Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោទ​លោក កើត ដា​រ៉ាស៊ី ជា​មេខ្លោង​ពុករលួយ តែ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើការ​បដិសេធ​

spot_img

​ភ្នំពេញ​៖ បណ្តាញសារព័ត៌មាន ក៏ដូចជា​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចុះផ្សាយ​ថា លោក កើត ដា​រ៉ាស៊ី ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ត្រ​ពាំ​ស្រែ​-​វ៉ា​លឺ ជា​មេខ្លោង​ពុករលួយ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ រកចំណូលបាន​យ៉ាងច្រើន ក្នុង​១​ខែៗ តាមរយៈ​ការយក​ប្រាក់ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​គិត​ជា​ក្បាល​រថយន្ត ក្នុង​មួយគ្រឿងៗ តិច​បំផុត ២៥០​ដុល្លារ ទៅ ៣០០​ដុល្លារ ដើម្បី​ឆ្លងកាត់​ចូលទៅ​ប្រទេស​វៀតណាម​។​

​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ​នោះ នៅ​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ បានចេញ​លិខិត​បំភ្លឺ​ការចុះផ្សាយ​របស់​សារព័ត៌មាន ដែល​បាន​ចុះផ្សាយ​ថា លោក កើត ដា​រ៉ាស៊ី មេខ្លោង​ពុករលួយ​ដ៏​ធំ ប្រចាំ​ច្រកទ្វារ​ត្រពាំង​ស្រែ​-​វ៉ា​លឺ​។​

​ការចុះផ្សាយ​លើ​សារព័ត៌មាន​ថា លោក កើត ដា​រ៉ាស៊ី ជា​មេខ្លោង​ប្រព្រឹត្ត​សកមភាព​ពូក​រលួយ តាមរយៈ​ការយក​ប្រាក់ ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ គិត​ជា​ក្បាល​រថយន្ត​ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​ត្រពាំង​ស្រែ​នេះ គឺ​មិនមាន​ជាដាច់ខាត ហើយ​ការអនុវត្តន៍​ការងារ​ប្រចាំថ្ងៃ គឺ​ផ្អែកលើ​អនុក្រឹត្យ​៦៤ អនក្រ​.​បក ចុះ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០០១ ដោយមាន​ស្ថាប័ន​ជំនាញ​នីមួយៗ ចូលរួម​សហការ​ត្រួត​ពិនិត្យ និង​មាន​ឯកសារ​ត្រឹមត្រូវ មុននឹង​អនុញ្ញាត​ឲ្យ​ចេញ​-​ចូល​ប្រទេស គឺ​មិនមាន​ការប្រព្រឹត្ត​ដូច​ការចុះផ្សាយ​ព័ត៌មាន មូល​បង្កាច់​របស់​សារព័ត៌មាន​ហើយ​យើងខ្ញុំ​សូម​ធ្វើការ​បដិសេធ​យ៉ាង​ដាច់អហង្ការ​ថា មិនមាន​សកម្ម​ភាពមិន​ប្រក្រតី​ណាមួយ ដូច​ការចុះផ្សាយ​ចោទប្រកាន់​នោះឡើយ​។​

​ប៉ុស្តិ៍​បានដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ពិសេស​ការបង្ការ​-​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែល​តាម​គ្រប់​រូបភាព សំដៅ​បង្កើន​ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការផ្តល់​សេវាសាធារណៈ ជូន​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ឲ្យ​បាន​ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធិភាព ដែល​ផ្ទុយស្រឡះ​ពី​ការចុះផ្សាយ​ព័ត៌មាន ដែលមាន​ប្រភព​មិន​ច្បាស់លាស់​។​

​នាយកដ្ឋាន​ដាច់ខាត​មិនមាន​គោលការណ៍ ឬ​បទបញ្ជា​ណាមួយ​ឲ្យ​មន្ត្រីក្រោមឱវាទ ទារ​កម្រៃ​ក្រោម​តុ លើ​តុ​ពី​ភ្ញៀវ ឬ​អាជីវករ​ដែល​ធ្វើដំណើរ​ចេញ​-​ចូល ឬ​រកស៊ី​តាម​ច្រកទ្វារព្រំដែន​អន្តរ​ជា​ត្រិ​ត​ពាំង​ស្រែ ដូចដែល​ការចុះផ្សាយ​របស់​សារព័ត៌មាន​នគរវត្ត​នោះឡើយ​។ ជាមួយនេះ ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង ចំពោះ​ការចុះផ្សាយ​របស់​សារព័ត៌មាន ដែល​ផ្សាយ គ្មាន​ប្រភព​ច្បាស់លាស់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​បុគ្គល ស្ថាប័ន និង​អង្គភាព​។​

​សូមបញ្ជាក់ថា ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ លោក កើត ដា​រ៉ាស៊ី រក​ចំណូល​ពី​អំពើពុករលួយ​ក្នុង​តំណែង បាន​យ៉ាងច្រើន​ក្នុង​មួយខែៗ តាមរយៈ​យកលុយ​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ គិត​ជា​ក្បាល​រថយន្ត​ជាដើម ។​

