Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមភេរវ​ករ​វា​យប្រហា​រមូល​ដ្ឋានទ័​ពអា​មេ​រិច នៅកេនយ៉ា ក្រោយមានការសម្លាប់មេដឹក​នាំយោ​ធា​អ៊ីរ៉ង

spot_img

សមាជិកសេវាកម្មយោធាអាមេ​រិ​ច ១នាក់ និងអ្នកម៉ៅការ​ចំនួន ២នាក់ត្រូវបានស​ម្លា​ប់ នៅក្នុងការវាយប្រហារដោយរ​ដ្ឋ​អ៊ី​ស្លាម ទៅលើមូលដ្ឋានទ័ពអាមេ​រិ​ចក្នុង​ប្រទេស​កេន​យ៉ា។

ក្រុមរដ្ឋអ៊ីស្លាម al-Shabab បានធ្វើការវាយប្រហារលើ​មូ​លដ្ឋា​នដែលប្រើប្រាស់ដោយកងកម្លាំងអា​មេ​រិ​ច និងកេនយ៉ា នៅតំបន់ Luma កាលពីថ្ងៃអាទិត្យម្សិលមិញ​នេះ​។

យោធាអាមេរិចបាននិយាយនៅក្នុងសេចក្តី​ប្រ​កា​សថា មនុស្ស ២នាក់មកពីក្រសួងការពារជា​តិ​ក៏​បានរង​របួ​ស​ផង​ដែរ។

សូមបញ្ជាក់ថា ក្រុមភេរវករ al-Shabab មានទំនាក់ទំនងនឹង​ក្រុ​ម al-Qaeda ដែលក្រុមនេះមានមូលដ្ឋាននៅក្នុង​ប្រ​ទេស​សូម៉ាលី​។​

ក្រុមនេះបានធ្វើការវាយប្រហារជាច្រើន​លើ​កច្រើ​នសារក្នុ​ង​តំបន់ ចាប់តាំងពីត្រូវបានបង្កើតអ​ស់រ​យៈពេល​ជា​ង ១០ឆ្នាំមកហើយ។

កា​លពីថ្ងៃទី ២៨ ខែធ្នូកន្លងទៅនេះ មនុស្សប្រហែល ៨០នាក់បានស្លាប់ ដោយសារតែការបំផ្ទុះគ្រាប់​បែ​កនៅ​រដ្ឋ​ធានី Mogadishu ប្រទេសសូម៉ាលី៕

អត្ថ​បទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×