Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ីផឹកក្នុងហាង មិត្តភក្តិ២នាក់ទៀត គេចខ្លួនបាត់ នៅសល់តែ​ម្នា​ក់ឯ​ង , ម្ចាស់ហាងសួរ ហើយឆ្លើយថា​ស្គាល់លោកស្នងការខេត្ត

spot_img

បន្ទាយមានជ័យ៖ លោកអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា មានយុទ្ធជនបីនាក់ បានចូលហាងស៊ីផឹកក្នុងហាងមួយ ​រហូតដល់ យប់​ជ្រៅ ម៉ោ​ង​2ហើយ​ មិត្តភក្តិ២នាក់ទៀត គេចខ្លួនបាត់អស់ នៅសល់តែយុទ្ធជន​ម្នា​ក់ឯ​ង ហើយគ្មានលុ​យឲ្យថ្លៃស៊ី​​ផឹ​កគេ ហើយត្រូវបានម្ចាស់ហាងចាប់ខ្លួន សួរនាំ យុទ្ធជននោះ ក៏បានឆ្លើយថាស្គាល់លោកស្នងការខេត្ត ហើយម្ចាស់ហាងក៏ទូរស័ព្ទចូលមកលោកស្នងការតែម្តង ហើយលោក​ស្នងកា​រចាត់កម្លាំងឲ្យទៅអញ្ជើញគាត់ម​កសួ​រ​នាំ​ ។

លោកស្នងការបញ្ជាក់ថា លុះព្រឹកឡើង ក្រោយពេលបញ្ចប់ការសួរនាំ លោកស្នងការជួនថវិកាចំនួន 200.000 រៀល ទៅយុទ្ធជននោះ ដើម្បីយកទៅសងម្ចាស់ហាងផឹកស៊ី។

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៦ខែមករា បានឲ្យដឹងថា “យុទ្ធជននេះ គាត់ចូលហាងស៊ីផឹក គ្នាបីនាក់ យប់ជ្រៅ ម៉ោ​ង​2ហើយ​ អ្នកមកជា​មួ​យ គេគេចខ្លួនអស់សល់​ម្នា​ក់ឯ​ង គ្មានលុយថ្លៃស៊ីផឹកគេ ។ ​គេ​សួរស្គាល់អ្នកណាខ្លះ គា​ត់ឆ្លើយថា​គា​ត់ស្គា​ល់អ៊ំ អាត់ ខែម ។ ម្ចា​ស់ហា​ង​រាយការណ៍មក​លោ​ក ស្នងការ ទាំងយប់ លោក​ស្នងកា​រចាត់កម្លាំងឲ្យទៅអញ្ជើញគាត់មកសួរ​នាំ​។ តាមសេចក្តីរាយការណ៍ម្ចាស់​​ហា​ង ព្រឹកឡើង ជួបលោក ស្នងការ លោក ស្នងការ សួរ គាត់ថាឮឈ្មោះ​អ៊ំ​ ចេះថាទៅ ខ្លាចគេវាយ” ។​

ប្រភពដដែល បានបញ្ជាក់ថា “ព្រឹកនេះ លោក ស្នងការ ជួនចំនួន 200.000 រៀលឲ្យទៅសងម្ចាស់ហាងគេ “៕ដោយ៖កូឡាប

spot_img
×