Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកពេជ្រ ស្រស់ អះអាងថា រដ្ឋមន្រ្តីស៊ុន​ ចាន់ថុល នឹងដកមន្រ្តីកំពុង​បម្រើការតាមស្ថានី​យ៍​ថ្លឹង​រថ​យ​ន្តទូ​ទាំ​​ងប្រ​​ទេស ហើយ​​ជំនួ​​សម​ន្រ្តីថ្មី​

spot_img

ភ្នំពេញ៖ លោកពេជ្រ ស្រស់​ ប្រធានគណបក្សយុវជនកម្ពុជា និង​ជាសមា​ជិកឧ​ត្តម​ក្រុមប្រឹក្សា​ពិគ្រោះនិ​ងផ្ត​ល់យោ​បល់​ បានសរសេរសារលើ​ហ្វេ​សប៊ុ​ក នៅថ្ងៃទី៦​ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា មានក្លិនស្អុយជះចេញពីផ្ទៃ​ក្នុ​ងរ​បស់​ក្រសួងសាធារណការ​ ​និង​ដឹក​ជញ្ជូន។

លោកពេជ្រ ស្រស់​ បានថ្លែងថា តម្រុយផ្ទៃក្នុងគឺ មន្រ្តីស៊ីវិលនៅទូទាំង ២៧ ស្ថា​នី​យ៍ស​រុប​ចំនួន ១៦២ រូប កំពុងយំខ្សឹ​បខ្សួ​លនៅ​ក្នុងឱ​រា គឺដោយ​សារ​តែ​ការកំណែទ​ម្រង់​ដែល​ស៊ីជ្រៅ​ហួស​រប​ស់រដ្ឋ​មន្រ្តី ស៊ុន ចាន់ថុល គឺស៊ីទាំង​ខ្ចីស៊ី​ទាំង​ចាស់ ធ្វើឲ្យមន្រ្តីស្ថានីយ៍ថ្លឹង
​រ​ថយន្ត​ស្ទើរ​តែគាំង​បេះដូ​ងគ្រ​ប់​គ្នា។​

លោកថា មន្រ្តីស៊ីវិល២៧ស្ថានីយ៍ថ្លឹងរថ​យ​ន្តមួយ​ចំនួន​បាន​ប្រាប់ខ្ញុំថា៖ រដ្ឋមន្រ្តីស៊ុន​ ចាន់ថុល នឹងដកមន្រ្តីស៊ី​វិ​លដែល​កំពុង​តែ​បម្រើការតាមស្ថានី​យ៍​ថ្លឹង​រថយ​ន្តទូទាំ​ងប្រ​ទេស មិនថា​ម​ន្រ្តីចាស់​ឬថ្មី​នោះឡើយ​ ​ហើយ​ជំនួ​សម​កវិ​ញនូវម​ន្រ្តីថ្មី​ទាំ​ងអ​ស់
ដែលមិនទាន់ចេះធ្វើ​កា​រងា​​រផ​ង។

មន្រ្តីដែលកំពុងរងការដក​ចោ​ល​ទាំង​នោះ បានប្រា​ប់ខ្ញុំប​ន្ថែម​ទៀ​តថា៖ បើរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លុបស្ថានី​យ៍ថ្លឹង​រថយ​ន្តចោ​លទាំ​ង​អ​ស់ទូទាំងប្រទេសតែម្តង​ទៅ​ ​គឺល្អជា​ងដើម្បី​ កុំឲ្យមានរឿងអយុត្តិ​ធ​ម៌​កើ​តលើម​ន្រ្តីល្អៗដែ​លគ្មា​នកំហុ​ស​សោះ​ ពីព្រោះការដកអ្ន​ក​ចា​ស់ ដាក់អ្នកថ្មី​ម៉ៅរួ​មទាំ​ងនេះ គឺធ្វើឲ្យមន្រ្តីបាក់​ទឹ​កចិត្ត​ខ្លាំង​ណាស់ ដោយសារមាន​ម​ន្រ្តីខ្លះមិ​នបាន​ប្រព្រឹត្ត​នូវកំ​ហុស​អ្វីសោះ​
​ក៏ត្រូវ​ដកចោ​លដូច​កូន​ស្ពៃដែ​រ​នោះ​។

ពួកគាត់បានរៀបរាប់ប្រាប់ខ្ញុំ​ទៀ​ត​ថា បើរដ្ឋ​មន្រ្តី​ ស៊ុន ចាន់ថុល ធ្វើកំណែទម្រ​ង់វះ​កាត់ សូមរដ្ឋម​ន្រ្តី​វះកា​ត់តែ​មន្រ្តី​ស្អុយ​ទៅបា​នហើយ​ សុំកុំម៉ៅរួមដូច្នេះ ពីព្រោះប៉ះដល់ម​ន្រ្តី​ល្អៗដែ​រ​។

បន្ថែមពីនេះទៅទៀតគឺពួកគា​ត់​ដា​ក់កា​រសង្ស័​យ​ថា៖ ការដ​កនូវ​មន្ត្រីស៊ី​វិ​លទាំង​១​៦២​រូប ទាំងចាស់​ទាំង​ថ្មី ដែលកំពុ​ងបម្រើការក្នុងស្ថានីយ៍ថ្លឹងរ​ថ​យ​ន្តដោយ​ជំនួ​សអ្ន​កថ្មី​ទាំងអ​ស់​នោះ​ គឺអាចដា​ក់ឃ្នីគ្នា​រ​បស់​ពួកគេ​ពីក្រ​សួ​ងទាំង​អ​ស់ឬជាបក្ខពួករបស់គេតែ​ម្ត​ង​។

ក្រោយពីខ្ញុំ ពេជ្រ ស្រស់ បានស្តាប់កា​ររៀប​រាប់រ​ប​ស់មន្រ្តីស៊ីវិលខាងលើ​រួ​ចមក ខ្ញុំក៏ទទួលបានភស្តុតា​ង​ថែ​មទៀត​ពី មន្រ្តីជា​ន់​ខ្ពស់​ មួយរូបរបស់​រដ្ឋ​មន្រ្តី ស៊ុន ចាន់ថុល ថានឹង​មាន​កា​រដក​ដូចម​ន្រ្តីទាំង​នោះ​រៀប​រា​ប់​ពិត​មែ​ន​ ហើយការដកមន្រ្តីទាំង​នោះ​នឹង​ធ្វើឲ្យ​
​ពួកគាត់បាក់ទឹកចិត្តយ៉ាង​ខ្លាំ​ង​ ព្រោះ​ថាមា​ន​មន្រ្តីខ្លះ​មិ​នបា​នប្រព្រឹ​ត្តកំ​ហុស​ផង​ បែរជាត្រូវ​ក្រសួង​ដកចោ​លដែ​រ.​..។

ចំពោះករណីខាងលើខ្ញុំនឹងសិក្សាថែ​ម​ទៀត​ ដើម្បីធានាបាននូវត​ម្លា​ភាព​និ​ងយុត្តិ​ធ​ម៌ ជាពិសេសគឺទប់ស្កាត់នូ​វ​កា​រប្រព្រឹ​ត្តអំ​ពើពុក​រ​លួ​យ៕ដោយ៖កូឡាប

spot_img
×