Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​មែន ក្រុមចោរ​ញៀន​ថ្នាំ​២​នាក់ ជិះ​ម៉ូតូ​កង់​បី​ផាស់​ស្អាប់ ឆក់​ទូរស័ព្ទ​

spot_img

​ភ្នំពេញ​៖ នគរបាល​មូលដ្ឋាន បាន​រាយការណ៍​ពី​ករណី​លួច​មាន​ស្ថាន​ទំងន់ទោស (​ឆក់​ទូរស័ព្ទដៃ​បានសម្រេច​ចំនួន​0២​គ្រឿង​) ម៉ាក​អូ​ប៉ូ កាលពី​នៅ​ថ្ងៃទី​០៥ ខែ មករា ឆ្នាំ ២០២០ វេលា​ម៉ោ​១៧ ត្រង់ចំណុច​ក្រុមទី​៧ ផ្លូវ​ប្រឡាយ​ភ្លោះ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់​។​

​ជនសង្ស័យ​ចំនួន​២​នាក់ គឺ​ឈ្មោះ ស៊ឹម គឹម​សេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិខ​២ សង្កាត់​ច្រាំ​ចំរេះ​២ មុខរបរ​មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​) ជា​ជនដៃដល់ និង ឈ្មោះ ពៅ ហុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​សែន​សុខ​១ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ មុខរបរ រត់​ផាស់​ស្អាប់ (​មាន​សារធាតុ​ញៀន​) ផាស់​ស្អាប់​ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ ១HQ ៧០៧៨ ។​

​ចំណែក​ជនរងគ្រោះ ឈ្មោះ​សៀង ហួយ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ ទីលំនៅ​ចំណុចកើតហេតុ មុខរបរ​មេផ្ទះ ។​

​នគរបាល​បាន​រៀបរាប់​ពី​ដំណើរ​រឿងនេះ​ថា មុនពេល​កើតហេតុ វេលា​ម៉ោង​ខាងលើ ជនរងគ្រោះ​អង្គុយលេង​នៅខាងមុខ​ផ្ទះ ជាមួយ​កូន ទូរស័ព្ទដៃ​ទាំង​០២​គ្រឿង កូន​កំពុងកាន់​លេង ស្រាប់តែ​ជនសង្ស័យ បើក​ផាស់​ស្អាប់ មកដល់ ម្នាក់​ធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទ តែម្តង ហើយ​ជិះ​គេចខ្លួន ជនរងគ្រោះ​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ ហើយ​ខណៈពេលដែល​សម​ត្ថ​កិច្ច​កំពុង​ល្បាត នៅ​ជិត​នោះ ក៏​ឃាត់ខ្លួន​បាន​នៅនឹងកន្លែង​កើតហេតុ​។​

​សម្ភារៈ​ដកហូត​រួមមាន ទូរស័ព្ទដៃ​ម៉ាក​អូ​ប៉ូ​ចំនួន​០២​គ្រឿ ។​

​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​អធិការដ្ឋាន ដើម្បី​អនុវត្ត​នីតិវិធី ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×