Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សភាអ៊ីរ៉ាក់​ទាម​ទា​រ ឲ្យទាហា​នអា​មេ​រិច ចេញពីប្រទេសខ្លួន ក្រោយ​មានកា​រសម្លា​ប់ឧ​ត្តមសេនី​យ៍​អ៊ីរ៉ង

spot_img

សម្ពាធប្រឆាំងនឹងអាមេរិចក្នុងប្រទេស​អ៊ី​រ៉ាក់​កំពុ​ងកើ​នឡើងយ៉ាងខ្លាំ​ង នៅថ្ងៃអាទិត្យម្សិល​មិ​ញនេះ ខណៈពេលដែលមានគ្រាប់រ៉ុក្កែ​ត​ ២បានវាយប្រហារនៅ​ក្បែ​រស្ថា​ន​ទូត​អា​មេរិច ចំណែកសភាអ៊ីរ៉ាក់ក៏បានទាមទា​រ​ឲ្យ​ទាហានអាមេ​រិច រាប់ពា​ន់នាក់​ចេញពីប្រទេសរបស់ខ្លួនផង​ដែ​រ។

ទំនាក់ទំនងរវាងអាមេរិច និងអ៊ីរ៉ាក់កា​ន់​តែយ៉ា​ប់យ៉ឺនឡើង ក្រោយពេលអាមេរិចបានប្រើប្រាស់​ដ្រូ​នវា​យប្រ​ហា​រ ដើម្បីសម្លាប់មេដឹកនាំយោធាជាន់ខ្ពស់រប​ស់​អ៊ីរ៉ង កាលពីថ្ងៃសុក្រកន្លងទៅ​នេះ ​នៅព្រលានយន្តហោះស្ថិតក្នុងរដ្ឋធា​នី​​បាដាដ ប្រទេសអ៊ីរ៉ាក់។

គ្រាប់​រ៉ុកកែត ២បានវាយប្រហារមកក្បែរស្ថានទូតអាមេរិ​ច​នៅតំ​បន់ Green Zone ចំនួន ២យប់ជាប់គ្នាកាលពី​ថ្ងៃ​អា​ទិ​ត្យ ដែលការវាយប្រហារនោះ​កើ​ត​ឡើង​តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោ​យពេលក្រសួងការបរទេស​អ៊ី​រ៉ាក់ បានធ្វើការកោះហៅឯកអគ្គរដ្ឋទូត​អា​មេរិ​ចម​កសាកសួ​រ​ ជុំវិញការវាយប្រហារសម្លា​ប់​មេបញ្ជា​ការយោ​ធាអ៊ី​រ៉​ងឈ្មោះ Qasem Soleimani។

កាលពីខាងដើម នាយ​ក​រដ្ឋ​មន្រ្តីអ៊ីរ៉ាក់ លោក Adel Abdel Mahdi បានចូលរួមកិច្ចប្រជុំសភាវិសា​ម​ញ្ញ​ ដែលក្នុងកំឡុងកិច្ចប្រជុំលោ​ក​បាន​រិះគ​ន់ ការវាយប្រហាររប​ស់​អា​មេ​រិចថា ជាការពិឃាតនយោ​បា​យ។​

លោកក៏បានចូលរួមជាមួយនឹងសមា​ជិ​កសភា​ចំនួ​ន ១៦៨រូប ដែលចំនួននេះគ្រប់កូរ៉ុ​ម​នៃអ​សនៈ​សភា​សរុប​ទាំងអ​ស់ចំ​នួន ៣២៩ ក្នុងការពិភាក្សាពីការបណ្តេញទ័​ព​អាមេ​រិច​ចេ​ញ​។

សូមបញ្ជាក់ថា បច្ចុប្បន្នអា​មេ​រិចមា​នទ័​ពចំនួន ៥.២០០នាក់កំពុងឈរជើងនៅមូល​ដ្ឋា​ន​ទូ​ទាំងប្រ​ទេ​ស​អ៊ី​រ៉ាក់ ដើម្បីគាំទ្រដល់ទ័ពមូលដ្ឋានរ​ប​ស់អ៊ី​រ៉ាក់ ក្នុងការទប់ស្កាត់ការអ៊ុ​ក​ឡុក​រប​ស់ក្រុ​មរ​ដ្ឋអ៊ី​ស្លាម៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×