Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​ខ្លួន​​ជន​ស​ង្ស័​យ​​ម្នាក់​​ ប៉ុនប៉ង​​​ធ្វើ​​ឃា​ត​ និង​ប្រើប្រាស់​អា​វុ​ធអាការ ​សង្ស័យ​គុំនំ​​​​​ជាមួ​​យ​​​ជន​រ​​ង​​​គ្រោះ​

spot_img

ខេត្តព្រៃវែង​៖​ នគរបាល​​ស្រុក​​ស្វាយ​​អ​​ន្ទ​រ​​ឃា​ត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករ​ណី​ប៉ុ​នប៉​ង​ធ្វើឃាត​ និង​ប្រើប្រាស់​អាវុធ​វែងប្រភេទអាកាដោយ​​គ្មាន​កា​រ​​អ​នុញ្ញា​ត​ កាលពី​វេលា​ម៉ោង​៧​ ​និ​ង​៣​០​​នាទី​ ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ត្រង់​ចំណុច​ ភូមិ​ព្រៃខ្លា​ទី​២​ ឃុំ​ព្រៃខ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​​​ ខេត្ត​ព្រៃវែ​ង​ ។​

​មន្ត្រី​នគរបាល​ស្រុក​ស្វាយ​អ​​​ន្ទ​រ បា​ន​​ឲ្យ​​ដឹ​ង​​ថា​​ ជន​សង្ស័យ​​ឈ្មោះ​​ វ៉ិ​ន​ អ៊ូ​ក​ ភេទ​ប្រុស​ អាង​យុ​៤៤​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​​ ​ភូមិ​​បេង​ ឃុំ​ដា​ ស្រុក​មេមត់​ ខេត្ត​​ត្បូង​ឃ្មុំ​ បាន​មក​ធ្វើ​សំណង់​​នៅ​​ ភូមិ​ព្រៃខ្លា​ទី​២​ ឃុំ​ព្រៃខ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​ ។​​​ វត្ថុ​តាង​រួម​មាន​៖​ អាវុធ​AK47​ អត់​ស្វាយ​ បង់​មួយ​ និង​គ្រាប់​ចំនួន​ ២៣​គ្រាប់​ ។​

នគរបាល​ស្រុក​ស្វាយ​អ​​​ន្ទ​រ ​បាន​បន្ត​ថា​៖​ ជនសង្ស័យ​មាន​គុំនំ​​​ជាមួ​យ​​ជន​រ​ង​​គ្រោះ​​ក៏​បាន​យក​អាវុធ​​​AK47​ មក​រក​បាញ់​ជន​រង​​​គ្រោះ​​ឈ្មោះ​​ ឃៀ​ម​ ស្រូ​យ​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ រស់នៅ​ ភូមិ​ព្រៃខ្លា​ទី​២​ ឃុំ​ព្រៃខ្លា​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ពេល​នោះ​ត្រូវ​បាន​អ្នក​ជិ​ត​ខាង​​ឃើញ​​ទាន់​​បា​ន​​ប្តឹង​មក​សមត្ថកិច្ច​ ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ចេ​ញ​អន្តរាគមន៍​​ ចាប់ដក​យក​អាវុធ​បា​ន​​ នឹង​ឃាត់ខ្លួន​ជ​ន​សង្ស័​យ​​យក​​ម​ក​​​កា​ន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​​​អ​ន្ទ​រ​ ដើម្បី​សាកសួរ​ និង​ចាត់ការ​តាម​នីតិវិ​ធី​​ ៕ដោយ៖កូឡាប

spot_img
×