Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វឳម៉ា​ល់រាប់សិបក្បា​ល ទិ​ចសិស្សពូ​កែ​ម្នាក់ បណ្តាលឲ្យស្លា​ប់, ក្រុមគ្រួសារចោទ​ថា​គ្រូពេ​ទ្យ ធ្វេ​សប្រ​ហែស

spot_img

ខេត្តស្វាយរៀង៖ ក្មេងស្រីវ័យ៦ឆ្នាំជា​សិស្សពូ​កែម្នា​ក់ ត្រូវបានសត្វឪម៉ាល់រោម​ទិ​ចជា​ច្រើន​មេ បណ្តាលឲ្យស្លាប់បាត់បង់ជីវិ​ត​ ខណៈ​ឳពុ​កម្តាយបញ្ជូនទៅកាន់មន្ទីរ​ពេ​ទ្យ​បង្អែក​ស្រុក​ស្វា​យទាប ដើម្បីជួយសង្គ្រោះតែគ្រូពេទ្យអ​ស់​លទ្ធ​ភាព ក្នុងការសង្គ្រោះដោយសារ​ជា​តិពិសរាល​ដាល់​ពេញខ្លួន ក៏ប៉ុន្តែក្រុមគ្រួសារចោទថា​ មកពីការ​ធ្វេ​សប្រហែសរប​ស់​គ្រូពេទ្យ​ និងគ្មានវេជ្ជបណ្ឌិត​ប្រចាំ​ការ​ពេលយ​ប់​។

ករណីឳម៉ាល់ទិចស្លាប់នេះ បានកើតឡើងនៅវេលាម៉ោ​ង​១២​និង​០០នាទី ថ្ងៃត្រង់​ថ្ងៃទី៤​ ខែមក​រា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ​ថ្មី ឃុំសំ​បួរ ស្រុ​កស្វា​យទាប ខេត្តស្វា​យរៀង។

បើតាមឈ្មោះវាសនា ត្រូវជាអុំបង្កើតរបស់ក្មេង​ស្រី​រ​ងគ្រោះ បានឲ្យដឹង​ថា ក្មេងស្រីរងគ្រោះឈ្មោះរៀម លី​ណា​ ​អាយុជាង៦ឆ្នាំរៀនថ្នាក់ទី​២​ ជាសិ​ស្សពូកែ​ប្រ​ចាំថ្នា​ក់។ នៅមុនពេលកើតហេ​តុ​ក្មេង​ស្រីរ​ងគ្រោះ បានជិះកង់ទៅទិ​ញនំ​ក្នុងភូមិកើតហេតុ​ខាងលើ នៅពេលដល់តូបលក់ចាប់ហ៊ួ​យ​ ក៏​ឈប់​កង់ក្បែសំបុកឪម៉ាល់​ ស្រាប់តែហ្វូងសត្វឪ​ម៉ា​ល់ផ្អើល មកទិចទៅលើក្មេងស្រីជាច្រើនមេសុ​ស​ពេញខ្លួន​ និងក្បាលជាច្រើនទ្រនិច ​ប​ណ្តាលឲ្យ​ដួល​ទៅលើ​ដីស​ន្ល​ប់​តែម្ត​ង។ ភ្លាមៗនោះក្មេងស្រីរ​ង​គ្រោះ ត្រូវបានក្រុមគ្រួសារ​បញ្ជូន​ទៅសង្គ្រោះ​នៅម​ន្ទី​រពេទ្យប​ង្អែក​ស្រុក​ស្វាយទាប។ ដោយគ្រូពេទ្យអស់លទ្ធ​ភា​ព និងពុំមានលោកវេជ្ជប​ណ្ឌិ​តប្រចាំ​ការពេ​លយប់ ដើម្បីសង្រ្គោះព្យាបាលបាន​ឳ​ពុកម្តា​យ បានសុំគ្រូពេទ្យឲ្យបញ្ជូនកូ​ន​បន្តទៅ​មន្ទីរ​ពេ​ទ្យ​ខេត្ត ដើម្បីសង្គ្រោះ​ ក៏ប៉ុន្តែក្រុមគ្រូពេ​ទ្យ​ប្រាប់ថា​ ទុកសិនគ្រូពេទ្យកំ​ពុ​ងតាម​ដាន​រហូតដ​ល់​ម៉ោង​១និ​ង០០​នាទីរំល​ងអធ្រាត្រ ឈានចូលថ្ងៃទី​៥ម​ករា​២​០២០ ក្មេងស្រីមានអាការៈ​ធ្ង​ន់ធ្ង​រក្តៅ​ខ្លាំង ក៏ប៉ុន្តែក្រុមគ្រូពេ​ទ្យ​ប្រាប់​ថា មិនអី​ទេវា​គ្រាន់តែហើ​មតែ​មួយ​យប់ គឺវាស្រកនិង​ធូរស្រាលហើ​យ​។ លុះវេលាម៉ោង៣និ​ង​០០​នាទីទៀបភ្លឺ ក្មេងរងគ្រោះមាន​អា​ការៈក្តៅខ្លាំង ឳពុកម្តាយបានទៅ​តា​មរ​កគ្រូ​ពេទ្យ ដើម្បីសុំបញ្ជូនទៅពេទ្យ​ខេ​ត្ត ដើម្បីសង្គ្រោះក៏ប៉ុន្តែទម្រាំ​រ​កគ្រូ​ពេ​ទ្យឃើញ​ គឺអ្វីៗហួសពេល​ទៅ​ហើយ ក្មេងស្រីបានដាច់ខ្យ​ល់​ស្លាប់តែ​ម្តង នៅម៉ោង៣និង០០នាទីទៀ​ប​ភ្លឺ​។