​យ៉ាងតិច​មាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ចំនួន​៤ បាន​នឹង​កំពុងដំណើរការ​ដឹកជញ្ជូន​ទំនិញ​មកពី​បរទេស ចូល​កម្ពុជា តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ក្នុងនោះ​ក្រៅ​អំពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ត្រូវ​បង់ប្រាក់​ជា​ក្បាល​រថយន្ត ជា​ប្រភេទ​រថយន្ត​យី​ឌុប និង​កុងតឺន័រ​ឲ្យ​ទៅ​ស្ថាប័ន​ដទៃទៀត ក៏​មិនអាច​គេច​ផុតពី​ការបង់ប្រាក់ មក​ឲ្យ​លោក កើត ដា​រ៉ាស៊ី ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​ខាងលើនេះ ដែល​មិនមែនជា​ស្ថាប័ន​ប្រមូល​ពន្ធ​ជូន​រដ្ឋ​នោះ ។​

​មានន័យថា លោក កើត ដា​រ៉ាស៊ី យកលុយ​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន តាមរយៈ​រាប់​គិត​ជា​ចំនួន​ក្បាល​រថយន្ត ជា​ប្រយោជន៍​បុគ្គល​របស់គាត់ និង​បក្ខពួក​តែប៉ុណ្ណោះ ។ សូមបញ្ជាក់ថា តួនាទី​របស់លោក កើត ដា​រ៉ាស៊ី ក្នុងនាម​ជា​ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍ បើ​យោងតាម​អនុក្រឹត្យ លេខ​៦៤​ម​សន គឺមាន​តួនាទី​ត្រួតពិនិត្យ​រាល់​មធ្យោបាយ​ដឹកទំនិញ​ចេញ​-​ចូល ត្រួតពិនិត្យ​អ្នកដំណើរ​(​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​) ប្រថាប់ត្រា​លើ​លិខិតឆ្លងដែន ។ ប៉ុន្តែ​លោក កើត ដា​រ៉ាស៊ី យក​តួនាទី និង​ភារកិច្ច​ខាងលើនេះ ជា​មធ្យោបាយ​រក​ប្រភព​សេដ្ឋកិច្ច​ខុសពី​គោលការណ៍ អគ្គនាយកដ្ឋាន​នគរ​បាល​អន្តោប្រវេសន៍ ក៏ដូចជា​ខុសពី​គោលការណ៍ អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួងមហាផ្ទៃ ។​

​គេ​បាន​លួច​បង្ហើប​ថា យ៉ាងតិច​ក្នុង​មួយថ្ងៃ​ទាំង​រថយន្ត​ដឹកទំនិញ​ប្រភេទ​យី​ឌុប និង​ប្រភេទ​កុងតឺន័រ មាន​ចាប់ពី ពី​៤០​ទៅ​៦០​គ្រឿង ។ រាល់​ការដឹកជញ្ជូន​ឆ្លងកាត់​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ត្រូវតែ​បង់ប្រាក់​ជា​ក្បាល រថយន្ត​ឲ្យ​ក្រុមនគរបាល​អន្តោប្រវេសន៍ គ្រប់គ្រង​ដោយ​លោក កើត ដា​រ៉ាស៊ី ក្នុង​មួយគ្រឿង​តិច​បំផុត​ចាប់ពី​២៥០-៣០០​ដុល្លារ ។ ក្នុងនោះ​មានតែ​ក្រុមហ៊ុន​ដឹកជញ្ជូន ចំនួន​៤​ប៉ុណ្ណោះ ដែលមាន​សិទ្ធិ​ចូល​ដឹកទំនិញ​ចូល​តាម​ច្រក​ខាងលើនេះ ។​

​លោក កើត ដា​រ៉ាស៊ី មានឱកាស ប្រព្រឹត្ត​អំពើពុករលួយ​ទាំងនេះ​បាន ដោយសារ​គាត់​មាន​ជំនាញ​បច្ចេកទេស និង​ហែល​ឆ្លងកាត់ ដឹង​យ៉ាងច្បាស់​ពី​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​របស់​ឈ្មួញ មាន​កំហុស​បច្ចេកទេស មាន​អំពើ​ឃុបឃិត​គ្នា រវាង​សមត្ថកិច្ច​ជំនាញ និង​ក្រុមហ៊ុន​(​ឃ្លា​ទំនិញ​) ពិសេស​លោក កើត ដា​រ៉ាស៊ី គាត់​ចាប់បាន​ចំណុចខ្សោយ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល ឃុបឃិត​គ្នា​ជាមួយ​ក្រុន​ហ៊ុន​ដឹកជញ្ជូន​ត្រង់ចំណុច (​នាំ​ទំនិញ​ចូល​ប្រភេទ​អេ​ឡិច​ត្រូ​និ​ច ឬ​ប្រភេទ​ទំនិញ​ចាប់ហួយ ប៉ុន្តែ​ប្រកាស​ពន្ធ​ជា​ទំនិញ​សំឡី​អនាម័យ​) ជាដើម ទើប​ក្រុមហ៊ុន​បង្ខំចិត្ត​បង់ប្រាក់ ដើម្បី​ជៀសវាង​នូវ​ការបង្ក្រាប​ពី​សមត្ថកិច្ច​ដទៃ​ផ្សេងទៀត ដែលមាន​ភារកិច្ច​ចូលរួម​សហការ​ជាមួយ​ស្ថាប័នគយ ទប់ស្កាត់​ទំនិញ​គេ​​ច​ពន្ធ បង់ពន្ធ​ជូន​រដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នោះ ។​

