបឆេះ​នេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បណ្តាលមកពី​បើក​ហ្គាស​ធ្វើ​ម្ហូប​ខ្វះ​ការប្រុងប្រយ័ត្ន បង្ក​ជា​អគ្គិភ័យ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×