ប្រភពបានបន្តទៀតថា ក្មេងស្រីរងគ្រោះមានឪពុកឈ្មោះ​រៀ​ម ណារិន អាយុ៣៥ឆ្នាំនិងម្តាយឈ្មោះសឹម​ស្រី​ណាក់ ​អាយុ២៧ឆ្នាំមុខ​រ​បរ​ជាក​ម្មករ​រោង​ចក្រ មានកូនពី​នាក់ នៅគ្រួសា​រ ហើយក្មេងស្រីរងគ្រោះ​ជា​កូនប​ង។ ប្រភពពីសាច់ញាតិក្មេងស្រីរងគ្រោះ បាន​ប​ង្ហើប​ឲ្យដឹ​ងថា គ្រូពេទ្យបង្អែកស្រុកស្វា​យទាប ពុំសូវយកចិត្តទុ​ក​ដាក់ក្នុ​ងការព្យាបាល ដោយទុកក្មេងស្រី​រ​ងគ្រោះ​ទាល់តែ​ធ្ងន់​ធ្ងរ មិនបញ្ជូនមក​ម​ន្ទីរ​ពេ​ទ្យខេត្ត ដើម្បីសង្គ្រោះ​ទេ​។ បើបញ្ជូនបន្តក្មេង​រ​ងគ្រោះ ទៅមន្ទីរពេទ្យខេ​ត្ត​ស្វាយ​រៀង បានទាន់ពេលនោះក្មេ​ង​គ្រោះប្រ​ហែល​ជាមិន​ស្លាប់​នោះ​ទេ។ ហើយអ្វីគួរឲ្យសោ​ក​ស្តាយ​នោះ គឺគ្មានវេជ្ជបណ្ឌិតនៅប្រ​ចាំ​ការពេ​ល​យ​ប់។ ទាក់ទិនករ​ណី​នេះដែរ លោកសរ សុខចំរើន ប្រធាន​មន្ទី​រពេទ្យ​បង្អែ​កស្រុក​ស្វាយ​ទាប បានមានប្រសាស​ន៍​ប្រាប់ក្រុ​មអ្ន​កសា​រព័​ត៌មានថា​ ដោយអាការៈជំងឺក្មេ​ងស្រីមាន​ការធូរស្រាល ក្រោយពីដាក់សេ​រ៉ូ​មព្យា​បាលរួច នៅម៉ោង៨​យប់ ទើបមិន​បញ្ជូន ក៏ប៉ុន្តែដល់ម៉ោង៣​និ​ង០​០នាទីទៀបភ្លឺ ស្រាប់តែចាប់ផ្តើម​ក្តៅ​ខ្លាំង​ម្តង​ទៀត គ្រូពេទ្យរៀបចំនិងប​ញ្ជូ​នទៅម​ន្ទីរ​ពេ​ទ្យខេ​ត្តដែ​រ ជាអកុស​លក្មេង​ស្រីបា​នស្លាប់ មិនអាចសង្គ្រោះបាន៕ ​ដោយ៖ វ៉ៃកូ

spot_img
×