​ជាច្រើន​ឆ្នាំ​មកហើយ លោក កើត ដា​រ៉ាស៊ី តែងតែមាន​តំណែង ជា​ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ ក្នុង​មួយ​អាណត្តិៗ​រាប់សិប​ឆ្នាំ អង្គុយ​តំណែង​កើយ​លុយ​ពុករលួយ​នេះ ដោយ​ស្ងាត់ស្ងៀម និង​មាន​មោទនភាព​បំផុត ដែល​ខ្លួន​ស្ថិតក្នុង​អំនួត​រំពឹងថា គ្មាន​ថ្នាក់លើ​ណា ត្រូវបាន​ដូរ​តួនាទី ដកតំណែង ខណៈ​ខ្លួន​មាន​សមត្ថភាព​ក្នុង​ការរក​ប្រភព​ចំណូល​ទុក បំពេញតម្រូវការ​ឲ្យ​ថ្នាក់លើ ដែល​ចាំបាច់​ទទួលយក​លាភសក្ការៈ​ផងដែរ​នោះ ។​

​ក្រៅ​អំពី​ការរកចំណូល​នៃ​អំពើពុករលួយ រាប់​ក្បាល​រថយន្ត​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ចំនួន​៤​ខាងលើនេះ លោក កើត ដា​រ៉ាស៊ី មាន​ជំនាញ​បច្ចេកទេស​រក​ចំណូល​មួយបែប​ទៀត ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ពី​ប្រទេស​វៀតណាម តាមរយៈ​ទំនិញ​ខ្លះ​មិនអាច​នាំ​ពី​បរទេស (Transit) ចូល​ប្រទេស វៀតណាម​បានទេ ។ ដូច្នេះ​ក្រុមហ៊ុន​ដឹកជញ្ជូន​វៀតណាម​ត្រូវ​ការយក​ប្រទេស​ទី​៣ (​កម្ពុជា​) ធ្វើជា​កន្លែង​ឆ្លងកាត់ រួចហើយ​ត្រឡប់​ចូល​ទឹកដី​ប្រទេស​វៀតណាម​វិញ ឲ្យ​ក្លាយទៅជា​ទំនិញ​ដឹក ជញ្ជូន​ពី​ប្រទេស​កម្ពុជា​ចូល​ប្រទេស​វៀតណាម (​ទៅជា​ទំនិញ​បង់ពន្ធ​នាំចូល​ស្របច្បាប់​) ។​

​រូបភាព​ការអនុញ្ញាត​ឲ្យ​ទំនិញ​ក្រុមហ៊ុន​វៀតណាម ចូល​ទឹកដី​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ក្នុង​ចម្ងាយ​ដី​១០០០​ម៉ែត្រ ឬ​១​គីឡូ​កន្លះ ក៏​បែរ​ក្បាល​ត្រឡប់​ចូល​ទឹកដី​វៀតណាម​វិញ ។ ក្នុងនោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​វៀតណាម ត្រូវ​បង់លុយ​ខ្មៅ ឲ្យ​ខាង​សមត្ថកិច្ច​ភាគី​ខាង​កម្ពុជា ជាច្រើន​ស្ថាប័ន​នោះ ក្នុង​រថយន្ត​មួយគ្រឿង​យក​តម្លៃ​ចាប់ពី​៣០០០-៥០០០​ដុល្លារ ។​

​ប៉ុន្តែ​ខាង​លោក​កើត ដា​រ៉ាស៊ី ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​ត្រ​ពាំ​ស្រែ​-​វ៉ា​លឺ យក​សេវា​ពុករលួយ​នេះ លើស​សមត្ថកិច្ច​ដទៃទៀត ខណៈ​ខាង​ខ្លួន​មានអំណាច ភារកិច្ច​ក្នុងការ​បញ្ជា​ឲ្យ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ បើក​ឬ​បិទ​ប៉ា​រ៉ា​ស​ប្រចាំ​ច្រក​២៤/២៤​ម៉ោង​។ ដូច្នេះ ហើយ​ទើប​ការអនុវត្ត​តួនាទី ភារកិច្ច​តាម​អនុក្រឹត្យ​លេខ​៦៤​ម​សន ក្នុងតួនាទី​ត្រួតពិនិត្យ​រាល់ មធ្យោបាយ​ដឹកទំនិញ​ចេញ​-​ចូល ត្រួតពិនិត្យ​អ្នកដំណើរ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ប្រថាប់ត្រា​លើ លិខិតឆ្លងដែន​គ្រាន់​ជា​ការងារ​បន្ទាប់បន្សំ លើ​សេវា​រដ្ឋបាល​តែប៉ុណ្ណោះ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×