Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

LEXUS RX330 បត់ឆ្វេងបម្រុងចូលផ្ទះ មិនប្រ​យ័ត្ន​ត្រូ​វកុង​តឺន័រ មកពី​ក្រោយ​បុក​ពេញ​ទំហឹង សំណា​ងល្អមិនប​ណ្តាល​ឱ្យគ្រោះថ្នា​ក់​ដល់ជីវិ​តនៅ​ក្រុង​បាវិត

spot_img

ខេត្តស្វាយរៀងៈ រថយន្តម៉ាកLEXUS RX330 មួយគ្រឿង បានរងការខូច​ខា​តយ៉ា​ងដំណំ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរា​ចរណ៍ ជាមួយរថយន្តកុ​ង​តឺន័រ ដែលហេតុការណ៍នៃក​រ​ណីគ្រោះ​ថ្នាកច​រាច​រណ៍​នេះ បានកើត​ឡើង​ កាលពីវេលាម៉ោង២១​និ​ង១​០នាទី យប់ថ្ងៃទី​៥ ខែមករា ឆ្នាំ២០​២០ នៅលើផ្លូវជាតិលេខ​១ នៅចន្លោះគីឡូម៉ែត្រ​១៥៣-១៥៤ ស្ថិតក្នុងភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរ​ណ៍​មួយកើ​តឡើ​ង រវាងរថយន្តនិង​កុ​ងតឺន័រក្នុ​ងទិសដៅ​ស្រប​ទិសគ្នា (ពី​លិច​ទៅកើត) ។

សមត្ថកិច្ចបានឱ្យដឹងថាៈ មានរ​ថយន្ត១​គ្រឿ​ងម៉ាក LEXUS RX330 ពាក់ផ្លាកលេខភ្នំពេញ 2BC-1817 បើកបរដោយ​ឈ្មោះ ​តុល វុទ្ធា ភេទប្រុស អាយុ៤៦ឆ្នាំជនជាតិខ្មែរមុ​ខ​រប​រយោ​ធា មានទី​លំភូមិបុ​សស្វា​យ ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានធ្វើ​ដំ​ណើរពី​លិ​ចទៅកើត​ លុះមកដល់ចំណុ​ចកើ​តហេ​តុលើ​ បានបទឆ្វេងបម្រុងចូលផ្ទះ ស្រាប់តែមានរថ​យន្ត​កុ​ងតឺន័រ​មួយគ្រឿ​ង បើកពីលិចទៅ​កើ​ត មកដល់កន្លែងកើតហេ​តុ​រថ​យន្ត​កុង​តឺន័រ ដែលមា​នផ្លាកលេខ​ ភ្នំពេញ3D-0420 បើកបរដោយឈ្មោះ​ ​ពោន បូ ភេទប្រុស អាយុ២៨ឆ្នាំ ជនជា​តិ​ខ្មែរ មុខរបរបើកប​រ​រថយ​ន្ត មានទីលំភូមិព្រៃស្រឡៅ ឃុំត្រ​ពាំងសា​លាខា​ងលិច ស្រុកប​ន្ទា​យមាស​ ខេត្តកំពត ក៏បានបុកប៉ះនិងរថយ​ន្ត​ម៉ាក LEXUS RX330 ខាងលើ បណ្តាលឲ្យខូចខាត់​ធ្ង​ន់ទាំង​សងខា​ង​ អ្នកបើ​កបរ​ទាំ​ងពី​រពុំមា​នរបួ​ស​ទេ។​

ប្រភព​ដដែ​លបា​នប​ន្តថាៈ បច្ចុប្ប​ន្នវ​ត្ថុតាងរ​ថយ​ន្តទាំង​២​​គ្រឿង សមត្ថកិច្ចយើងយកម​ក​រក្សា​ ទុកនៅអធិការដ្ឋាន​ន​គរ​បាលក្រុ​ងបា​វិត ដើម្បីក៏សាងសំ​ណុំរឿ​ងចា​ត់ការ​តាម​នីតិវិធី​។ មូលហេតុ អ្នក​បើក​បរ​រថ​យ​ន្តកុ​ងតឺន័រប្រើប្រា​ស់ល្បឿន​លឿន​៕ ដោយ៖ វ៉ៃកូ

spot_img
×